
សុខភាព ៖ មានរឿងរ៉ាវ អាថ៌កំបាំងជាច្រើន ទាក់ទិននឹងទ្វារមាស ដែលមនុស្សជាច្រើន នៅតែសួរគ្នាទៅវិញទៅមក ហើយសុភាពនារីទាំងឡាយ ប្រាកដទេថា ខ្លួនស្គាល់ច្បាស់ ពីអវយវៈកេរដំណែលម្ដាយ ចែកឲ្យនិងយល់ដឹងពីវិធីថែទាំវានោះ ? ប្រសិនបើអ្នកចង់ស្គាល់ ពីទ្រព្យជាប់នឹងកាយនេះ ឲ្យកាន់តែច្បាស់ សូមស្វែងយល់ឲ្យកាន់តែស៊ីជម្រៅដូចតទៅ ៖
ឆ្តេញមិនមែនជាដុំសាច់ពកធម្មតា ៖ ចំណុចឆ្តេញរបស់ស្ត្រីជាបណ្ដុំ នៃសរសៃប្រសាទរាប់រយ ដែលវាជាគន្លឹះនៃរំញោច ត្រេកត្រអាលខាងសិច មិនចាញ់ក្បាលលិង្គរបស់ មនុស្សប្រុសនោះទេ។ នេះបើយោងតាមអ្នកជំនាញ ខាងសិចសាស្ត្របានអះអាង។ តាមពិតចំណុចឆ្តេញនៃយោនី របស់ស្ត្រីដែលមានសណ្ឋានជាដុំពកតូច មួយពណ៌ស៊ីជម្ពូនេះ ជាប្រភពផ្តល់ថាមពល នៃអារម្មណ៍សិចត្រេកត្រអាលខ្លាំងបំផុត ដោយអ្នកស្រាវជ្រាវមួយចំនួនជឿថា ឆ្ដេញជាសាច់តភ្ជាប់នឹងដុំសាច់ជីស្ប៉ត (G-spot) ដ៏ស្រៀវស្រើបបំផុត ក្នុងប្រដាប់ភេទរបស់ស្ត្រី។
យោនីជាបណ្តុំបាក់តេរីល្អនិងអាក្រក់ ៖ ជាធម្មតាផ្នែកនៃទ្វារមាស ឬរន្ធយោនីរបស់ស្ត្រីតែងមានវត្តមាន នៃបាក់តេរីល្អនិងអាក្រក់។ ប្រសិនបើចំនួននៃបាក់តេរី ទាំងពីរប្រភេទមានតុល្យភាពនោះ វាមិនមានបញ្ហាចោទឡើយ។ ប៉ុន្តែក្នុងករណីបាក់តេរីអាក្រក់ កកើតច្រើនពេករន្ធយោនីនឹងបង្កើត នូវក្លិនឆ្អេះឆ្អាបចេញមកក្រៅ មានអាការរមាស់ ឈឺចុកផ្សា ឬមានសារធាតុរាវក្លិន មិនល្អធ្លាក់ចេញមក។ ដើម្បីកែបញ្ហាស្ត្រីទាំងឡាយ អាចលាងសម្អាតប្រដាប់ភេទខ្លួន ដើម្បីរក្សាតុល្យភាព នៃបាក់តេរីទាំងពីរប្រភេទនេះ។
ការលាងសម្អាតបរិវេណទ្វារមាស ៖ អ្នកជំនាញណែនាំឲ្យប្រើសាប៊ូ លាងសម្អាតនៅបរិវេណមានសក់ដុះនិង ប្រើទឹកធម្មតា ឬទឹកអនាម័យគ្មានក្លិន លាងសម្អាតនៅមាត់ទ្វារមាស។ ដាច់ខាតមិនត្រូវប្រើសាប៊ូ លាងសម្អាតក្នុងរន្ធយោនីឡើយ។វាក៏អាច បង្កគ្រោះថ្នាក់នៃការបំផ្លាញ ដល់តុល្យភាពកម្រិត PH (អាស៊ីត និងបាស) ដែលជាប្រព័ន្ធរារាំងការរីករាលដាល របស់បាក់តេរីនោះ។
សិចធ្វើឲ្យយោនីមានសុខភាពល្អ ៖ គិតទៅស្ត្រីពិតជាមានការប្រែប្រួល អ័រម៉ូនគ្រប់ដំណាក់កាលនៃ ឆាកជីវិតខ្លួនដូចជាការផ្តល់កំណើត កូនការបំបៅកូននិងមានបម្រែ បម្រួលនៃរដូវតាមវ័យកាលទៀតផង។ កត្តាប្រែប្រួលនៃអ័រម៉ូន បានធ្វើឲ្យយោនីស្ត្រីស្ងួត។ អ្នកជំនាញខាងសិចបាននិយាយថា ការរួមភេទគឺជាមធ្យោបាយមួយអាចជួយការពារ នូវស្ថានភាពខុសប្រក្រតី នៃរន្ធយោនីបាន ជាពិសេសសម្រាប់ស្ត្រីអស់រដូវ។
