
រាជធានីភ្នំពេញ ៖ ស្នូរអាវុធជាង ១០ គ្រាប់បានផ្ទុះឡើង នាំឲ្យមានការ ភ្ញាក់ផ្អើលទាំងព្រឹក បង្កឡើងដោយ អ្នកជិះម៉ូតូ ២ក្រុមជាជនទំនើង ដេញបាញ់តដៃគ្នា ដោយភាគីម្ខាងទំនងជា អស់គ្រាប់ បានរត់ទៅភ្ជង់និស្សិតពេទ្យម្នាក់ប្លន់យកម៉ូតូសេ១២៥ ជិះគេចខ្លួនបាត់ នៅក្បែរផ្សារ ទំនើបសូរិយា ស្ថិតនៅក្នុង សង្កាត់ផ្សារថ្មីទី២ ខណ្ឌដូនពេញ កាលពីវេលាម៉ោង ៧និង៥០ នាទី ព្រឹកថ្ងៃទី៦ខែតុលា ឆ្នាំ២០១៣។
ក្រោយហេតុការណ៍នេះ សមត្ថកិច្ចរកឃើញ សំបកកាទូស១៤ គ្រាប់និងម៉ូតូសេ១២៥ ស៊េរីឆ្នាំ២០១៣មួយគ្រឿង នៅក្បែរកន្លែងកើតហេតុ។ សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះដែលត្រូវ ជនសង្ស័យភ្ជង់យកម៉ូតូមានឈ្មោះ រឿន សុវត្ត្រា អាយុ១៩ឆ្នាំ ជានិស្សិតពេទ្យ នៅសាកលវិទ្យាល័យអន្តរជាតិ ស្នាក់នៅផ្ទះលេខ១៧៦ ភូមិចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ម៉ូតូដែលបាត់ម៉ាកហុងដាសេ១២៥ ពាក់ស្លាកលេខភ្នំពេញ 1BI-1114។
អំឡុងពេលកើតហេតុ មានយុវជនពីរក្រុម ទំនងជាកូនអ្នកមានលុយ មានអំណាច មិនដឹងមានទំនាស់ ពីណាមកទេ ម្ខាងមានគ្នាបីនាក់ ជិះម៉ូតូស្កូបពី ផ្តួលម៉ូតូចោល ដេញបាញ់ភាគីម្ខាងទៀត ជិះម៉ូតូសេ១២៥ ម្នាក់ឯង។ ខណៈកំពុងដេញបាញ់គ្នា ភាគីម្ខាងដែលមានតែម្នាក់ឯង បានរត់ចោលម៉ូតូ ទៅតាមផ្លូវលេខ១៥៤ ដោយនៅក្នុងដៃមានកាន់កាំភ្លើង បានភ្ជង់យុវជនឈ្មោះ រឿន សុវត្ត្រា ជិះគេខ្លួនទៅផ្លូវមុនីវង្ស បាត់ស្រមោល៕
Source from: watphnom-news.com
No comments:
Post a Comment