មកដល់​ស្រុក​ខ្មែរ​ប្រមាណ ១០ ម៉ោង ចោរ​ចូល​​លួច​​លុយ​​អស់​​ជាង​​មួយ​​ម៉ឺន​​ដុល្លារ​

​រាជធានី​ភ្នំពេញ៖នារី​ជនជាតិ​ចិន​ម្នាក់បាន​​ចូល​ទៅ​​ស្នាក់​នៅក្នុង​ផ្ទះ​​ជួល​​លេខ13AEoតាម​ប​ណ្តោយ​​ផ្លូវ​​៤១០សង្កាត់​​បឹង​ត្រ​បែក

រាជធានី​ភ្នំពេញ ៖ នារី​ជនជាតិ​ចិន​ម្នាក់ បាន​​ចូល​ទៅ​​ស្នាក់​នៅ ក្នុង​ផ្ទះ​​ជួល​​លេខ 13AEo តាម​ប​ណ្តោយ​​ផ្លូវ​​៤១០ សង្កាត់​​បឹង​ត្រ​បែក ខណ្ឌ​​ចំការ​​មន  ប្រ​មាណ​​ជាង ១០ ម៉ោង ត្រូវ​​ចោរ​​ចូល​​លួច​​លុយ ក្នុង​​បន្ទប់​ដេក​​បាត់​អស់​​ជាងមួយ​​ម៉ឺន​​ដុល្លារ កាលពី​វេលា​ម៉ោង ១​និង​៣០ នាទី​រំលងអធ្រាត្រ ឈានចូល​ថ្ងៃទី​១ ខែតុលា ឆ្នាំ​២០១៣​។​

 

​នារី​រងគ្រោះ​ឈ្មោះ ត្រេស ស៊ី អាយុ​២៤​ឆ្នាំ ជា​មេការ​ក្រុមហ៊ុន​អគ្គិសនី​ចិន បានមកពី​ក្រុង​សៀង​ហៃ  ប្រទេស​ចិន​មកដល់​កម្ពុជា នៅ​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ នៅវេលា​ម៉ោង ៦​ល្ងាច កាលពី​ថ្ងៃទី​៣០ ខែកញ្ញា គាត់​មិនមាន​មិត្តភក្តិ ឬ​បុគ្គលិក​ទៅ​ទទួល​នោះទេ គឺ​គាត់​បានធ្វើ​ដំណើរ តាម​រថយន្ត​តាក់ស៊ី តែម្នាក់ឯង មក​ជួល​ផ្ទះ​ខាងលើ​ស្នាក់នៅ ហើយដោយ​ទំនង ជា​នឿយហត់ ចំពោះ​ការធ្វើដំណើរ​ផ្លូវ​ឆ្ងាយ នារី​រងគ្រោះ​បាន​លង់​ដំណេក យ៉ាង​ស្កប់ស្កល់​។

 

​រហូតដល់​ម៉ោង ១​និង​៣០ នាទី​រំលងអធ្រាត្រ ឈានចូល​ថ្ងៃទី​១ ខែតុលា ឆ្នាំ​២០១៣ ទើប​នារី​រងគ្រោះ​ឈ្មោះ ត្រេស ស៊ី ភ្ញាក់​ដឹងខ្លួន រកមើល​កាបូប​លុយ ក៏​ស្រាប់​បាត់​មិនឃើញ ហើយ​ព្រឹក​ឡើង​ម៉ោង​ប្រមាណ ៧ ទើប​នារី​រងគ្រោះ មក​ដាក់​ពាក្យបណ្តឹង ដោយ​បញ្ជាក់ប្រាប់​សមត្ថកិច្ច​ថា នៅក្នុង​កាបូប​មាន​ប្រាក់​ចំនួន ៩.០៦០ ដុល្លារ ទូរស័ព្ទ​១​គ្រឿង អាយ​ផេ​ត មួយគ្រឿង កាមេរ៉ា​១​គ្រឿង ប៉ាស្ព័រ ១ ច្បាប់ ដោយ​ចោរ​បាន​យកទៅ​ទាំងអស់ មិនបាន​ទុក​បន្សល់​អ្វី​បន្តិច​ឡើយ​៕

Wat 021014


Source from: watphnom-news.com

No comments:

Post a Comment