សារធាតុរាវចេញពីទ្វារមាស ៖ បរិមាណនៃការធ្លាក់សនេះ វាអាស្រ័យទៅតាមកត្តាផ្ទាល់ខ្លួនរបស់ ស្ត្រីនីមួយៗ និងកត្តាវដ្តនៃរដូវប្រចាំខែ។ ស្ត្រីខ្លះត្រូវតែប្រើសំឡីអនាម័យ រាល់ថ្ងៃដើម្បីការពារការធ្លាក់ស ខណៈស្ត្រីខ្លះទៀត ស្ទើរតែគ្មានការធ្លាក់សនេះឡើយ។ ការធ្លាក់សតិចៗរាល់ថ្ងៃ មិនមានអ្វីគួរឲ្យបារម្ភឡើយ ប្រសិនបើស្ត្រីគ្មានអាការរមាស់ ឬឈឺក្រហល់ក្រហាយទ្វារមាសឬទឹក ដែលធ្លាក់ចេញមកសាយភាយក្លិនមិនល្អ។
ទម្រង់ប្រដាប់ភេទស្ត្រីពិសេសខុសគ្នា ៖ ទ្វារមាសនិងយោនីរបស់ស្ត្រី អាចមានទំហំផ្សេងគ្នា ដោយស្ត្រីខ្លះទទួលបាន នូវកំណប់ត្រង់ផ្នែកនេះធំ និងខ្លះទៀតមិនសូវធំឡើយ។ តែទោះបីជាវាមានទំហំខុសគ្នា យ៉ាងណាក្តីគឺវាមានលក្ខណៈល្អ ពិសេសរៀងៗខ្លួន។ ដូច្នេះសុភាពនារីទាំងឡាយកុំតូចចិត្ត ឬក៏យកការប្រៀបទំហំនៃទ្វារមាសឬ យោនីរបស់ខ្លួនទៅប្រដូច ជាមួយស្ត្រីជាតួកុនថតរឿងកូនជ្រូកឲ្យសោះ។
ការស៊កបញ្ចូល និងឡើងឋានសួគ៌ ៖ ស្ត្រីភាគច្រើនសឹងតែមិនដែល ទទួលបាននូវក្តីតម្រេកដល់កំពូល ឬការឈានដល់ត្រើយ តាមរយៈការស៊កបញ្ចូលលិង្គ តែម្យ៉ាងនោះទេ។ ការឈានដល់ចំណុចកំពូល ទាមទារសម្រើបពីឆ្ដេញ បូករួមនឹងការប៉ះកកិតនៃចំណុច ជីស្ប៉ត ដែលជាដុំសាច់ស្ថិតនៅក្នុង ជញ្ជាំងទ្វារមាសផ្នែកខាងមុខ ត្រង់ប្រវែង១ ឬពីរថ្នាំងដៃពីច្រកទ្វារមាស។ ដូច្នេះហើយបានជាដៃគូរួមភេទ ព្យាយាមស្វែងរកចំណុច ជីស្ប៉ត របស់ស្ត្រីនេះឯង ដើម្បីងាយដឹកដៃនាងឡើងឋានសួគ៌។ ប៉ុន្តែប្រសិនបើរកវាមិនឃើញទេ ស្ត្រីក៏គួរកុំអស់សង្ឃឹមដែរ ព្រោះការរួមភេទក៏នៅតែដំណើរការ បានស្រួលបើទោះជាមិនស្គាល់ ជីស្ប៉តក្ដី។
សន្ទះព្រហ្មចារីមិនកកើតសាថ្មី ៖ ការស្រមៃចង់បាននូវ សន្ទះព្រហ្មចារីលើកទី ២នោះ ពិតជាមិនអាចកើត ទៅរួចបានឡើយ។ សន្ទះព្រហ្មចារីស្ត្រីមិនអាច កកើតឡើងវិញជាដាច់ខាតបន្ទាប់ពី ស្ត្រីបានដាច់រហែកដោយចៃដន្យ ពេលលេងកីឡា ឬបានប្រឡូកនៅក្នុងការរួមភេទ ដំបូងហើយនោះ។ ប្រសិនបើមានលើកទី២មែននោះ គឺវាជាសន្ទះព្រហ្មចារីក្លែងក្លាយប៉ុណ្ណោះ។
ខ្យល់ចេញពីទ្វារមាសជារឿងធម្មតា ៖ ស្ត្រីមួយចំនួនតែងរងការអាម៉ាស់ នៅពេលដែលមានសំឡេង ខ្យល់ចេញពីទ្វារមាស ជាពិសេសនៅពេលដែលបុរស កំពុងវាយប្រហារ ឬខ្លួនកំពុងជិះសេះស ឡើងឋានសួគ៌។ តាមការពិតទៅ សំឡេងខ្យល់ចេញពីទ្វារមាស មិនមែនជារឿងអ្វីចម្លែកទេ។ ការឮសូរសំឡេងនេះច្រើនតែកើតឡើង នៅពេលមានការលេងកីឡានានា ពេលរួមភេទឬជួនកាលពេលស្ត្រី លុតជង្គង់អង្គុយក៏មានលេចឮសំឡេងដែរ។
ស្ត្រីមិនមានទឹកបាញ់ពីប្រដាប់ភេទ ៖ ការបាញ់ទឹករំអិលចេញពីរន្ធនោមរបស់ស្ត្រី វាជារឿងមួយដែលអ្នកស្រាវជ្រាវខ្លះ ជឿថាជារឿងប្រឌិត។ តាមការពិតស្ត្រីទូទៅ មិនមានការបាញ់ទឹករំអិលចេញពីរន្ធនោម ដូចកាលដែលបុរស បាញ់ទឹកកាមចេញពីរន្ធលិង្គ នៅពេលដល់ឋានស្រណុក សុខស្រួលនោះទេ។ វាជាករណីដ៏កម្រ និងភាគច្រើនមានតែក្នុង កុនកូនជ្រូកតែប៉ុណ្ណោះ៕
Source from: watphnom-news.com