កូនស្រី​ដែល​ត្រូវ​ឪពុកចុង​កាប់​ដាច់​ក្បាល មិន​មាន​​ការ​រំលោភ​​ផ្លូវ​ភេទ ហើយ​​ទ្រព្យ​សម្បត្តិ​​ទាំង​អស់ របស់​​អ្នក​ស្លាប់ គ្រោង​​ប្រ​គេន​​ព្រះ​សង្ឃ​

​ខេត្តកំពង់ចាម៖សាច់ញាតិ​មាន​ក្ដីសោក​ស​ង្រេង​​អនេក​​ចំ​ពោះ អំពើ​ហិ​ង្សា​​ក្នុង​​គ្រួ​សារដ៏​​សា​ហាវ​​មួយដែល​​មិន​​ធ្លាប់​មាន​​ពី​មុន​មកបាន​កើត​​ឡើង​​នៅ

​ខេត្តកំពង់ចាម ៖ សាច់ញាតិ​មាន​ក្ដី សោក​ស​ង្រេង​​អនេក​​ចំ​ពោះ  អំពើ​ហិ​ង្សា​​ក្នុង​​គ្រួ​សារ ដ៏​​សា​ហាវ​​មួយ ដែល​​មិន​​ធ្លាប់​មាន​​ពី​មុន​មក បាន​កើត​​ឡើង​​នៅ តំ​បន់​ជន​បទ​​ដាច់​ស្រ​យាល​​មួយ នៃ​​ទឹក​ដី​​ខេត្ត​កំ​ពង់​ចាម  ដោយ​​បុរស​​ជា​​ប្តីបាន​ប្រើ​កាំបិត​ខ្វែវ កាប់​ប្រហារ​កូនស្រី​ម្នាក់ ជា​និស្សិត​ឆ្នាំ​ទី​២ ដាច់​ក្បាល​ធ្លាក់​ចេញពី​ស្មា និង​កាប់​ប្រពន្ធ ត្រូវ​ច្រើន​កាំបិត ស្លាប់​ក្នុង​ថ្លុកឈាម យ៉ាង​អាណោចអាធ័ម​បំផុត កាលពី​វេលា​ម៉ោង ១១​និង​១៥ នាទី​ព្រឹក ថ្ងៃទី​១ ខែតុលា ស្ថិតនៅ​ក្នុងភូមិ​ត្រពាំង​បឹង ឃុំ​ថ្ម​ពូន ស្រុក​ព្រៃឈរ ។​

 

​ជនរងគ្រោះ​ដែល​ត្រូវបាន​សម្លាប់ យ៉ាង​ទារុណ​នោះ​រួមមាន​១-​កូនស្រី​ប្តី​ដើម​ឈ្មោះ មួន ចិន្តា អាយុ​២០​ឆ្នាំ ២-​ម្តាយ​ឈ្មោះ សេក ធូ អាយុ​៤៧​ឆ្នាំ និង​៣-​ប្តី​ជា​ជន​កំណាច ឈ្មោះ ឡាំង ពិសេស ហៅ​សែ អាយុ​៤៨​ឆ្នាំ មាន​ស្រុកកំណើត នៅ​ខេត្តតាកែវ និង​យកគ្នា​ជា​ប្តី​ប្រពន្ធ​បាន ៧​ទៅ​៨​ឆ្នាំ​ហើយ​។ យុវតី​រងគ្រោះ​មានឈ្មោះ មួន ចិន្តា ជា​និស្សិត ផ្នែក​រដ្ឋបាល​ធុរកិច្ច នៅ​សាកលវិទ្យាល័យ​បៀ​ល​ប្រាយ រាជធានី​ភ្នំពេញ ត្រូវ​ឪពុកចុង​នាង​ឈ្មោះ ឡាំង ពិសេស កាប់​ស្លាប់ បន្ទាប់ពី​នាង​បានមក​លេង​ផ្ទះ​ក្នុងឱកាស បុណ្យ​ភ្ជុំបិណ្ឌ​បាន​បី​ថ្ងៃ ។ សាច់ញាតិ​ខ​មាន​អារម្មណ៍ ឈឺចាប់​ខ្លាំងណាស់ ព្រោះ​នាង​ជា​កូនកំព្រា តាំងពី​អាយុ​បួន​ឆ្នាំ​។

