
ខេត្ដកណ្ដាល ៖ ដោយសារខឹងប្តី មិនទៅបេះត្រកួនយកទៅលក់ ប្តីប្រពន្ធវ័យក្មេង ក្នុងគ្រួសារមួយបានឈ្លោះ ទាស់ទែងគ្នាហើយនាងជាប្រពន្ធ បានវេចបង្វេចបម្រុងចេញពីផ្ទះ តែត្រូវឪពុកក្មេករារាំង ហើយទីបំផុតនាងបាន លេបថ្នាំសម្លាប់ខ្លួន កាលពីវេលាម៉ោង១៦ និង៣០នាទី ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៣ នៅលើផ្ទះក្នុងភូមិខ្ពប ឃុំសំពៅពូន ស្រុកកោះធំ ខេត្ដកណ្ដាល ដោយទុកឲ្យកូនស្រីអាយុ មួយខួបរស់តែលតោល គ្មានម្តាយ។
ស្ដ្រីរងគ្រោះឈ្មោះ យៀប ទូច អាយុ ២៣ឆ្នាំ មានស្រុកកំណើត នៅស្រុកអង្គរបុរី ខេត្តតាកែវ បច្ចុប្បន្នរស់នៅជាមួយប្តីឈ្មោះ សេង រី អាយុ ២៥ឆ្នាំ មុខរបរជាកសិករ មានកូនស្រីអាយុជាង មួយខួបម្នាក់នៅក្នុងបន្ទុក ហើយស្ដ្រីរងគ្រោះនិងប្ដី បានរៀបការជាមួយគ្នាជាង ២ឆ្នាំមកហើយ ពុំដែលមានជម្លោះ នឹងគ្នាធ្ងន់ធ្ងរនោះទេ ។
ទើបតែនៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៣ ស្ដ្រីរងគ្រោះបានឈ្លោះជាមួយប្ដី ព្រោះតែរឿងប្រាប់ឱ្យប្ដីទៅបេះត្រកួន យកទៅលក់ប៉ុន្ដែប្ដីមិនព្រមទៅ ។ ដោយសារបញ្ហានេះ ស្ដ្រីរងគ្រោះបានវេចបង្វេចខោអាវ បម្រុងចាកចេញពីផ្ទះទៅស្រុកកំណើត នៅឯខេត្ដតាកែវ ប៉ុន្តែបានអាក់ខានទៅវិញ ដោយសារឪពុកក្មេកបានឃាត់ មិនឱ្យនាងទៅទេ ។
ក្រោយមកស្ដ្រីរងគ្រោះបានយកម៉ូតូ ជិះចេញទៅក្រៅផ្ទះបាត់ បានមួយសន្ទុះក៏ត្រឡប់មកវិញ ហើយបានឡើងទៅលើផ្ទះសម្ងំ នៅក្នុងបន្ទប់អស់រយៈពេលយ៉ាងយូរ ។ ដោយមានការសង្ស័យ បុរសជាប្ដីបានតាមចូលទៅក្នុងបន្ទប់ ក៏ឃើញស្ដ្រីជាប្រពន្ធដេក ប្រកាច់បែកពពុះមាត់ ក៏ស្រែកឆោឡោឱ្យអ្នកជិតខាងជួយ តែពេលដឹកជនរងគ្រោះ ដល់មន្ទីរពេទ្យបង្អែកស្រុកកោះធំ នាងក៏ដាច់ខ្យល់ស្លាប់់យ៉ាងអាណោចធាអ័មបំផុត៕
Source from: watphnom-news.com
No comments:
Post a Comment