
យោងតាមទិន្នន័យពីគេហទំព័រកំណត់ត្រាពិភពលោកដ៏ល្បីមួយឈ្មោះ WIKIPEDIA បានបង្ហាញថា ទីតាំងស្រុកកំណើតរបស់ស្ត្រីទី១នៃកម្ពុជា គឺសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងជាភរិយារបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បុរសខ្លាំងនៃកម្ពុជា មានចំនួន២កន្លែង គឺក្នុងទិន្នន័យ Early life សរសេរថា កើតនៅខេត្តកំពង់ចាម ប្រទេសកម្ពុជា រីឯទិន្នន័យក្នុងប្រអប់បំប្រួញ សរសេរថា កើតនៅប្រទេសវៀតណាម។
ការបោះពុម្ពបង្ហាញនូវទិន្នន័យពីរខុសគ្នាស្រឡះរបស់គេហទំព័រ WIKIPEDIA ពាក់ព័ន្ធនឹងទីកន្លែងកំណើតរបស់ស្ត្រីទី១នៃកម្ពុជានេះ«នៅប្រទេសកម្ពុជាផង នៅប្រទេសវៀតណាមផង»ធ្វើឲ្យអ្នកលេង Facebook ជាពិសេស Page ដ៏ល្បីមួយក្នុងបណ្តាញសង្គម Facebook ឈ្មោះ ឧត្តមគតិនារីខ្មែរ ដែលមានសមាជិកគាំទ្រចំនួន៣០.៧០៩នាក់បាន Postនូវទិន្នន័យមួយដកស្រង់ពីគេហទំព័រ WIKIPEDIA ថាស្ត្រីទីមួយនៃកម្ពុជា មានស្រុកកំណើតនៅប្រទេសវៀតណាម។
សូមបញ្ជាក់ជូនដែរថា នៅក្នុងជួរមន្ត្រីជាន់ខ្ពស់របស់គណបក្សប្រជាជនកម្ពុជា ដែលបានបម្រើការងារក្នុងស្ថាប័នតុលាការបច្ចុប្បន្ន គឺមានឯកឧត្តម ឃឹម ប៉ុណ្ណ អាយុ៧៣ឆ្នាំ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានតុលាការកំពូល មានស្រុកកំណើតនៅខេត្តត្រាវិញ ប្រទេសវៀតណាម។
ដូច្នេះ គេចោទជាសំណួរថា តើស្ត្រីទី១នៃកម្ពុជា គឺសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន មានស្រុកកំណើតពិតប្រាកដនៅទីណា នៅប្រទេសវៀតណាម ឬនៅប្រទេសកម្ពុជា?
សូមសំណូមពរឲ្យមានការផ្តល់ចម្លើយដ៏ជាក់លាក់មួយ ដើម្បីកុំឲ្យមានការភ័ន្តច្រឡំនិងមន្ទិលសង្ស័យតទៅទៀត៕
រូបភាពដែល Share ពេញ Facebook
រូបភាពតាមទិន្នន័យពីគេហទំព័រកំណត់ត្រាពិភពលោកដ៏ល្បីមួយឈ្មោះ WIKIPEDIA
Source from: www.dtn7.com