
មានរឿងគួរឲ្យរន្ធត់មួយ គឺកុងតឺន័រដ៏ធំបានដាច់របូតចេញពីរថយន្តសណ្តោងធ្លាក់សង្កត់មកលើរថយន្តរបស់ស្ត្រីម្នាក់កំពុងបើកបរតាមផ្លូវសាធារណៈចំពាក់កណ្តាលតួរថយន្តតែម្តង។
ហេតុការណ៍គ្រោះថ្នាក់ដ៏រន្ធត់នេះ បានកើតមានឡើងកាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៣ ខណៈដែលស្ត្រីម្នាក់បានបើកបររថយន្តនៅតាមផ្លូវសាធារណៈឋិតនៅក្នុងខេត្ត Jiangsu ប្រទេសចិន ស្រាប់តែកុងតឺន័រពណ៌ទឹកក្រូចដ៏ធំមួយបានដាច់របូតចេញពីរថយន្តសណ្តោងធ្លាក់សង្កត់មកលើរថយន្តរបស់នាងកំពុងចរាចរណ៍ចំពាក់កណ្តាលតួរថយន្តធ្វើឲ្យរថយន្តរបស់នាងខូចខាតខ្ទេចខ្ទីសំប៉ែតដូចចេកចៀន។
អ្វីដែលគួរឲ្យភ្ញាក់ផ្អើលបំផុត ដែលចាត់ទុកថា ជាសំណាង១ក្នុង១ពាន់គ្រោះថ្នាក់នោះ គឺស្ត្រីដែលជួបហេតុការណ៍ដ៏សែនតក់ស្លុតនេះបាននៅរស់រានមានជីវិតគ្រាន់តែទទួលរងរបួសស្រាលបន្ទាប់ពីក្រុមការងារជួយសង្គ្រោះបានប្រើរថយន្តស្ទូចលើកយកកុងតឺន័រចេញពីលើរថយន្តរបស់នាង៕
Source from: www.dtn7.com