
ថ្មីៗនេះ មន្ត្រីក្រសួងសុខាភិបាល បានអំពាវនាវឲ្យពលរដ្ឋជួយផ្ដល់ឈាមសម្រាប់សង្គ្រោះបន្ទាន់ដល់អ្នកជំងឺ។ ព្រោះថា នៅដើមខែតុលា ឆ្នាំ២០១៣ ប្លោកឈាមក្នុងធនាគារឈាមដែលបម្រុងទុក នៅសល់តែប្រហែល ១០ប្លោកប៉ុណ្ណោះ គឺជាចំនួនតិចតួច និងត្រូវការប្រកាសអាសន្នដើម្បីស្វែងរកឈាមមកបន្ថែមជាបន្ទាន់។

រូបភាពពី RFA
ប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាម លោកវេជ្ជបណ្ឌិត ហុក គីមចេង មានប្រសាសន៍កាលពីថ្ងៃទី៥ តុលា ក្នុងបទសម្ភាសន៍ជាមួយវិទ្យុអាសីសេរី ថា មានបញ្ហាខ្វះឈាម និងគ្រោងផែនការប្រមូលឈាមបម្រុងទុកសង្គ្រោះបន្ទាន់ក្នុងធនាគារឈាម។ ព្រោះថា នៅដើមខែតុលា ឆ្នាំ២០១៣ ប្លោកឈាមក្នុងធនាគារឈាមដែលបម្រុងទុកសម្រាប់ជួយសង្គ្រោះបន្ទាន់ដល់អ្នកជំងឺ និងអ្នករបួសនៅតាមមន្ទីរពេទ្យនៅពេលនេះ នៅសល់តែប្រហែល ១០ប្លោកប៉ុណ្ណោះ ដែលជាចំនួនតិចតួច និងត្រូវការប្រកាសអាសន្នដើម្បីស្វែងរកឈាមមកបន្ថែមជាបន្ទាន់។
ធនាគារឈាមត្រូវការឈាមមកបំពេញស្តុកវិញជាចំបាច់ យ៉ាងហោចណាស់ចំនួន ៦០ ទៅ ៨០ប្លោកក្នុងមួយថ្ងៃៗ ដែលសេចក្ដីត្រូវការនេះសម្រាប់ផ្គត់ផ្គង់តាមមន្ទីរពេទ្យនៅរាជធានី ភ្នំពេញ តែប៉ុណ្ណោះ។ ក្នុងមួយថ្ងៃតម្រូវការឈាមនៅទូទាំងប្រទេស គឺមានចំនួនពី ១០០ ទៅ ១៥០ប្លោក ទើបគ្រប់គ្រាន់។ ជាគោលការណ៍ ធនាគារឈាមត្រូវស្តុកទុកឈាមពីរ ៥០០ ទៅ៧០០ប្លោក។
កង្វះឈាមនេះកើតមានឡើងដោយសារ កត្តាមួយចំនួន ជាអាទិមានគ្រោះថ្នាក់ចរាចរ ដែលកើតមាន ពេលពិធីបុណ្យភ្ជុំបិណ្ឌ នាំឲតម្រូវការឈាមកើនឡើង និងដោយសារ សិស្សានុសិស្ស ដែលជាអ្នកផ្តល់ឈាម ឈបើសម្រាកពេលវិស្សមកាលផង។ បន្ថែមលើនេះ បញ្ញាមួយទៀត ដែលចំបងជាងគេ គឺប្រចាពលរដ្ឋយល់ថានាំឲពួកគាត់ខូចសុខភាព និងឆ្លងរោគផ្សេងៗ។
លោកវេជ្ជបណ្ឌិត ហុក គីមចេង បានអំពាវនាវសុំឲ្យសាច់ញាតិរបស់អ្នកជំងឺ ឬអ្នករងរបួសត្រូវបរិច្ចាគឈាមខ្លួនឯងដើម្បីជួយអ្នកជំងឺ ឬអ្នករបួសដែលត្រួវជាសាច់ញាតិ ទម្រាំមជ្ឈមណ្ឌលជាតិផ្ដល់ឈាម មានលទ្ធភាពប្រមូលឈាមស្តុកទុកក្នុងធនាគារបានគ្រប់គ្រាន់បាននៅ ថ្ងៃមុខ។
អត្ថបទដោយ ៖ សុខភាពកម្ពុជា
ចេញផ្សាយ ៖ ថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៣
ប្រភពពី៖ www.healthcambodia.com