
ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស២ដែលកំពុងអុកឡុកក្នុងទីផ្សារ smartphone គឺ Apple និង Samsung ត្រូវបានគេរំពឹងថានឹងដណ្ដើមគ្នាយកពានទូរសព្ទល្អបំផុតប្រចាំឆ្នាំ ឬ Phone of the Year នៅក្នុងកម្មវិធីពានរង្វាន់បច្ចេកវិទ្យា T3 Awards ឆ្នាំនេះ ប៉ុន្តែទីបំផុតក្រុមហ៊ុន HTC ឯណោះវិញទេដែលជាអ្នកឈ្នះ។ ទូរសព្ទ HTC One របស់ក្រុមហ៊ុន HTC បានវាយបំបាក់គូប្រជែងជាបេក្ខភាពដណ្ដើមពាននេះចំនួន៥ផ្សេងទៀត គឺ Apple iPhone 5, Sony Xperia Z, Samsung Galaxy S4, Nokia Lumia 925 និង BlackBerry Z10 ដើម្បីក្លាយជា Phone of the Year ក្នុងឆ្នាំ២០១៣ នេះ។ មិនត្រឹមតែប៉ុណ្ណោះទេ ក្រុមហ៊ុនតៃវ៉ាន់មួយនេះ ក៏បានឈ្នះពាន T3 Design Award និង Gadget of the Year ផងដែរ។
យ៉ាងណាក្ដី ទោះមិនឈ្នះក្នុងផ្នែកទូរសព្ទក៏ពិតមែន ក៏ Apple និង Samsung មានឈ្មោះក្នុងបញ្ជីពានក្នុងផ្នែកផ្សេងនោះដែរ។ ជាក់ស្ដែង Apple បានឈ្នះពានរង្វាន់២ គឺកុំព្យូទ័រល្អបំផុតប្រចាំឆ្នាំ ឬ Computer of the Year (Mac Book Air 11 Inch) និង Tablet of the Year (iPad Mini)។ ចំណែក Samsung វិញ បានឈ្នះពានរង្វាន់ Brand of the Year។ ចំណែកក្រុមហ៊ុន Sony បានឈ្នះពានរង្វាន់២ គឺកាមេរ៉ាឌីជីថលល្អបំផុតប្រចាំឆ្នាំ (Sony Nex-6) និងទូរទស្សន៍ល្អបំផុតប្រចាំឆ្នាំ ( Sony Bravia KD-65X9005A)។ តោះ! ចង់ដឹងថាពានរង្វាន់ទាំងអស់នៅ T3 Awards ឆ្នាំនេះ បានទៅក្រុមហ៊ុន និងផលិតផលណាខ្លះ សូមមើលដូចខាងក្រោមនេះ៖
អត្ថបទពាក់ព័ន្ធ៖ HTC One មាសតម្លៃជាង ៣ពាន់ដុល្លារអាមេរិក ចង់ដឹងលក្ខណៈសម្បតិ្តរបស់ HTC One សូមចុចត្រង់នេះ ប្រែសម្រួល៖ សុខ សុវត្ថិ
ប្រភព៖ huffingtonpost
ប្រភពពី៖ www.news.sabay.com.kh


ប្រភព៖ huffingtonpost
No comments:
Post a Comment