 

​បើតាម​សាច់ញាតិ​បាន​អះអាងថា ឈ្មោះ ឡាំង ពិសេស ប្រចណ្ឌ​នៅពេលដែល​នាង មួន ចិន្តា ទៅ​សិក្សា​នៅ​ភ្នំពេញ ហើយ​នៅពេល​នាង​មកលេង​ផ្ទះ  ក៏​កើតរឿង​ជម្លោះ​តែម្តងទៅ​។ កន្លងមក​ពួកគេ​បាន​ឈ្លោះ​គ្នាច្រើន ពីព្រោះ​នាង មួន ចិន្តា មាន​មិត្តភក្តិ​ប្រុស មកពី​សាកលវិទ្យាល័យ ដោយ​ឈ្មោះ ឡាំង ពិសេស គិតថា នាង​មាន​សង្សារ​ច្រើន​។ នៅ​ថ្ងៃកើតហេតុ ដែលមាន​ការឈ្លោះប្រកែក​គ្នា យ៉ាង​ចាស់ដៃ​នោះ ស្ត្រី​រងគ្រោះ​ឈ្មោះ សេក ធូ ជា​ម្តាយ​របស់​នាង មួន ចិន្តា បាន​ត្រឡប់​មកពី​វត្ត​វិញ នៅ​ម៉ោង​ប្រហែល ១១ ព្រឹក​ថ្ងៃ​អង្គារ ហើយ​បានឃើញ​កូនស្រី និង​ប្តី​កំពុងតែ​ឈ្លោះ​គ្នា​។

 

​អ្នកស្រី សេក ថា​ន ដែលជា​ប្អូនស្រី​បង្កើត​របស់​ឈ្មោះ សេក ធូ ដែលមាន​ផ្ទះ​នៅ​ជិត​នោះ  បានឮ​សំឡេង​បងស្រី របស់គាត់​យំ​យ៉ាងខ្លាំង ហើយ​បាន​ស្ទុះ​ទៅ​មើល ស្រាប់តែ​ឃើញ​មុខ របស់​បងប្អូន​ស្រី​សុទ្ធតែ​ឈាម​។ អ្នកស្រី សេក ថា​ន បាន​អង្វរ​ឲ្យ ឈ្មោះ ឡាំង ពិសេស ឈប់​ប្រព្រឹត្ត​ហិង្សា​ទៀត ប៉ុន្តែ​ឈ្មោះ ឡាំង ពិសេស មិន​ព្រម​ឈប់​ទេ​។  បន្ទាប់មក​អ្នកស្រី សេក ថា​ន ក៏បាន​ស្រែក​ឲ្យ​អ្នកជិតខាង​ជួយ និង​បាន​ទាក់ទង ហៅ​នគរបាល​។​

ឈ្មោះ ឡាំង ពិសេស បាន​ប្រើ​កាំបិត​ខ្វែវ ដោះស្រាយ​កំហឹង​របសគាត់ ដោយបាន​កាប់​ក ស្ត្រី​ទាំងពីរ​នាក់​ម្តាយកូន នៅពេលដែល​ពួកគេ​ព្យាយាម ស្រែក​ឲ្យ​អ្នកជិតខាង​ជួយ​។ រយៈពេល​ពីរ​ម៉ោង បន្ទាប់ កំហឹង​នោះ បាន​ផ្ទុះឡើង​កាន់តែខ្លាំង រវាង​ឈ្មោះ ឡាំង ពិសេស និង​នគរបាល ហើយ​និង​ហ្វូង​ប្រជាជន​យ៉ាងហោច​ជិត ៥០០​នាក់ បាន​ព័ទ្ធជុំវិញ​ផ្ទះ​នោះ​។ នគរបាល​បាន​ព្យាយាម និយាយ​ទៅកាន់​ឈ្មោះ ឡាំង ពិសេស ឲ្យ​ដាក់អាវុធ​ចុះ តែ​គាត់​មិន​ព្រម នៅតែ​និយាយ​ទាំង​កម្រោល និង​បានកា​ត់ដៃ​ប្រពន្ធ​បង្ហាញ​ទៅ​ហ្វូង​ប្រជាជន​។​

