ក្រុម​ក្មេង​ស្ទាវ​​មាន​​កាំ​ភ្លើង​ខ្លី​​គ្រប់​​ដៃ ព្រួត​​គ្នា​​វាយ​​នគរ​បាល​​ម្នាក់ បែក​ក្បាល​​ហូរ​ឈាម​​ស្រោច​​ខ្លួន​

​រាជធានី​ភ្នំពេញ៖ក្មេង​ស្ទាវ​​មួយ​ក្រុមប្រ​ដាប់​​ដោយ​​កាំ​ភ្លើង​ខ្លី​​គ្រប់​​ដៃបាន​​ព្រួត​​គ្នា​​វាយ​​ន​គរ​បាល​​ម្នាក់​ឈ្មោះសេងវណ្ណ​:ភេទ​​ប្រុស

​រាជធានី​ភ្នំពេញ ៖ ក្មេង​ស្ទាវ​​មួយ​ក្រុម ប្រ​ដាប់​​ដោយ​​កាំ​ភ្លើង​ខ្លី​​គ្រប់​​ដៃ បាន​​ព្រួត​​គ្នា​​វាយ​​ន​គរ​បាល​​ម្នាក់​ឈ្មោះ សេង វណ្ណ​: ភេទ​​ប្រុស អាយុ ៣៩​​ឆ្នាំ បែក​ក្បាល​​និង​បាញ់​​ឡើង​លើ​​មួយ​​គ្រាប់ បន្ទាប់​ពី​​មាន​​ជ​ម្លោះ​​ពាក្យ​សំ​ដី ជា​មួយ​​ជន​រង​គ្រោះដែល​កំពុង​យាម​នៅ​គោលដៅ  កាលពី​វេលា​ម៉ោង​ជិត ១​រំលងអធ្រាត្រ ឈានចូល​ថ្ងៃទី​៣០ ខែតុលា ឆ្នាំ​២០១៣ នៅមុខ​ផ្ទះ​លេខ​១៤៩ តាម​បណ្តោយ​ផ្លូវ​កម្ពុជា​ក្រោម ក្នុង​សង្កាត់​មិត្តភាព ខណ្ឌ​៧​មករា​។​

មុនពេល​កើតហេតុ មាន​ក្រុមក្មេងស្ទាវ​ចំ​នួ ន​៣​នាក់ ដែល​ពួកគេ​មាន​កាំភ្លើង​គ្រប់​ដៃ បាន​ជិះ​ម៉ូតូ​ចំនួន ២​គ្រឿង មាន​ម៉ាក​ស្កុប​ពី ពណ៌​ស​មួយគ្រឿង និង​ហុងដា​ឌ្រី​ម សេ​១២៥​មួយគ្រឿង មក​ឈប់​នៅ​កន្លែងកើតហេតុ​។ បន្ទាប់មក​ក្មេងស្ទាវ​ម្នាក់ បាន​ចុះ​ពីលើ​ម៉ូតូ រួច​ដើរទៅ​ឈរ​នោម នៅ​ជិត​កន្លែង​ដែលមាន​មន្ត្រីនគរបាល​ម្នាក់​កំពុង​សម្រាក ព្រមទាំង​និយាយ​ឌឺដង ធ្វើ​ឲ្យ​ជនរងគ្រោះ​ទ្រាំ​មិនបាន ក៏​ចេញមក​និយាយ​អប់រំ និង​ហាមឃាត់​ពួកគេ​។

 

​គ្រា​នោះដែរ​ក្រុមក្មេងស្ទាវ ក៏​ផ្ទុះ​ហិង្សា ហើយ​ដក​កាំភ្លើង វាយ​បំបែក​ក្បាល​ជនរងគ្រោះ បណ្តាល​ឲ្យ​ហូរឈាម​ជោក​ខ្លួន​។ ឃើញ​ដូច​នោះ សន្តិសុខ​ម្នាក់ទៀត ដែល​នៅក្បែរនោះ ក៏បាន​ស្ទុះ​រត់​មកជួយ​ឃាត់ ប៉ុន្តែ​ត្រូវ​ក្រុមក្មេងស្ទាវ ២​នាក់​ផ្សេងទៀត ដក​កាំភ្លើង​ភ្ជង់ មិន​ឲ្យ​ចូល​ជួយ ហើយ​បន្ទាប់មក ក្រុមក្មេងស្ទាវ ក៏បាន​បាញ់​មួយ​គ្រាប់​ឡើងលើ ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់ ប្រជាពលរដ្ឋ​នៅ​តំបន់​នោះ រួច​ពួកគេ​ឡើង​ម៉ូតូ​ជិះ​គេចខ្លួន បាត់ស្រមោល​តែម្តង​៕

Wat 301022


Source from: watphnom-news.com

No comments:

Post a Comment