ទឹកជំនន់​នៅ​ស្ទឹង​សង្កែ ​ឡើងដល់​ជិត ​១៤​ម៉ែត្រ ដែលជា​កម្រិត ត្រូវ​ប្រកាសអាសន្ន​

ខេត្តបាត់ដំបង៖បន្ទាប់ពី​មាន​​ភ្លៀង​​ធ្លាក់ប្រ​មា​ណ​​​​៥​​ថ្ងៃ​​ជាប់​ៗ​​គ្នានៅ​ក្នុង​​ខេត្ត​បាត់​ដំ​បងប​ណ្តាល​​ឲ្យ​​ទឹក​ជំ​នន់​​ឡើងគម្រាម​កំហែង​​លិច​​ភូមិ

ខេត្តបាត់ដំបង ៖ បន្ទាប់ពី​មាន​​ភ្លៀង​​ធ្លាក់ ប្រ​មា​ណ​​​ ​៥​​ថ្ងៃ​​ជាប់​ៗ​​គ្នា នៅ​ក្នុង​​ខេត្ត​បាត់​ដំ​បង ប​ណ្តាល​​ឲ្យ​​ទឹក​ជំ​នន់​​ឡើង គម្រាម​កំហែង​​លិច​​ភូមិ និង​​ផ្លូវ​ជាតិ​​មួយ​ចំ​នួន ឈាន​ដល់​​ក​ម្រិត ប្រ​កាស​អា​សន្ន ហើយ​​រហូត​មក​ដល់​​ព្រឹក​​ថ្ងៃ​ទី​​៦ខែតុលា ឆ្នាំ​២០១៣ កម្រិត​ទឹកជំនន់ នៅ​ស្ទឹង​សង្កែ បាន​ឡើងដល់​ជិត​១៤​ម៉ែត្រ ដែលជា​កម្រិត ត្រូវ​ប្រកាសអាសន្ន ឲ្យ​ប្រជាពលរដ្ឋ ប្រុងប្រយ័ត្ន​។

អាជ្ញាធរ​និងកម្លាំង​សមត្ថកិច្ច កំពុង​យកចិត្តទុកដាក់ ការពារ​ស្ពាន​និង​ផ្លូវ​មួយចំនួន និង​ចេញ​ជួយសង្គ្រោះ ប្រជាពលរដ្ឋ​រងគ្រោះ ដោយសារ​ទឹកជំនន់ មករក​ទីទួល​សុ​វត្ថិភាព​។ ពេល​ទឹកជំនន់​កំពុង​ឡើង​នេះ មាន​ដើមឈើ​រលំ ហើយ​ហូរ​ចុះ​មកពី​ខាងលើ តាម​ដងស្ទឹង​មក​ប៉ះទង្គិច នឹង​ស្ពានថ្ម អាច​បណ្ដាល​ឲ្យ ខូចខាត​ស្ពាន​។ កម្លាំង​ប៉ូលិស​បាន​ត្រៀម ចុះជួយ​ការពារ និង​សហការ ជាមួយ​កម្លាំង​សាធារណៈការ ដាក់​ឡានស្ទូច​ស្រង់​ដើមឈើ មែកឈើ​ចេញ កុំ​ឲ្យ​ទឹក​ហូរ​បុក​ទាញ បំបាក់​សរសរ​ស្ពាន​៕

Wat 061012 Wat 061013


Source from: watphnom-news.com

No comments:

Post a Comment