
យោងតាមសារព័ត៌មានឌីហ្សាញប៊ូមចុះផ្សាយកាលពីថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៣កន្លងមកថ្មីៗនេះបានឲ្យដឹងថា មាននាវាមុជទឹករបស់ប្រទេសអ៊ីតាលីមួយគ្រឿងម៉ាក L1F3 ងើបខុសគោលដៅបែរជាជ្រុលងើបចំកណ្តាលទីក្រុងចំណាស់មួយនៃប្រទេសអ៊ីតាលី ត្រង់ចំណុចផ្លូវ Via dei Mercanti បានបង្កឲ្យមានការភ្ញាក់ផ្អើលដល់មនុស្សម្នារស់នៅទីនោះយ៉ាងខ្លាំង។
របាយការណ៍ចុះផ្សាយរបស់សារព័ត៌មានដដែលបានឲ្យដឹងដែរថា ហេតុការណ៍នៃការងើបខុសគោលដៅរបស់នាវាមុជទឹកអ៊ីតាលីនេះបានបង្កឲ្យរថយន្តទំនើបម៉ាក Smartfortwo មួយគ្រឿងរងការខូចខាតនិងនាវិកបម្រើការក្នុងនាវាមុជទឹកម្នាក់រងរបួស ខណៈដែលមានវត្តមានក្រុមពន្លត់អគ្គិភ័យ និងសមត្ថកិច្ចបានញាប់ដៃញាប់ជើងមកជួយសង្គ្រោះ និងរៀបចំសណ្តាប់ធ្នាប់នៅទីនោះភ្លាមៗក្រោយហេតុការណ៍កើតឡើង។
តាមពិតទៅ សូមប្រិយមិត្តអ្នកអានកុំឲ្យមានការភ្ញាក់ផ្អើលមែនទែនធ្វើអ្វី ពីព្រោះគ្រាន់តែជាឈុតឆាកនៃការថតស្ប៉តពាណិជ្ជកម្មរបស់ក្រុមហ៊ុនមួយឈ្មោះ M&C Saatchi milano មានចំណងជើងថា «Protect Your Life»ប៉ុណ្ណោះ។
អត្ថបទនេះ សូមប្រិយមិត្តអ្នកអានទាំងអស់គ្នាចាត់ទុកជាការអានសើចសប្បាយនៅថ្ងៃឈប់សម្រាកចុងសប្តាហ៍៕
Source from: www.dtn7.com