ម​ធ្យោ​បាយ ៦​​យ៉ាង​​អាច​ជួយ​​​ឲ្យ​ស្វា​មី​ភ​រិ​យា ដែល​មាន​​កូ​ន​​តូច​​ដេក​​ជា​មួយ ដឹក​​ដៃ​​គ្នា​​ឡើង​ឋាន​សួគ៌ យ៉ាង​​ផ្អែម​ល្ហែម​

​រាជធានី​ភ្នំពេញ៖មនុ​ស្ស​​ជា​ច្រើន​​យល់​ថាប្ដី​​ប្រ​ពន្ធ​​ដែល​មាន​​កូន​តូចគេង​​រួម​​បន្ទប់​​ជា​មួយមុខ​ជា​​ប្រ​ឈម​​នឹង​​ឧប​សគ្គក្នុង​ការ​​រួម​ភេទ​​ជា​មិន​ខានដោយ​សារ​​ពួក​គេ

​រាជធានី​ភ្នំពេញ ៖ មនុ​ស្ស​​ជា​ច្រើន​​យល់​ថា ប្ដី​​ប្រ​ពន្ធ​​ដែល​មាន​​កូន​តូច គេង​​រួម​​បន្ទប់​​ជា​មួយ មុខ​ជា​​ប្រ​ឈម​​នឹង​​ឧប​សគ្គ ក្នុង​ការ​​រួម​ភេទ​​ជា​មិន​ខាន ដោយ​សារ​​ពួក​គេ មាន​ការ​​ខ្មាស​អៀន​​មិន​​ហ៊ាន រួម​មេ​ត្រី​នៅ​ក្បែរ​​កូន​តូច​​របស់​ខ្លួន​ ប៉ុ​ន្តែ​បច្ចុ​ប្បន្ន​​នេះ​មាន​​ប្ដី​ប្រពន្ធ​ជាច្រើន ដែល​គេង​រួម​គ្រែ​ជាមួយ​កូនតូច ហើយ​ពួកគេ​នៅតែ​អាច​រីករាយ​នឹង​សិច​បាន ដូច​គូស្នេហ៍​ដែល​មិនទាន់​មានកូន​ផងដែរ​។

 

​ប្រសិនបើ​អ្នកខ្លាច​កូនតូច​របស់​អ្នក មើលឃើញ​ឬ​ស្ដាប់ឮ​សកម្មភាព សិច​របស់ខ្លួន​នោះ អ្វីដែល​សំខាន់​នោះ​គឺ​អ្នក​ត្រូវតែ​មានគំនិត​ច្នៃប្រឌិត​បន្តិច ក្នុងការ​កែច្នៃ​ស្ថានភាព​នេះ ដើម្បី​ឲ្យ​រក្សា​ភាព​ផ្អែមល្ហែម នៃ​សម្ព័ន្ធ​ផ្លូវភេទ​រវាង​ស្វាមី និង​ភរិយា​។​

 

១. ប្ដូរ​ទីតាំង​ទារក ៖ នៅពេលដែល​អ្នក​និង​កូន កំពុងស្ថិត​នៅក្នុង​បន្ទប់​តែមួយ ហើយ​លោកអ្នក​ស្រាប់តែ​នឹក​ចង់​ប្រតិបត្តិការ​លើ​គ្រែ​នោះ អ្នក​អាច​បីកូន​យកទៅ​ទុក នៅ​បន្ទប់​ឬ​កន្លែង​ផ្សេង​មួយ​ភ្លែត​សិន​។ នៅពេលដែល​កិច្ចការ ដឹក​ដៃ​គ្នា​ឡើងឋានសួគ៌​បានសម្រេច នោះ​អ្នក​អាច​ដើរ​លបៗ ទៅ​បីកូន​មក​គេង​ជាមួយ​អ្នក​វិញ​ក៏បាន​។ ទោះយ៉ាងណា វិធី​នេះ​ប្រឈម​នឹង​បញ្ហា​ត្រង់​ថា ក្មេង​ខ្លះ​ស្រាប់តែ​ភ្ញាក់​ឬ​យំ​នៅពេលដែល​អ្នក ធ្វើការ​ផ្លាស់ប្ដូរ​ទីតាំង​ដំណេក ឲ្យ​ទារក​នោះ​។ ក្នុងករណីនេះ​វារឹតតែ ធ្វើ​ឲ្យ​អារម្មណ៍​រោលរាល​ចង់​រួមភេទ​របស់​អ្នក ប្រែក្លាយជា​រលាយ​ខ្សុល​មួយ​រំពេច​។​

