អាង​​ស្បែក​​ជា​​អង្គ​រក្ស ដក​​កាំ​ភ្លើង​​ឡុ​ក​​ស៊េរី​​ទំ​នើប​​បាញ់​​ស្តា​​រកា​ណុង ផ្អើល​​មួយ​​ចំ​ហៀង​​ភ្នំ​ពេញ​

​រាជធានី​ភ្នំពេញ៖បុរស​​ម្នាក់​​ជា​​អង្គ​រក្ស​​ពាក់​​ស័ក្តិ​​៤និង​​ត្រូវ​ជា​​កូន​​របស់ថៅ​កែ​​ហាង​​គុយ​ទាវ​​ពន្លឺ​​ច័ន្ទទល់​មុខ​​ផ្សារ​​សេន​​ជូ​រីផ្លា​​ស្សា​​ស្ថិត​​តាម​​ប​ណ្តោយ

​រាជធានី​ភ្នំពេញ ៖ បុរស​​ម្នាក់​​ជា​​អង្គ​រក្ស​​ពាក់​​ស័ក្តិ​​៤ និង​​ត្រូវ​ជា​​កូន​​របស់ ថៅ​កែ​​ហាង​​គុយ​ទាវ​​ពន្លឺ​​ច័ន្ទ ទល់​មុខ​​ផ្សារ​​សេន​​ជូ​រី ផ្លា​​ស្សា​​ ស្ថិត​​តាម​​ប​ណ្តោយ ម​ហា​វិ​ថី​ស​ហ​ព័ន្ធ​រុស្ស៊ី បាន​​ផឹក​ស៊ី​​ស្រ​វឹង​​ជោក​ជាំ ជិះ​​រថ​យន្ត​​តែ​ម្នាក់​ឯង ក្នុង​​គោល​បំ​ណង​​ទៅ​ផ្ទះ លុះ​​ជិះ​រថយន្ត​មកដល់​ចំណុច​ម្តុំ​ហាង ៨៨៨៨ ក៏​ដក​កាំភ្លើង​ឡុ​ក​ស៊េរី​ទំនើប​បាញ់ ២​គ្រាប់​ស្តា​កាណុង បង្ក​ការភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ ពី​វេលា​ម៉ោង ២០​និង​១០​នាទី​យប់ ថ្ងៃទី​២៩ ខែតុលា ឆ្នាំ​២០១៣ នៅ​ចំណុច​ផ្លូវ​៧​មករា ម្តុំ​ហាង​ការ៉េ​ប្រាំបី ភូមិ​ព្រែក​ប្រណាក សង្កាត់​ជើងឯក ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។​

 

​ជន​ដែល​បាញ់បោះ​សេរី​មានឈ្មោះ ប៊ុន ច័ន្ទ​ពិសិដ្ឋ អាយុ ៣១​ឆ្នាំ ជា​អង្គរក្ស​ពាក់​ស័ក្តិ​៤ មាន​ទីលំនៅ​ផ្ទះ​លេខ​១០០E.០ ភូមិ​ប៉ប្រក​ខាងត្បូង មហាវិថី​សហព័ន្ធរុស្ស៊ី សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ បាន​ជិះ​រថយន្ត RX300 ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ​2V-7027 ប្រើប្រាស់​អាវុធ​ម៉ា​កឡុក​១៩ លេខ​NJY832 មាន​បង់​០១ និង​គ្រាប់​ចំនួន ១៥​គ្រាប់ បាញ់​អស់​ចំនួន ៤​គ្រាប់​។

 

​ពេល​កើតហេតុ​ឈ្មោះ ប៊ុន ច័ន្ទ​ពិសិដ្ឋ បាន​ជិះ​រថយន្ត RX300 ពណ៌​ស បាញ់កាំភ្លើង​២-៣ គ្រាប់​ភ្លាមនោះ​កម្លាំង​អន្តរាគមន៍ ក៏បាន​ជិះ​ម៉ូតូ​ទៅ​ដេញ​ស្ទាក់​រថយន្ត​នោះ ក្នុង​គោលបំណង​សួរនាំ ស្រាប់តែ​ឈ្មោះ ប៊ុន ច័ន្ទ​ពិសិដ្ឋ អត់​ឈប់​ទេ ក៏បាន​ព្យាយាម​បើក​រត់ តាមផ្លូវ​ទំនប់ ៧​មករា​ទៅ​លិច​។ ពេលនោះ​កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល​សាក់​សំពៅ ចេញ​ស្ទាក់​ក៏​មិន​ឈប់​ទៀត រួច​បើក​រត់​សំដៅ​ចុះទៅ​ជើង​វិញ តាមផ្លូវ​ផ្សារ​ទួលសំបូរ សង្កាត់​ព្រៃវែង ហើយក៏​បត់​ឡើងទៅ​លិច តាមផ្លូវ​វត្ត​ស្លែង​កាត់​វត្ត​ព្រៃវែង ទើប​កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល​ពងទឹក យក​លូ​ដាក់​បាំង​ផ្លូវ ទើប​ស្ទាក់​ចាប់បាន​ទាំង​មនុស្ស និង​រថយន្ត ព្រមទាំង​ដកហូត​កាំភ្លើងខ្លី​០១​ដើម មាន ១៥​គ្រាប់​៕

Wat 3010 Wat 30101


Source from: watphnom-news.com

No comments:

Post a Comment