
ក្រុងញូវយ៉ក ៖ ផលិតផល Promescent គឺជាឈ្មោះថ្នាំបាញ់ ការពារកុំឲ្យឆាប់ចេញទឹកកាម ដែលរដ្ឋបាលត្រួតពិនិត្យសុវត្ថិភាព ឱសថនិងចំណីអាហារ របស់អាមេរិកបានអនុញ្ញាតឲ្យប្រើប្រាស់ ហើយផលិតផលនេះ គឺជាឱសថជំនួយដល់បុរស ដែលមានបញ្ហាឆាប់ចេញទឹកកាម ខណៈជំងឺនេះបានយាយីដល់ជីវិតលើគ្រែ របស់បុរសប្រមាណ ៣០ភាគរយ នៅលើពិភពលោក ក្នុងវ័យណាមួយ។
រហូតមកទល់បច្ចុប្បន្ន មានឱសថជំនួយផ្លូវភេទជាច្រើន ត្រូវបានដាក់លក់ នៅលើទីផ្សារដូចជា ថ្នាំវីយ៉ាក្រា ជួយបង្កើនសម្រើប និងធ្វើឲ្យលិង្គរឹងជាដើម។ យ៉ាងណាមិញ មិនទាន់មានឱសថណាមួយ ដែលអាចជួយព្យាបាល ដល់បុរសដែលមានបញ្ហា ឆាប់ចេញទឹកកាម នោះទេ។
លោក ជេហ្វ អាប្រាហាម អគ្គនាយក ក្រុមហ៊ុនផលិតឱសថ Absorption Pharmaceuticals បានអះអាងថា ថ្នាំបាញ់លើលិង្គ ដើម្បីពន្យារពេលនៃការចេញទឹកកាមនេះ ងាយរកទិញនៅគ្រប់ទីកន្លែង ក្នុងសហរដ្ឋអាមេរិក ព្រោះវាជាផលិតផលមួយ ដែលមានប្រសិទ្ធភាព សម្រាប់បុរស ដែលឆាប់ចេញទឹកកាម។
ថ្នាំបាញ់ Promescent មានផ្ទុកនូវសារធាតុlidocaine ដែលធ្វើឲ្យលិង្គរបស់បុរស មិនសូវទទួលរំញោចស្រើបស្រាល ក្នុងពេលរួមភេទ ដូច្នេះវាការពារកុំឲ្យឆាប់ចេញទឹកកាម។ សម្រាប់ឆ្នាំនេះ អ្នកសេដ្ឋកិច្ចបានប៉ាន់ស្មានថា ថ្នាំបាញ់ប្រភេទ Promescent នឹងរកចំណូលបានពី ១,៥ ទៅ៤ លានដុល្លារអាមេរិកឯណោះ៕
Source from: watphnom-news.com
No comments:
Post a Comment