នាង ម៉ា​ដូន​ណា ធ្លាប់​ត្រូវបាន​គេ​ចាប់រំលោភ ពេល​ប្រកប​អាជីព​ច្រៀង​រាំ​លើកដំបូង​

​ក្រុង​ញូវយ៉ក៖អ្នកចំរៀង​វ័យ​​ចំ​ណា​ស់ម៉ា​​ដូន​​ណាបាន​​ប​ង្ហើប​​ឲ្យ​​ដឹង​ថានាង​​ធ្លាប់​​ត្រូវ​បាន​​ភ្ជង់​​នឹង​​កាំ​បិតនិង​​ចាប់​រំលោភ​​កាល​ពី​ពេល​​នាងទៅ​ដល់​​ក្រុង​​ញូវ​យ៉ក

ក្រុង​ញូវយ៉ក ៖ អ្នកចំរៀង​វ័យ​​ចំ​ណា​ស់ ម៉ា​​ដូន​​ណា បាន​​ប​ង្ហើប​​ឲ្យ​​ដឹង​ថា នាង​​ធ្លាប់​​ត្រូវ​បាន​​ភ្ជង់​​នឹង​​កាំ​បិត និង​​ចាប់​រំលោភ​​កាល​ពី​ពេល​​នាង ទៅ​ដល់​​ក្រុង​​ញូវ​យ៉ក លើក​ដំ​បូង​​ដើម្បី​​ប្រកប​​អា​ជីព ច្រៀង​​រាំ​​របស់​​នាង ហើយ​​រឿង​រ៉ាវ​​លម្អិត ត្រូវបាន​សរសេរ​អំពី​បទពិសោធន៍ ភ័យ​បាក់ស្បាត ដាក់​ក្នុង​ទស្សនា​វ​ដ្តី Bazaar​សំរាប់​លេខ​ចេញផ្សាយ ក្នុង​ខែវិច្ឆិកា​នេះ​។​

 

​តារាចម្រៀង​ប៉ុប​នាង ម៉ា​ដូន​ណា ក្នុង​វ័យ ៥៥ ឆ្នាំ​បាន​បញ្ជាក់ថា ញូវយ៉ក​មិនមែនជា​អ្វី​គ្រប់ យ៉ាង​ដែល​នាង​ស្វាគមន៍ ដោយ​ដៃ​ពីរ​នោះទេ​។ ឆ្នាំ​ដំបូង នាង​ត្រូវបាន​ចាប់ ដោយ​ការភ្ជង់​នឹង​កាំបិត ចាប់រំលោភ​លើដំបូល​អាគារ​។ នាង ម៉ា​ដូន​ណា ក៏បាន​សរសេរ អំពី​កុមារភាព​និង​ការ​ងើបឡើង មកកាន់​ភាពល្បីល្បាញ ហើយ​ក្នុង​វ័យក្មេង​ជំទង់ នាង​បាន​ទទួលស្គាល់ថា មនុស្ស​ភាគច្រើន បាន​គិតថា​នាង ជា​មនុស្ស​ចម្លែក​។​

 

​ព្រោះថា មិនបាន​មាន​មិត្ត​ភ័ក្តិ​ច្រើន​ទេ តែ​នៅ​ទីបញ្ចប់ វា​បាន​ប្រែជា​ល្អ ពីព្រោះ​ពេល​អ្នក​មិន​ល្បី និង​មិនទាន់​មានជីវិត​ពិសេស​ទេ វា​ធ្វើ​ឲ្យ​អ្នក​ផ្តោត​ពេលវេលា​ច្រើន លើ​អនាគត​របស់​អ្នក​។ នាង ម៉ា​ដូន​ណា ក៏បាន​និយាយ អំពី​ពេល​រស់នៅ​អង់គ្លេស ដោយបាន​រៀបការ​ជាមួយ ហ្គេ រីត​ឈី  ហើយ​មួយ​ទសវត្សរ៍​ក្រោយមក នាង​បាន​លែងលះ និង​បាន​វិល​មកកាន់ ក្រុង​ញូវយ៉ក​វិញ​៕

Wat 061015 Wat 061014


Source from: watphnom-news.com

No comments:

Post a Comment