នាវាមុជទឹក​អ៊ីតាលី​មួយគ្រឿង​ងើប​ខុស​គោលដៅ បែរជា​ចំ​កណ្តាល​ទីក្រុង​ចំណាស់​មួយ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​(​មាន​វីដេអូ​)

យោងតាម​សារព័ត៌មាន​ឌី​ហ្សា​ញ​ប៊ូ​ម​ចុះផ្សាយ​កាលពី​ថ្ងៃទី​០២ខែតុលាឆ្នាំ​២០១៣​កន្លងមក​ថ្មីៗ​នេះ​បាន​ឲ្យ​ដឹងថាមាន​នាវាមុជទឹក​របស់​ប្រទេស​អ៊ីតាលី​មួយគ្រឿង​ម៉ាកL1F3ងើប​ខុស​គោលដៅ​បែរជា​ជ្រុល​ងើប​ចំ​កណ្តាល​ទីក្រុង​ចំណាស់​មួយ​នៃ​ប្រទេស​អ៊ីតាលីត្រង់ចំណុច​ផ្លូវ

យោងតាម​សារព័ត៌មាន​ឌី​ហ្សា​ញ​ប៊ូ​ម​ចុះផ្សាយ​កាលពី​ថ្ងៃទី​០២ ខែតុលា ឆ្នាំ​២០១៣​កន្លងមក​ថ្មីៗ​នេះ​បាន​ឲ្យ​ដឹងថា មាន​នាវាមុជទឹក​របស់​ប្រទេស​អ៊ីតាលី​មួយគ្រឿង​ម៉ាក L1F3 ងើប​ខុស​គោលដៅ​បែរជា​ជ្រុល​ងើប​ចំ​កណ្តាល​ទីក្រុង​ចំណាស់​មួយ​នៃ​ប្រទេស​អ៊ីតាលី ត្រង់ចំណុច​ផ្លូវ Via dei Mercanti បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ម​នុស្ស​ម្នា​រស់នៅ​ទីនោះ​យ៉ាងខ្លាំង​។​

របាយការណ៍​ចុះផ្សាយ​របស់​សារព័ត៌មាន​ដដែល​បាន​ឲ្យ​ដឹង​ដែរ​ថា ហេតុការណ៍​នៃ​ការ​ងើប​ខុស​គោលដៅ​របស់​នាវាមុជទឹក​អ៊ីតាលី​នេះ​បាន​បង្ក​ឲ្យ​រថយន្ត​ទំនើប​ម៉ាក Smartfortwo មួយគ្រឿង​រង​ការខូចខាត​និង​នាវិក​បម្រើការ​ក្នុង​នាវាមុជទឹក​ម្នាក់​រងរ​បួស ខណៈ​ដែលមាន​វត្តមាន​ក្រុម​ពន្លត់​អគ្គិភ័យ និង​សមត្ថកិច្ច​បាន​ញាប់ដៃ​ញាប់ជើង​មកជួយ​សង្គ្រោះ និង​រៀបចំ​សណ្តាប់ធ្នាប់​នៅ​ទីនោះ​ភ្លាមៗ​ក្រោយ​ហេតុការណ៍​កើតឡើង​។​

តាមពិតទៅ សូម​ប្រិយមិត្ត​អ្នកអាន​កុំ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​មែនទែន​ធ្វើ​អ្វី ពីព្រោះ​គ្រាន់តែ​ជា​ឈុត​ឆាក​នៃ​ការថត​ស្ប៉ត​ពាណិជ្ជកម្ម​របស់​ក្រុមហ៊ុន​មួយ​ឈ្មោះ M&C Saatchi milano មាន​ចំណងជើង​ថា «Protect Your Life»​ប៉ុណ្ណោះ​។​

អត្ថបទ​នេះ សូម​ប្រិយមិត្ត​អ្នកអាន​ទាំងអស់គ្នា​ចាត់ទុកជា​ការអាន​សើច​សប្បាយ​នៅ​ថ្ងៃ​ឈប់សម្រាក​ចុង​សប្តាហ៍​៕​

boom-03


Source from: www.dtn7.com

No comments:

Post a Comment