
ចម្រៀងមួយបទមានចំណងជើងថា «ចោលបងទៅស្នេហ៍អ្នកណា?» របស់ផលិតកម្មរស្មីហង្សមាស ដែលច្រៀងដោយតារាចម្រៀង ឆន សុវណ្ណរាជ ត្រូវបានPage ដ៏ធំមួយរបស់ថៃនៅក្នុងបណ្តាញសង្គមFacebook មានសមាជិកគាំទ្រ Like Page ចំនួន2,4M «ជាង២លាននាក់» យកមកPost នៅថ្ងៃទី០៥ខែតុលា ឆ្នាំ២០១៣នេះ និងដោយបន្ទាប់ពីការPost រួចមកទទួលបាននូវការរិះគន់ពីអ្នកលេងFacebookជនជាតិថៃចំនួនជិត២.០០០Comments ថាខ្មែរលួចចម្លងបទភ្លេងពីថៃ។
យោតតាមព័ស្តុតាងបានបង្ហាញឲ្យឃើញថា បទចម្រៀងរបស់ថៃត្រូវបានគេបង្ហោះនៅក្នុងគេហទំព័រYoutube ដំបូងកាលពីឆ្នាំ២០១០ ដោយមានអ្នកទស្សនាចំនួន១១.៧១៦.៩០៩Views ។ រីឯបទចម្រៀងខ្មែររបស់ផលិតកម្មរស្មីហង្សមាសមានចំណងជើងថា «ចោលបងទៅស្នេហ៍អ្នកណា?» ដែលអ្នកលេងFacebookជនជាតិថៃរិះគន់ថា ខ្មែរលួចចម្លងពីថៃនោះត្រូវបានដាក់បង្ហោះក្នុងYoutube ដំបូងនាដើមឆ្នាំ២០១១ដោយមានអ្នកទស្សនាចំនួយ១២.២៩២Views ពោលគឺ មានរយៈពេលក្រោយបទចម្រៀងរបស់ថៃប្រមាណ១ឆ្នាំនិងមានអ្នកទស្សនាតិចជាងបទចម្រៀងថៃយ៉ាងច្រើន។
មជ្ឈដ្ឋានអ្នកស្រឡាញ់សិល្បៈវប្បធម៌ខ្មែរបានលើកឡើងថា កាលពីមុនធ្លាប់ល្បីថា ថៃលួចចម្លងស្នាដៃពីខ្មែរពេលខ្មែរធ្លាប់មានកេរិ៍្តឈ្មោះល្បីរន្ទឺខាងផលិតស្នាដៃខ្លួនឯងប្រកបដោយគុណភាព។ ប៉ុប៉ុន្តែឥឡូវ ទៅជាផ្លាស់ប្តូរថា ខ្មែរលួចចម្លងស្នាដៃពីថៃទៅវិញ គឺពិតជាគួរឲ្យខ្មាសអៀនប្រទេសថៃខ្លាំងណាស់ ដ្បិតក្រុមហ៊ុនផលិតកម្មនានារបស់ខ្មែរមិនប្រឹងពង្រឹងផលិតចេញជាស្នាដៃរបស់ខ្មែរខ្លួនឯងទេ បែរជាបង្កើនការចម្លងពីស្នាដៃរបស់គេដើម្បីកើបលុយដាក់ហោប៉ៅដោយងាយស្រួលនិងដោយមិនគិតអំពីតម្លៃសិល្បៈវប្បធម៌របស់ជាតិដែលកំពុងប្រទេសជិតខាងប្រមាថមើលងាយ។
សូមម្ចាស់ផលិតកម្មនានានិងតារាខ្មែរទាំងឡាយ ចូលរួមចំណែកគិតគូរអំពីតម្លៃនិងកេរ្តិ៍ឈ្មោះសិល្បៈវប្បធម៌ខ្មែរផង កុំគិតតែអំពីផលប្រយោជន៍ផ្ទាល់ខ្លួនខ្លាំងពេក ពីព្រោះនឹងនាំឲ្យកិត្តិយសជាតិខ្មែរយើងអាប់ឱនចំពោះមុខបរទេសងើបលែងរួចមិនខាន៕
Source from: www.dtn7.com