 

​នៅ​ទីបំផុត​ប្រជាជន ដែល​ខឹងសម្បា បាន​ប្រើ​ដុំថ្ម​គប់​ចូល ទៅក្នុង​ផ្ទះ​នោះ បណ្តាល​ឲ្យ​ត្រូវ​ឈ្មោះ ឡាំង ពិសេស សន្លប់​ហើយ​បន្ទាប់មក​ឈ្មោះ ឡាំង ពិសេស ត្រូវបាន​វាយ​រហូតដល់​ស្លាប់ ដោយ​ហ្វូង​ប្រជាជន​។ នគរបាល​បាន​ច្រានចោល ពាក្យ​ចចាមអារ៉ាម​ដែលថា ឈ្មោះ ឡាំង ពិសេស បាន​រំលោភ​នាង មួន ចិន្តា បន្ទាប់ពី​ធ្វើ​កោសល្យវិច័យ​សព កាលពី​ល្ងាច​ថ្ងៃ​អង្គារ​។ គ្រួ​សារបាន​យល់ស្រប​ថា ពួកគេ​មិន​ជឿថា វា​ជា​រឿង​ជម្លោះ​ដែល​កើតចេញ ពី​ការរំលោភ​ផ្លូវភេទ​នោះទេ​។​

យ៉ាងណាក៏ដោយ វេលា​ម៉ោង ៨ ព្រឹក​នៅ​ថ្ងៃ​កៀត​ហេតុ ស្ត្រី​រង​គ្រោះជា​ប្រពន្ធ បាន​ហៅ​គ្រូ​ពេ​ទ្យ​ប្រចាំ​ភូមិ ឲ្យ​មក​ពិនិត្យ​ជំងឺ ឈ្មោះ ឡាំង ពិសេស ដោយ​គាត់​គិតថា ប្តី​មាន​បញ្ហា​សុខភាព ហើយ​ក្រោយពេល​ពិនិត្យ​រកឃើញថា ឈ្មោះ ឡាំង ពិសេស មាន​សម្ពាធ​ឈាម​ខ្ពស់ មាន​ការចេញ​វេជ្ជបញ្ជា ឲ្យ​ទិញ​ថ្នាំ​។ ឈ្មោះ ឡាំង ពិសេស មាន​ប្រវត្តិ​ជំងឺសរសៃប្រសាទ ប៉ុន្តែ​ជំងឺ​នោះ​មិនមាន បញ្ហា​ធ្ងន់ធ្ងរ​ទេ ចាប់ពី​ឆ្នាំ ២០០៦ នៅពេលដែល​គ្រួសារ នៅ​ខេត្តតាកែវ​បាន​យក​គាត់ ទៅ​ឲ្យ​គ្រូខ្មែរ​ព្យាបាល​។ សមាជិក​ក្រុមគ្រួសារ​ជនរងគ្រោះ បានគ្រោង​នឹង​បរិច្ចាគ ទ្រព្យសម្បត្តិ​ទាំងអស់ របស់​អ្នកស្លាប់ ដើម្បី​ដាក់​ប្រគេន​ព្រះសង្ឃ​នៅ​វត្ត ដើម្បី​ជួយ​ឲ្យ វិញ្ញាណក្ខន្ធ​របស់​ពួកគេ បាន​ទៅ​សោយសុខ ក្នុង​សុគតិភព​៕

Wat 03104 Wat 03105 Wat 03106 Wat 03107


Source from: watphnom-news.com

No comments:

Post a Comment