ឡាន​ក្រុង​​បុក​​ឡាន​​ដឹក​​ស៊ី​ទែន​​ប្រេង​ឥន្ធនៈ ផ្ទុះ​​ឆេះ​​ស្លាប់​​អ្នក​ដំ​ណើរ​​កំ​ពុង​​ដេក​លក់​​ជាង ៤០​​នាក់​

​ប្រទេស​ឥណ្ឌា៖យ៉ាង​ហោច​ណាស់​​មនុ​ស្ស​​ជាង៤០​​នាក់បាន​​ស្លាប់​​ក្នុង​ពេល​ដែល​​រថ​យន្ត​ក្រុងដឹក​​អ្នក​ដំ​ណើរ​​មួយ​គ្រឿងបាន​​បើក​បរ​​ជ្រុល​​ទៅ​បុក​​រថ​យន្តដឹក​ស៊ី​ទែន​​ប្រេង​ឥន្ធ​នៈ​​មួយ​គ្រឿង

​ប្រទេស​ឥណ្ឌា ៖ យ៉ាង​ហោច​ណាស់​​មនុ​ស្ស​​ជាង ៤០​​នាក់ បាន​​ស្លាប់​​ក្នុង​ពេល​ដែល​​រថ​យន្ត​ក្រុង ដឹក​​អ្នក​ដំ​ណើរ​​មួយ​គ្រឿង បាន​​បើក​បរ​​ជ្រុល​​ទៅ​បុក​​រថ​យន្ត ដឹក​ស៊ី​ទែន​​ប្រេង​ឥន្ធ​នៈ​​មួយ​គ្រឿង កាល​ពី​​ព្រឹក​​​ព្រ​ហាម​ស្រាងៗ​​ថ្ងៃ​ទី​​៣០ ខែ​តុលា ឆ្នាំ​​២០​១៣ បណ្តាល​ឲ្យ​ឆេះ​យ៉ាង​សន្ធោសន្ធៅ​នៅ​តំបន់ ម៉ា​ហា​ប៊ុ​ប​ណា​ហ្កា ក្នុង​រដ្ឋ​ឧ​ត្ត​រ​ប្រទេស ស្ថិតនៅ​ភាគខាងត្បូង នៃ​ប្រទេស​ឥណ្ឌា​នៅ​ថ្ងៃ​ពុធ​នេះ ខណៈដែល​រថយន្តក្រុង​មួយគ្រឿង​នេះ បាន​ដឹក​អ្នកដំណើរ​ចំនួន ៤៥​នាក់ បើកបរ​ចេញមក​ពី​ទីក្រុង បេង​ហ្កា​ឡូ ឆ្ពោះទៅកាន់​ទីក្រុង ហ៊ី​ដេ​រ៉ា​បេ​ត​។​

 

​ក្នុងពេល​គ្រោះថ្នាក់​កើតឡើង ជនរងគ្រោះ​ទាំងអស់​ត្រូវបាន គេ​ដឹកជញ្ជូន​ទៅកាន់​មន្ទីរពេទ្យ ដែល​នៅក្បែរនោះ ហើយ​រឿង​ហេតុដែល​នាំ​ឲ្យ មាន​គ្រោះថ្នាក់​ចរាចរ​នេះ នៅ​មិនទាន់​ដឹង​នៅឡើយ​។ ប៉ូលិស បាន​បញ្ជាក់ថា មូលហេតុ​បណ្ដាលឱ្យ​រថយន្ដ​ត្រូវ​ភ្លើង​ឆេះ ដោយសារតែ​រថយន្ដ​នេះ​ហៀរ​ប្រេង ហើយ​ប៉ះ​ជាមួយ​ម៉ាស៊ីន ដែល​ក្តៅ​ក៏​ឆាបឆេះ​តែម្ដង ។ ហេតុការណ៍​នេះ​បានកើត​ឡើង នៅក្នុង ភូមិ Kothakota ស្រុក Mahbubna ga ចម្ងាយ ១៤០​គីឡូម៉ែត្រ​ពី​តំបន់ Hyderabad ។​

 

​រថយន្ដក្រុង​ដឹក​អ្នកដំណើរ ដែលមាន​ដាក់​ម៉ាស៊ីនត្រជាក់ យ៉ាង​ប្រណី​តរបស់​ក្រុមហ៊ុន Volvo បាន​ហៀរ​ប្រេង ហើយ​បង្ក​ឱ្យ​ភ្លើង​ឆាបឆេះ​ភ្លាមៗ​តែម្ដង ដោយ​អ្នកដំណើរ​មិនអាច​ដឹងខ្លួន​ទាន់ពេល ហើយ​រត់​ចេញពី​រថយន្ដ​នោះឡើយ ។ អ្នកដំណើរ​ភាគច្រើន​កំពុងតែ​ដេកលក់ ពេលដែល​ហេតុការណ៍​កើតឡើង ហើយ​អ្នក​នៅក្នុង​រថយន្ដ ៧​នាក់ រួមមាន​ទាំង​អ្នកបើកបរ និង​ព្រូ​បាននាំគ្នា​បំបែក ទ្វារ​កញ្ចក់​រថយន្ដ​ហើយ​រត់​ចេញពី​ការឆាបឆេះ​នោះ ៕

Wat 301019 Wat 301020 Wat 301021


Source from: watphnom-news.com

No comments:

Post a Comment