ប្រទេស​កាន់​លទ្ធិប្រជាធិបតេយ្យ មិនគួរ​ដាក់រ​បាំងបិទ​ផ្លូវ រំខាន​ការធ្វើដំណើរ​របស់​ប្រជាពលរដ្ឋ​

​រាជធានី​ភ្នំពេញ៖ស្រប​ពេល​ដែលគ​ណ​បក្ស​​សង្គ្រោះ​​ជាតិរៀប​ចំ​​ធ្វើ​​ស​មាជ​​ម​ហា​ជននៅ​​ម៉ោង២​​រសៀល​​ថ្ងៃ​ទី​​៦ខែ​តុ​លា

រាជធានី​ភ្នំពេញ ៖ ស្រប​ពេល​ដែល គ​ណ​បក្ស​​សង្គ្រោះ​​ជាតិ រៀប​ចំ​​ធ្វើ​​ស​មាជ​​ម​ហា​ជន នៅ​​ម៉ោង ២​​រសៀល​​ថ្ងៃ​ទី​​៦ ខែ​តុ​លា ឆ្នាំ​​២០១៣​ នេះ គេ​​សង្កេត​ឃើញ​​កម្លាំង ស​មត្ថ​កិច្ច​​បាន​ដាក់​​ប៉ុស្តិ៍ ត្រួត​ពិ​និត្យ​​យ៉ាង​​តឹង​រឹង ចំ​ពោះ​​ការ​ធ្វើ​ដំ​ណើរ​របស់​ប្រជាពលរដ្ឋ មកពី​តាម​បណ្តា​ខេត្ត​នានា ចូលមក​រាជធានី​ភ្នំពេញ បង្ក​ឲ្យ​មាន​ផលវិបាក​យ៉ាងខ្លាំង សម្រាប់​ប្រជាពលរដ្ឋ​។​

 

​ប្រជាពលរដ្ឋ​បាន​រាយការណ៍​ថា ផ្លូវជាតិ​សំខាន់ៗ ចូល​រាជធានី​ភ្នំពេញ ត្រូវ​សមត្ថកិច្ច​ដាក់​របាំង ដើម្បី ត្រួតពិនិត្យ​យ៉ាង​តឹងរឹង ធ្វើ​ឲ្យ​អ្នកធ្វើដំណើរ ដែល​វិល​ត្រឡប់​​ពី​ស្រុកកំណើត​វិញ តាមផ្លូវ​ជាតិ​លេខ​២ លេខ​៣ លេខ​៤ លេខ​៥ និង​ផ្លូវជាតិ​លេខ​៦  រអ៊ូរទាំ​យ៉ាងខ្លាំង​។ ទាក់ទង​នឹង​ករណី បិទផ្លូវ​ក្រោម​ហេតុផល​ត្រួត​ពិនិត្យ​នេះ​ផងដែរ ក្រុម​អ្នករត់​ឡាន​ឈ្នួល និង​អ្នកធ្វើដំណើរ បាន​លើកឡើងថា បានធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ជីវភាព រស់នៅ​របស់​ពួកគេ ដោយសារ​អ្នកដំណើរ ត្រូវ​ត្រឡប់មក​ភ្នំពេញ​វិញ ដើម្បី​បម្រើ​ការងារ ជាពិសេស​កម្មករ នៅតាម​រោងចក្រ​។​

 

​ប្រជាពលរដ្ឋ​បាន​រអ៊ូរទាំ​ថា ការត្រួតពិនិត្យ​នោះ នាំ​ឲ្យ​ខាត​ពេលវេលា ការងារ​រកស៊ី ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មាន​អារម្មណ៍​ថា ពិបាក​ដោយសារ​ការ បិទផ្លូវ​ញឹកញាប់​។ មន្ត្រី​អង្គការសិទ្ធិមនុស្ស យល់ឃើញថា ការរារាំង​ពលរដ្ឋ​ធ្វើដំណើរ គឺជា​ទង្វើ​ខុសច្បាប់ ព្រោះ​ប្រទេស​យើង​ប្រកាន់ របប​លទ្ធិប្រជាធិបតេយ្យ គោរព​សិទ្ធិមនុស្ស មិនគួរ​មានរឿង​បែបនេះ​ទេ​។ ប៉ុន្តែ​សមត្ថកិច្ច​ដែល​ត្រូវអនុវត្ត​កិច្ចការ​នេះ តាម​បញ្ជា​ថ្នាក់លើ​នោះ អះអាងថា នេះ​ជា​វិធានការ រិត​បន្តឹង​សន្តិសុខ​។​

 

អនុប្រធាន​គណៈកម្មាធិកា​រវិ​ន័យ នៃ​គណបក្ស​សង្គ្រោះ​ជាតិ លោក ហូរ វ៉ាន់ មានប្រសាសន៍ថា ការ​ស្ទាក់​ត្រួតពិនិត្យ យ៉ាង​តឹងរឹង​ចំពោះ​ការធ្វើដំណើរ ក្រោម​ហេតុផល រក​អាវុធ​ឬ​ប័ណ្ណបើកបរ​នោះ  គឺជា​ការរារាំង​មហាជន ដែលមាន​បំណង មក​ចូលរួម​សមាជ​មហាជន នៅ​រសៀល​ថ្ងៃទី​៦ ខែតុលា​។ គណបក្ស​សង្គ្រោះ​ជាតិ បានកំណត់​យក​ថ្ងៃទី​៦ ខែតុលា នេះ​ជាការ​ធ្វើ​សមាជ ឬ​បាតុកម្ម​លើក​ទី​៣ ជំរុញ​ឲ្យ​ដោះស្រាយ ភាពមិនប្រក្រតី នៃ​ការបោះឆ្នោត​៕

Wat 061010 Wat 061011


Source from: watphnom-news.com

No comments:

Post a Comment