
កាលពីថ្ងៃចន្ទ ទី២៨ ខែតុលា ឆ្នាំ២០១៣ កន្លងទៅថ្មីៗនេះ ទាហានចិន បានធ្វើសមយុទ្ធនៅក្នុងដែនសមុទ្រដោយបាញ់មីស៊ីលសាកល្បងចេញពីក្នុងនាវាមុជទឹកប្រើថាមពលនុយក្លេអ៊ែររបស់ខ្លួន ដែលមជ្ឈដ្ឋានអ្នកវិភាគផ្នែកយោធាចាត់ទុកថា ជាការកំញើញដល់កងកម្លាំងទាហានជប៉ុន គ្រោងធ្វើសមយុទ្ធនៅដើមខែវិច្ឆិកា ក្រោយនេះ។
តាមការប្រកាសរបស់រាជរដ្ឋាភិបាលជប៉ុន កាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៣ កន្លងទៅនេះថា ជប៉ុនមានគម្រោងធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំមួយដោយមានការចូលរួមពីកម្លាំងទាហានជើងអាកាស ជើងគោក និងជើងទឹកចំនួន៣៤.០០០នាក់ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៣ ខាងមុខ ដើម្បីការពារដែនសមុទ្រ និងប្រជុំកោះរបស់ខ្លួន ដែលប្រជុំកោះមួយចំនួនកំពុងមានវិវាទ។
សូមបញ្ជាក់ជូនថា ក្រៅពីប្រទេសកូរ៉េខាងត្បូង គឺប្រទេសចិនកំពុងមានវិវាទយ៉ាងក្តៅគគុកក្នុងរឿងអធិបតេយ្យភាព បូរណភាពដែនកោះ ជាមួយប្រទេសជប៉ុន ខណៈដែលឯកឧត្តម Shinzo Abe នាយករដ្ឋមន្ត្រីជប៉ុនធ្លាប់បានបង្ហាញនូវជំហរយ៉ាងមុតមាំថា នឹងមិនបន្ធូរបន្ថយដាច់ខាតក្នុងរឿងវិវាទអធិបតេយ្យភាព និងបូរណភាពដែនកោះ «សូមចូលអានគេហទំព័រសារព័ត៌មានដើមត្នោតចុះផ្សាយថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៣បន្ថែម»៕
Source from: www.dtn7.com
No comments:
Post a Comment