​​សា​ហាយ​ស្មន់​ជា​​មួយ​​​ប្រ​ពន្ធ​​​​គេ ពេល​​​ប្តី​​​មក​​​ទាន់​​​លោត​​​តាម​​​បង្អួច ធ្លាក់​ពី​ជាន់​ទី ៤​​​បាក់​​​ក​​​​ស្លាប់​

​ប្រទេស​ចិន៖មន្ដ្រី​ជាន់​ខ្ពស់​​នៃក្រ​សួង​​អប់រំ​​ចិន​​មួយ​រូបដែល​​លួច​លាក់​​សា​​ហាយ​​ស្មន់ជា​មួយ​​ប្រ​ពន្ធ​​គេបាន​​ធ្លាក់​​ពី​​ជា​ន់​ទី​៤​​ស្លាប់នៅ​ពេល​ដែល​​ប្ដី​​របស់​​ស្រី​​ស្នេហ៍

ប្រទេស​ចិន ៖ មន្ដ្រី​ជាន់​ខ្ពស់​​នៃ ក្រ​សួង​​អប់រំ​​ចិន​​មួយ​រូប ដែល​​លួច​លាក់​​សា​​ហាយ​​ស្មន់ ជា​មួយ​​ប្រ​ពន្ធ​​គេ បាន​​ធ្លាក់​​ពី​​ជា​ន់​ទី​៤​​ស្លាប់ នៅ​ពេល​ដែល​​ប្ដី​​របស់​​ស្រី​​ស្នេហ៍ ត្រ​ឡប់​​មក​ពី​​ធ្វើ​ការ​​ដោយ​​ចៃ​ដន្យ ចំ​​ពេល​ដែល​​មន្ដ្រី​​រូប​នោះ កំ​ពុង​​តែ​មាន​​ស្នេ​ហា​​ល្អូក​ល្អិនជាមួយ​នាង​ជា​ប្រពន្ធ  ហើយ​សារព័ត៌មាន​ក្នុងស្រុក បាន​ផ្សព្វផ្សាយ​ថា មន្ដ្រី​មន្ទីរអប់រំ​រូបនោះ បាន​លោត​ចេញ​តាម​បង្អួច ទម្លាក់​មកក្រោម ។

ប៉ូលិស​ប្រចាំ​ខេត្ដ​អាន​ហុយ ប្រទេស​ចិន កាលពី​ថ្ងៃទី​១៧ ខែតុលា បានប្រកាស​ឱ្យដឹងថា ប្រធាន​មន្ទីរអប់រំ និង​បណ្ដុះបណ្ដាល​ក្នុង​ខេត្ដ​នេះ បាន​ធ្លាក់​ពី​ជា​ន់ទី​៤ នៃ​អគារ​ខុន​ដូ ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង ធ្វើឱ្យ​ពលរដ្ឋ ដែល​រស់នៅក្នុង​ខុន​ដូ ភ្ញាក់ផ្អើល​យ៉ាងខ្លាំង ដោយ​មិន​នឹកស្មានថា ស្ដ្រី​ដែលជា​អ្នកគ្រូ និង​ជា​ប្រពន្ធ​គេ​ហើយ​នោះ នៅតែមាន​សហាយស្មន់ ជាមួយ​ប្រធាន​មន្ទីរអប់រំ ។

 

​ពលរដ្ឋ​ដែល​នៅ​ទី​នោះបាន​រៀបរាប់​ឱ្យដឹងថា  ពួកគេ​កំពុង​អង្គុយ​មើល​ទូរទស្សន៍ ស្រាប់តែ​ឮ​សំឡេង​ខ្លាំង​មួយ ហើយ​អើតមើល​តាម​បង្អួច ក៏​ឃើញ​បុរស​ម្នាក់ ដេក​ស្ដូក​នៅលើ​ដី ពេល​ដំបូង​ពួកគេ​នឹកស្មានថា​ជា​ចោរ ។ មួយសន្ទុះ​ក្រោយមក​ប៉ូលិស ក៏បាន​មកដល់​កន្លែង​កើតហេតុ ហើយ​នាំខ្លួន​អ្នកគ្រូ ដែលជា​ស្រី​ស្នេហ៍​លួចលាក់​នោះ ទៅ​ស្នាក់ការ​ប៉ូលិស  ។

 

​ស្វាមី​របស់​អ្នកគ្រូ ដែលជា​ស្រី​ផិតក្បត់ បាន​រៀបរាប់​ឱ្យដឹងថា ពេល​គាត់​ត្រឡប់​មកពី​ធ្វើការ ដោយ​ចៃដន្យ​ខុសពេល​វេលា ដូច​សព្វដង ក៏​ស្រាប់​ឃើញ​ទ្វារ​បិទ ចាក់សោ​ពី​ខាងក្នុង​។ គាត់​បាន​ទូរស័ព្ទ ទៅ​ប្រពន្ធ​ឱ្យ​ចេញមក​បើកទ្វារ ស្រាប់តែ​ស្ងាត់ឈឹង មិនដឹង​ជាមាន​រឿង​អ្វី​កើតឡើង​ទេ ប៉ុន្ដែ​រយៈពេល ១០ នាទី​ក្រោយមក​ទើប​បើកទ្វារ​។

 

​ពេល​នាង​បើកទ្វារ​ភ្លាម ក៏​ស្រាប់តែ​ឮសូរ​សំឡេង លាន់​ខ្លាំង​នៅ​ខាងក្រោយ​ផ្ទះ ហើយ​អ្នករស់នៅ​ជិតខាង បាន​សំដែង​ការខឹង​សម្បា និង​ខក​ចិ​ត្ដ​ចំពោះ​មន្ដ្រី​មន្ទីរអប់រំ ក៏ដូចជា​អ្នកគ្រូ​ជា​ភរិយា ដែលមាន​ប្ដី​ស្មោះស្ម័គ្រ នៅតែ​ផិតក្បត់​លួច​មាន​សហាយស្មន់ យកមក​ដេក​ក្នុង​បន្ទប់​របស់ខ្លួន ពេល​ប្ដី​មិន​នៅ ៕

Wat 18104 Wat 18105 Wat 18106 Wat 18107 Wat 18108


Source from: watphnom-news.com

No comments:

Post a Comment