 

២. ប្រើ​វត្ថុ​បិទបាំង​មួយ​ភ្លែត ៖ បើទោះជា​កូនតូច​នៅ​គេង​លើ​គ្រែ របស់​អ្នកក្ដី​ក៏​អ្នក​អាច​ប្រើ​ខ្នើយ ឬ​ភួយ​តម្រួត​គ្នា​ដើម្បី​បិទបាំង​។ ប្រសិនបើ​ទារក​នោះ គេង​ក្នុង​អង្រឹង ឬក៏​គ្រែ​សម្រាប់​កុមារ​នោះ វារឹតតែ​ផ្ដល់​ភាពងាយស្រួល​ដល់​អ្នក និង​ដៃគូ​ក្នុងការ​ប្រតិបត្តិការ​លើ​គ្រែ​។ អ្នក​អាច​យក​ឥដ្ឋ ធ្វើជា​សង្វៀន​រួមភេទ​ជំនួស​ឲ្យ​គ្រែ​គេង​ក៏បាន​។​

 

៣. កាយវិការ​ទន់ភ្លន់​ថ្នមៗ ៖ ប្ដី​ប្រពន្ធ​ដែលមាន​កូនតូច រួម​គ្រែ​គួរតែ​ទម្លាប់​នឹង​ចលនា ក្បាច់​រួមភេទ​បែប​ទន់ភ្លន់​មួយៗ និង​ធ្វើយ៉ាងណា​កុំ​បង្កើត ជា​សំឡេង​ដែល​ដាស់ ទារក​តូច​ពី​ដំណេក​។ បើ​ពុំ​នោះទេ ពេលដែល​ទារក​ភ្ញាក់ អ្នក​មុខជា​ខកខាន​មិនបាន​សម្រេច ដល់​គោលដៅ​នៃ​ឋាន ស្រណុក​សុខ​កំពូល​ឡើយ​។​

 

៤. ប្ដូរ​ទីតាំង​ប្រតិបត្តិការ ៖ ការរួម​ភេទ​មិន​ប្រព្រឹត្តទៅ តែ​នៅលើ​គ្រែ​ក្នុង​បន្ទប់​គេង​នោះទេ​។ អ្នក​អាច​ដឹក​ដៃ​គ្នា​ឡើងឋានសួគ៌ ដោយ​ចាប់ផ្ដើម​ពី​គ្រប់​ជ្រុង កន្លុកកន្លៀត នៃ​គេហដ្ឋាន​របស់​អ្នក​។ ខណៈដែល​កូនតូច​របស់​អ្នក​កំពុង​គេង លង់​លើ​គ្រែ​នោះ អ្នក​អាច​បបួលគ្នា បង្កាត់ភ្លើង​តណ្ហា​នៅ​បន្ទប់ទឹក បន្ទប់ទទួលភ្ញៀវ ផ្ទះបាយ បន្ទប់​ដាក់​អីវ៉ាន់ សួនច្បារ ច្រក​ផ្លូវ​ដើរ ឬ​កន្លែង​ផ្សេងទៀត​ជាច្រើន​។ អ្នក​ត្រូវ​ចាំ​ថា កន្លែង​ណា​ក៏​អាច​រួមភេទ​បានដែរ ឲ្យ​តែ​ស្ថិតនៅក្នុង​កម្មសិទ្ធិ​រប​ស់​អ្នក និង​កំបាំង​ពី​ភ្នែក​អ្នកជិតខាង​។ ទីតាំង​ប្លែកៗ​បែបនេះ រឹតតែ​ធ្វើ​ឲ្យ​ជីវិត​សិច របស់​អ្នក​និង​ដៃគូ កាន់តែ​រំជើបរំជួល មិនអាច​បំភ្លេចបាន​។​

 

