
មានចំនួនប្រទេសដែលគាំទ្រចំពោះការចាត់វិធានការប្រឆាំងនឹងការប្រើប្រាស់អាវុធគីមីក្នុងប្រទេសស៊ីរីបានកើនឡើងទ្វេដងទៅហើយ។ នេះជាសម្តីរបស់លោកJohn Kerry រដ្ឋមន្ត្រីការបរទេសរបស់សហរដ្ឋអាមេរិក ដែលបានថ្លែងបន្ទាប់ពីចូលរូមក្នុងកិច្ចប្រជុំជាមួយនឹងរដ្ឋមន្ត្រីការបរទេសសភាពអ៊ឺរ៉ុបកាលពីថ្ងៃសៅរ។
ការលើកឡើងយ៉ាងដូច្នេះ គឺធ្វើឡើងខណៈពេលដែលសហរដ្ឋអាមេរិកកំពុងតែដើរយ៉ាងសំខាន់ក្នុងការបញ្ចុះបញ្ជូលប្រទេសជាមិត្ត ដើម្បីគាំទ្រឲ្យមានការចាត់វិធានការជាបន្ទាន់ទៅលើរបបដឹកនាំរបស់ប្រធានាធិបតីស៊ីរី Bashar al-Assad ដែលរងការចោទប្រកាន់ថា បានប្រើប្រាស់អាវុធគីមី នាំឲ្យមានការស្លាប់បាត់បង់ជីវិតប្រជាជនជាច្រើននាក់។
ប្រមុខការទូតអាមេរិកដដែលបានបញ្ជាក់ថា ប្រធានាធិបតីអាមេរិកបារ៉ាក អូបាម៉ា នៅមិនទាន់សម្រេចចិត្តនៅឡើយទេ ថាតើត្រូវរងចាំលទ្ធផលនៃការស៊ើបអង្កេតរបស់ក្រុមអ្នកជំនាញ់អង្គការសហប្រជាជាតិឬយ៉ាងណាទេ។
ទាក់ទងនឹងបញ្ហានេះដែរ ខាងប្រទេសបារាំងដែលជាសម្ព័នមិត្តអាមេរិកនោះបានប្រកាសហើយថា ប្រទេសរបស់ខ្លួននឹងរងចាំលទ្ធផលបង្ហាញ់ពីក្រុមអ្នកជំនាញ់រកអាវុធគីមីអង្គការសហប្រជាជាតិជាមុនសិនទើបធ្វើការសម្រេចចិត្ត។
របាយការណ៏របស់ក្រុមអ្នកជំនាញ់អង្គកាសហប្រជាជាតិទាក់ទងនឹងករណីការប្រើប្រាស់អាវុធគីមីនៅស៊ីរីនេះគ្រោងនឹងធ្វើការបង្ហាញ់នៅសប្តាហ៏ក្រោយ។
កិច្ចប្រជុំG20ដែលធ្វើឡើងក្នុងប្រទេសរុស្ស៊ីរយៈពេលពីថ្ងៃ ពោលគឺ កាលទីថ្ងៃទី៥ និងទី៦កន្លងទៅ ត្រូវបានគេមើលឃើញថាបញ្ចប់ទៅដោយភាពខ្វែងគំនិតគ្នា និងមិនមុខគ្នាមិនសូវចំនោះទេជុំវិញបញ្ហានៅស៊ីរី ជាពិសេសនោះ គឺរវាងមេដឹកនាំអាមេរិកនិង មេដឹកនាំរុស្ស៊ីតែម្តង។
គួរកត់សម្លាល់ថា ក្រោយពីបិទបញ្ចប់កិច្ចប្រជុំG20 លោកបារ៉ាក់ អូបាម៉ា បានធ្វើការបញ្ចុះបញ្ជូលឲ្យសភារបស់ខ្លួនបង្ហាញ់ការគាំទ្រឲ្យពេញទំហឹងក្នុងប្រត្តិកម្មតបទៅនឹងប្រទេសស៊ីរីផងដែរ។
សូមបញ្ជាក់ថា ទន្ទឹមគ្នាជាមួយនឹងជំហរអាមេរិកក្នុងការធ្វើអន្តរាគមន៏នៅស៊ីរី អគ្គលេខាធិការអង្គការសហប្រជាជាតិលោកបាន គីមូន បានប្រកាសហើយថា ការចូលអន្តរាគមន៏ដោយគ្មានការយល់ព្រមពីក្រុមប្រឹក្សាសន្តិសុខរបស់អង្គការសហប្រជាជាតិ នឹងនាំឲ្យមានការភាពច្របូកច្របល់កាន់តែខ្លាំងថែមទៀត។(ដោយៈអ៊ុន រស្មី)
Source from: Vayofm