
នៅថ្ងៃអាទិត្យ ទី២៩ ខែកញ្ញា ឆ្នាំ២០១៣នេះ Page មួយ នៅក្នុងបណ្តាញសង្គម Facebook ឈ្មោះ «យុវជនឈានមុខ» ដែលគេស្គាល់ថា ជា Page គ្រប់គ្រងដោយដូនជី Facebook បាន Post នូវ Video Clip រាំស្រាតក្នុងក្លឹបកម្សាន្តមួយដ៏គួរឲ្យភ្ញាក់ផ្អើល និងចាប់អារម្មណ៍។
ក្រុមអ្នកលេង Facebook បានសម្តែងនូវការចាប់អារម្មណ៍ថា Page ក្រុមយុវជនឈានមុខ របស់ដូនជី Facebook ត្រូវបានគេស្គាល់ថា មានទំនោរនិន្នាការគាំទ្រគណបក្សនយោបាយកាន់អំណាចដុះស្លែនៅកម្ពុជា និងតែងទន្ទេញពាក្យថា «អភិវឌ្ឍន៍គ្រប់វិស័យ» បែរជា Page មួយនេះ Post នូវ Video Clip រាំស្រាតក្នុងក្លឹបកម្សាន្ត ដែលឆ្លុះបញ្ចាំងអំពីវប្បធម៌ពាលាអាវាសែក្នុងសង្គមខ្មែរដឹកនាំដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីទៅវិញ។
មជ្ឈដ្ឋានអ្នកវិភាគកិច្ចការសង្គមនៅកម្ពុជា បានលើកឡើងថា ការ Post នូវរូបភាព Video Clip រាំស្រាតក្នុងក្លឹបកម្សាន្ត ដោយ Page ក្រុមយុវជនឈានមុខ គឺបានបង្ហាញនូវព័ស្តុតាងទាក់ទងនឹងការបំផ្លិចបំផ្លាញវប្បធម៌ក្នុងសង្គមខ្មែរបច្ចុប្បន្នបង្កដោយមន្ត្រីថ្នាក់ដឹកនាំប្រទេស និងក៏ជាសារមួយផ្ញើជូនរាជរដ្ឋាភិបាលអាណត្តិថ្មីនាយករដ្ឋមន្ត្រីចាស់ឲ្យធ្វើការពិចារណាផងដែរ៕
Source from: www.dtn7.com