៤. ចេះ​លៃលក​ពេលវេលា ៖ មិនមែន​ការរួមរ័ក​ទាំងអស់ សុទ្ធតែ​ត្រូវអនុវត្ត​ពេលយប់ មុន​ចូល​គេង​នោះទេ​។ ប្ដី​ប្រពន្ធ​គួរតែ​ចេះ​កែប្រែ​ទម្លាប់ និង​ប្រើ​ពេលវេលា​ឆ្លាស់គ្នា ក្នុង​ការដឹក​ដៃ​គ្នា​ឡើងឋានសួគ៌​។ អ្នក​អាចដាក់​កាលវិភាគ​រួមភេទ ដោយយោង​ទៅតាម ទម្លាប់​ចូល​ដំណេក ឬ​ក្រោកពីដំណេក​របស់​កូនតូច​របស់​អ្នក​។ ប្រសិនបើ​ទារក​នោះ គេង​លក់​ស្កប់ស្កល់​នៅពេល​ទៀបភ្លឺ អ្នក​អាច​បើក​សមរភូមិ​សិច​នៅពេល​នោះបាន ហើយ​បើ​ទារក​គេង​ឆ្ងាញ់ នៅពេល​ក្បាល​ព្រលប់​នោះ អ្នក​គួរតែ​ឆ្លៀត​ពេលនោះ ចាត់ការ​តែម្ដងទៅ​។​

 

៥. ប្រើ​ឧបករណ៍​កំដរ​ក្មេង ៖ ទារក​វ័យ​ចាប់ពី​១​ខួប​ឡើង ភាគច្រើន​អាច​អង្គុយ មើល​ទូរទស្សន៍ លេង​ជាមួយ​តុក្កតា បាយឡុកបាយឡ ឬ​គ្រឿង​ប្រដាប់​ក្មេង​លេង​ផ្សេងៗ តែម្នាក់ឯង​បាន​មួយសន្ទុះ​ដែរ​។ ប្រសិនបើ​ផ្ទះ​របស់​អ្នក មានការ​រៀបចំ​សុវត្ថិ​ភាពល្អ ដូចជា​ក្រាលកម្រាល​ស្នោ ឬ​ពូក​ឬ​រុំ​ជ្រុង​តុទូ​នានា​ដើម្បី​ការពារ​ការប៉ះទង្គិច ដល់​កុមារ​នោះ អ្នក​អាច​ទុក​ក្មេង​ឲ្យ​លេង តែម្នាក់ឯង​មួយ​ភ្លែត​បាន ដើម្បី​ឆ្លៀត​ទៅ ធ្វើ​កិច្ចការឯកជន រវាង​ប្ដី​និង​ប្រពន្ធ​។​

 

៦. រក​ជំនួយ​ពី​អ្នកដទៃ ៖ ម្ដងម្កាល អ្នក​អាចមាន​មិត្តភក្តិ បងប្អូន​សាច់ញាតិ​មកលេង​ផ្ទះ​។ ពេលនោះ​អ្នក​អាច​ផ្ញើ​កូនតូច​នឹង​ពួកគេ យ៉ាងហោច​ក៏​កន្លះ​ម៉ោង​ដែរ ដើម្បី​ឆ្លៀតពេល រក​សេចក្ដីសុខ​ផ្ទាល់ខ្លួន​។ នៅ​បណ្ដា​ប្រទេស​ប៉ែក​អឺរ៉ុប និង​អាមេរិក​មាន​ប្ដី​ប្រពន្ធ​ជាច្រើន ឧស្សាហ៍​ផ្ញើ​កូន​នៅផ្ទះ​មិត្តភក្តិ ឬ​សាច់ញាតិ​ជិតស្និទ្ធ ដើម្បី​ទុកពេល​វេលា​ផ្អែមល្ហែម តែ​ពីរ​នាក់​ដូច កំលោះ​ក្រមុំ​។

 

​លុះ​ដល់ពេល​សាច់ញាតិ ឬ​មិត្តភក្តិ​នោះ ត្រូវការ​ផ្ញើ​កូន​គេ​វិញ ប្ដី​ប្រពន្ធ​នោះ​ក៏​ព្រម​ទទួល​មើល​។ ពោលគឺ​គេ​ធ្វើការ​ដាក់​វេន ជួយ​មើល​កូន​ឲ្យ​គ្នា​ម្ដងម្កាល ដើម្បី​ឆ្លៀតឱកាស​ស្វែងរក​សេចក្ដីសុខ លើ​គ្រែ​និង​រក្សា​សម្ព័ន្ធភាព​សិច ឲ្យ​ផ្អែមល្ហែម​យូរអង្វែង​។ ទង្វើ​បែបនេះ​មិនជា​ខុស​អ្វី​ទេ ព្រោះ​សុភមង្គល​របស់​គ្រួសារ​មួយ គឺ​អាស្រ័យ​លើ​ចំណង​កូន តែ​វា​ក៏​ផ្សារភ្ជាប់​នឹង​ទំនាក់ទំនង លើ​គ្រែ​ផងដែរ​៕

Wat 301012


Source from: watphnom-news.com

No comments:

Post a Comment