បទ​ចម្រៀង​ផលិតកម្ម​រស្មី​ហង្ស​មាស​ច្រៀង​ដោយ​តារាចម្រៀង ឆន សុវណ្ណ​រាជ ត្រូវបាន​អ្នកលេង ​Facebook ថៃ​រិះគន់​ជិត​ ២.០០០ Comments

ចម្រៀង​មួយ​បទ​មាន​ចំណងជើង​ថា«​ចោល​បង​ទៅ​ស្នេហ៍​អ្នកណា​?»របស់​ផលិតកម្ម​រស្មី​ហង្ស​មាសដែល​ច្រៀង​ដោយ​តារាចម្រៀងឆនសុវណ្ណ​រាជត្រូវបាន​Page

ចម្រៀង​មួយ​បទ​មាន​ចំណងជើង​ថា «​ចោល​បង​ទៅ​ស្នេហ៍​អ្នកណា​?» របស់​ផលិតកម្ម​រស្មី​ហង្ស​មាស ដែល​ច្រៀង​ដោយ​តារាចម្រៀង ឆន សុវណ្ណ​រាជ ត្រូវបាន​Page ដ៏​ធំ​មួយ​របស់​ថៃ​នៅក្នុង​បណ្តាញ​សង្គម​Facebook មាន​សមាជិក​គាំទ្រ Like Page ចំនួន​2,4M «​ជាង​២​លាន​នាក់​» យកមក​Post នៅ​ថ្ងៃទី​០៥​ខែតុលា ឆ្នាំ​២០១៣​នេះ និង​ដោយ​បន្ទាប់ពី​ការ​Post រួចមក​ទទួលបាន​នូវ​ការរិះគន់​ពី​អ្នកលេង​Facebook​ជនជាតិ​ថៃ​ចំនួន​ជិត​២.០០០Comments ថា​ខ្មែរ​លួច​ចម្លង​បទ​ភ្លេង​ពី​ថៃ​។​ ​

យោត​តាម​ព័ស្តុតាង​បានបង្ហាញ​ឲ្យ​ឃើញថា បទ​ចម្រៀង​របស់​ថៃ​ត្រូវបាន​គេ​បង្ហោះ​នៅក្នុង​គេហទំព័រ​Youtube ដំបូង​កាលពី​ឆ្នាំ​២០១០ ដោយមាន​អ្នកទស្សនា​ចំនួន​១១.៧១៦.៩០៩Views ។ រីឯ​បទ​ចម្រៀង​ខ្មែរ​របស់​ផលិតកម្ម​រស្មី​ហង្ស​មាស​មាន​ចំណងជើង​ថា «​ចោល​បង​ទៅ​ស្នេហ៍​អ្នកណា​?» ដែល​អ្នកលេង​Facebook​ជនជាតិ​ថៃ​រិះគន់ថា ខ្មែរ​លួច​ចម្លង​ពី​ថៃ​នោះ​ត្រូវ​បានដាក់​បង្ហោះ​ក្នុង​Youtube ដំបូង​នា​ដើមឆ្នាំ​២០១១​ដោយមាន​អ្នកទស្សនា​ចំ​នួ​យ​១២.២៩២Views ពោលគឺ មាន​រយៈពេល​ក្រោយ​បទ​ចម្រៀង​របស់​ថៃ​ប្រមាណ​១​ឆ្នាំ​និង​មាន​អ្នកទស្សនា​តិចជាង​បទ​ចម្រៀង​ថៃ​យ៉ាងច្រើន​។​

មជ្ឈដ្ឋាន​អ្នក​ស្រឡាញ់​សិល្បៈ​វប្បធម៌​ខ្មែរ​បាន​លើកឡើងថា កាលពីមុន​ធ្លាប់​ល្បី​ថា ថៃ​លួច​ចម្លង​ស្នាដៃ​ពី​ខ្មែរ​ពេល​ខ្មែរ​ធ្លាប់មាន​កេ​រិ៍្ត​ឈ្មោះ​ល្បី​រន្ទឺ​ខាង​ផលិត​ស្នាដៃ​ខ្លួនឯង​ប្រកបដោយ​គុណភាព​។ ប៉ុ​ប៉ុន្តែ​ឥឡូវ ទៅជា​ផ្លាស់ប្តូ​រថា ខ្មែរ​លួច​ចម្លង​ស្នាដៃ​ពី​ថៃ​ទៅវិញ គឺ​ពិតជា​គួរ​ឲ្យ​ខ្មាសអៀន​ប្រទេស​ថៃ​ខ្លាំងណាស់ ដ្បិត​ក្រុមហ៊ុន​ផលិតកម្ម​នានា​របស់​ខ្មែរ​មិន​ប្រឹង​ពង្រឹង​ផលិត​ចេញ​ជា​ស្នាដៃ​របស់​ខ្មែរ​ខ្លួនឯង​ទេ បែរជា​បង្កើន​ការចម្លង​ពី​ស្នាដៃ​របស់គេ​ដើម្បី​កើប​លុយ​ដាក់​ហោប៉ៅ​ដោយ​ងាយស្រួល​និង​ដោយ​មិន​គិត​អំពី​តម្លៃ​សិល្បៈ​វប្បធម៌​របស់​ជាតិ​ដែល​កំពុង​ប្រទេសជិតខាង​ប្រមាថមើលងាយ​។​

សូម​ម្ចាស់​ផលិតកម្ម​នានា​និង​តារា​ខ្មែរ​ទាំងឡាយ ចូលរួមចំណែក​គិតគូរ​អំពី​តម្លៃ​និង​កេរ្តិ៍ឈ្មោះ​សិល្បៈ​វប្បធម៌​ខ្មែរ​ផង កុំ​គិតតែ​អំពី​ផលប្រយោជន៍​ផ្ទាល់ខ្លួន​ខ្លាំងពេក ពីព្រោះ​នឹង​នាំ​ឲ្យ​កិត្តិយស​ជាតិខ្មែរ​យើង​អាប់ឱន​ចំពោះមុខ​បរទេស​ងើប​លែងរួច​មិន​ខាន​៕​

copy-1


Source from: www.dtn7.com

No comments:

Post a Comment