
ខេត្តកណ្តាល ៖ សមត្ថកិច្ចចម្រុះ និងអាជ្ញាធរមូលដ្ឋាន បានចូលធ្វើការត្រួតពិនិត្យ និងឆែកឆេរផ្ទះជួលមួយកន្លែង ដែលមានទីតាំង ស្ថិតនៅភូមិក្រពើហា សង្កាត់ព្រែកប្ញស្សី ក្រុងតាខ្មៅ កាលពីវេលាម៉ោង ៧និង៣០ នាទីព្រឹកថ្ងៃទី២៩ខែតុលា ឆ្នាំ២០១៣ បន្ទាប់ពីប្រជាពលរដ្ឋនៅជិតខាងនោះ បានរាយការណ៍ថា បានឮសូរសំឡេងមនុស្សស្រី ស្រែកទ្រហោយំរាល់យប់ និងស្រែកឱ្យគេជួយ ល្វើយៗគ្មានលល់ថ្ងៃណាឡើយ ។
ប៉ុន្តែបន្ទាប់ពីសមត្ថកិច្ច បានចូលឆែកឆេរ និងត្រួតពិនិត្យជាមួយម្ចាស់ផ្ទះ រួចហើយនោះគឺស្ថានភាព នៅក្នុងផ្ទះមិនមានអ្វី គួរឱ្យកត់សម្គាល់នោះទេ។ សមត្ថកិច្ចចម្រុះបានបញ្ចប់ ការត្រួតពិនិត្យក្នុងផ្ទះនោះ នៅវេលាម៉ោង ៩ព្រឹកថ្ងៃដដែល តែនៅតែរកមិនឃើញអ្វី ទាក់ទងនឹងសំឡេងស្រែកយំ ឱ្យជួយនោះទេ ។ ករណីនេះបានធ្វើឱ្យគេសង្ស័យថា ផ្ទះនេះមានខ្មោចលងហើយ ព្រោះសំឡេងស្រែកឲ្យគេជួយនោះ មានមនុស្សស្តាប់ឮច្រើនណាស់។
ម្ចាស់ផ្ទះដែលធ្វើឲ្យ មនុស្សម្នាភ្ញាក់ផ្អើលនោះ មានឈ្មោះ អ៊ឹង ចាន់ សព្វថ្ងៃបានជួលផ្ទះនេះ ទៅឱ្យជនជាតិអូស្ត្រាលីម្នាក់ស្នាក់នៅ ។ យ៉ាងណាក៏ដោយ ប្រជាពលរដ្ឋបានបញ្ជាក់ថា ពួកគាត់ពិតជាបានឮសំឡេងស្រែកយំ និងឱ្យគេជួយល្វើយៗ ស្ទើររាល់យប់មែន ហើយពេលថ្ងៃរះភ្លឺឡើង ក៏បាត់ស្ងាត់ទៅវិញដែរ ។ ប្រជាពលរដ្ឋខ្លាចក្រែងមាន ករណីចាប់ជំរិត ឬបង្ខាំងមនុស្សទុក ទើបពួកគាត់រាយការណ៍ជូន សមត្ថកិច្ចឱ្យចុះឆែកឆេរផ្ទះនេះ ៕
Source from: watphnom-news.com
No comments:
Post a Comment