
ខេត្តកំពង់ស្ពឺ ៖ រថយន្ដដឹកស៊ីម៉ង់ត៍មួយគ្រឿង បើកបរក្នុងល្បឿនលឿន បានជ្រុលទៅបុកអ្នកជិះម៉ូតូ បណ្តាលឲ្យស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ កាលពីវេលាម៉ោង ២និង១០ នាទីរសៀលថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៣ ស្ថិតនៅលើកំណាត់ ផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ ៤២-៤៣ ក្នុងភូមិរលាំងសង្កែ សង្កាត់សុពណ៌ទេព ក្រុងច្បារមន ខេត្ដកំពង់ស្ពឺ ។
ជនរងគ្រោះដែលស្លាប់ភ្លាមៗនោះ មានឈ្មោះ ទូច បាន អាយុ ៣៥ឆ្នាំ ជិះម៉ូតូម៉ាកវ៉េវអេស ពណ៌ក្រហម គ្មានស្លាកលេខ រស់នៅភូមិរំលោង សង្កាត់សុពរ័ទេព ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ក្បែរកន្លែងកើតហេតុ ត្រូវបានរថយន្ដដឹកស៊ីម៉ង់ត៍ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3A-1505 បុកចំពីមុខ បណ្តាលឲ្យជនរងគ្រោះដាច់ដៃម្ខាង ហើយបានបើកកិន បណ្តាលឲ្យស្លាប់ក្នុងថ្លុកឈាម។
សាក្សីបានឲ្យដឹងថា មុនពេលកើតហេតុ គេបានបុរសឈ្មោះ ទូច ជិះម៉ូតូម៉ាកវ៉េវ ពីកើតមកលិចពេលមកដល់ ចំណុចកើតហេតុ ក៏មានឡានដឹកស៊ីម៉ង់ត៍ មួយគ្រឿងបានមកដល់។ ខណៈនោះម៉ូតូជនរងគ្រោះ បានវ៉ាឡានមួយគ្រឿងទៀត ចំពេលដល់ផ្លូវកោង ទើបជនរងគ្រោះ ប្រឹងកាច់ចង្កូតចូលវិញ ក៏បានបុកជាមួយឡានដឹកស៊ីម៉ង់ត៍ ពេញមួយចំហៀងខ្លួន បណ្តាលឲ្យដាច់ដៃខាងឆ្វេង នៅជាប់តែស្បែកតិចៗ បានមួយសន្ទុះ ជនរងគ្រោះក៏បានដាច់ខ្យល់ស្លាប់។ អ្នកបើករថយន្ដបង្កហេតុ បានរត់គេចខ្លួនបាត់ស្រមោល មិនត្រូវបាន គេស្គាល់អត្ដសញ្ញាណនោះឡើយ ៕
Source from: watphnom-news.com
No comments:
Post a Comment