ផឹក​​ទឹក​ត្នោត​ជូ​​រ​ស្រ​វឹង​​ក្លាយ​ជា​​ជ​ម្លោះ​​កាប់​​ចាក់​​គ្នា អ្នក​ចាញ់​​ចូល​​ពេទ្យ អ្នក​ឈ្នះ​​រត់​ចោល​​ផ្ទះ​

​រាជធានី​ភ្នំពេញ៖អំឡុង​ពេល​​ផឹក​ស៊ី​​ស្រ​វឹងជាង​ផ្សារ​ដែក​​ម្នាក់ត្រូវ​បាន​​គូ​​ជ​ម្លោះ​​ក្នុង​​​វង់​ផឹក​ស៊ីចាក់​​ប​ណ្តា​ល​​ឲ្យ​​រង​របួស​​ធ្ងន់នៅ​​ចំ​ណុ​ច​តូប​​លក់​​ទឹក​ត្នោត​ជូរមួយ​ក​ន្លែង​​ស្ថិត​នៅ​​ជិត​​វត្ត​​ប្រ​ជុំ​​សា​គរ

​រាជធានី​ភ្នំពេញ ៖ អំឡុង​ពេល​​ផឹក​ស៊ី​​ស្រ​វឹង ជាង​ផ្សារ​ដែក​​ម្នាក់ ត្រូវ​បាន​​គូ​​ជ​ម្លោះ​​ក្នុង​​​វង់​ផឹក​ស៊ី ចាក់​​ប​ណ្តា​ល​​ឲ្យ​​រង​របួស​​ធ្ងន់ នៅ​​ចំ​ណុ​ច​តូប​​លក់​​ទឹក​ត្នោត​ជូរ មួយ​ក​ន្លែង​​ស្ថិត​នៅ​​ជិត​​វត្ត​​ប្រ​ជុំ​​សា​គរ ហៅ​​វត្ត​​ថ្មី ក្នុង​​ក្រុម​ទី​​៩ ភូមិ​​១ សង្កាត់​​ជ្រោយ​ចង្វា ខណ្ឌឫស្សីកែវ ខណ​ជនរងគ្រោះ​និង​ជនបង្ក កំពុង​ផឹកស៊ី​ជាមួយគ្នា កាលពី​វេលា​ម៉ោង ៦​ល្ងាច ថ្ងៃទី​៣០ ខែតុលា ឆ្នាំ​២០១៣​។​

 

​ជនរងគ្រោះ​មានឈ្មោះ ចាន់ ឃឿន អាយុ ៣២​ឆ្នាំ ជា​ជាងផ្សារដែក រស់នៅ​ក្បែរ​កន្លែង ផឹក​ទឹកត្នោតជូរ ត្រូវបាន​ដឹកបញ្ជូន​ទៅ កាន់​មន្ទីរពេទ្យ​កាល់ម៉ែត ហើយ​ជនបង្ក​ឈ្មោះ ឆន អាយុ ២៥​ឆ្នាំ បាន​រត់​គេចខ្លួនបាត់​ស្រមោល តែ​សមត្ថកិច្ច​ស្គាល់ អត្តសញ្ញាណ​រួចហើយ​។ មុនពេល​កើតហេតុ ជនរងគ្រោះ​និង​ជនបង្ក  ព្រមជាមួយ​មិត្តភក្តិ ២​ទៅ​៣ នាក់​ផ្សេងទៀត បាន​ចូលទៅ​ផឹក​ទឹកត្នោតជូរ ហើយ​មាន​ជម្លោះ​កើតឡើង រហូត​ថ្នាក់ យក​កាំបិត​ចាក់​គូ​ជម្លោះ ដោយ​មិន​ញញើត​ដៃ​៕


Wat 31105


Source from: watphnom-news.com

No comments:

Post a Comment