យុវជន​២​នាក់​ជិះ​ម៉ូតូ​ជ្រុល​ទៅបុក​រថយន្ត​១​គ្រឿង បណ្តាល​ឲ្យ​ដួល​រងរបួស​ធ្ងន់​

​រាជធានី​ភ្នំពេញ៖មាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍មួយ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង៥​និង២០​នាទី​ល្ងាច​ថ្ងៃទី​០១ខែតុលាឆ្នាំ​២០១៣

​រាជធានី​ភ្នំពេញ ៖ មាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍មួយ ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង ៥​និង ២០​នាទី​ល្ងាច​ថ្ងៃទី​០១ ខែតុលា ឆ្នាំ​២០១៣ ដែល​បង្កឡើង​ដោយ​ម៉ូតូ​មួយគ្រឿង បាន​ជិះ​ជ្រុល​ទៅបុក​រថយន្ត​ម៉ាក  ​សាំ​យ៉ុង​ពេញទំហឹង នៅចំណុច​ជិត​ផ្លូវ​រថ​ភ្លើង ក្នុង​​​ភូមិ​កន្ទោក​ខាងជើង សង្កាត់​កន្ទោក ខណ្ឌ​ពោធិ៍​សែន​ជ័យ បណ្តាល​ឲ្យ​យុវជន​២​នាក់​រងរបួស​ធ្ងន់​។​

 

​បើតាម​ប្រភពព័ត៌មាន​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ទាំង​២​នាក់​ខាងលើនេះ​មានឈ្មោះ ឆន រាជ អាយុ ២១​ឆ្នាំ ជា​អ្នកបើកបរ និង​រួម​ដំណើរ​ដោយ​បុរស​ម្នាក់ទៀត​ឈ្មោះ រិ​ន រតនា អាយុ ២០​ឆ្នាំ​។ ពួកគេ​ទាំង​២​នាក់​មាន​ទីលំនៅ​ក្នុងភូមិ​ព្រៃ​សំរោង ឃុំ​បែក​ចាន ស្រុក​អង្គស្នួល ខេត្តកណ្តាល​។​

 

ប្រភព​ដដែល​បាន​បន្ត​ឲ្យ​ដឹង​ទៀតថា មុនពេល​កើតហេតុ​គេ​បានឃើញ​ជនរងគ្រោះ​ទាំង​២​នាក់ បាន​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​​លេខ កណ្តាល 2L-0357 ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤ ក្នុងទិសដៅ​ពី​កើ​តទៅ​លិច​។ ខណៈពេល​ធ្វើដំណើរ​មក​ដល់​ចំណុច​ក្បែរផ្លូវ​រថ​ភ្លើង ស្រាប់​តែមាន​រថយន្ត​សាំង​យ៉ុង ១​គ្រឿង ពណ៌​ស អត់​ចាំ​ស្លាក​លេខ ធ្វើដំណើរ​ពី​កើតមក​ឆ្លងផ្លូវ ធ្វើ​ឲ្យ​ម៉ូតូ​ចាប់​ហ្វ្រាំង​មិនទាន់ ក៏​ជ្រុល​ទៅបុក​ចំ​ពេញទំហឹង​តែម្តង។ ក្រោយ​ពេល​បង្ក​ហេតុ រ​ថ​យន្ត​បង្ក​ខាង​លើ បាន​បន្ថែម​ល្បឿន​ដើម្បី​បើក​រត់​គេច​ខ្លួនបាត់ស្រ​មោល។​

 

​បន្ទាប់ពី​កើតហេតុ​ជនរងគ្រោះ​ត្រូវបាន​គេ​បញ្ជូន​យកទៅ​ធ្វើការ​សង្គ្រោះ បន្ទាន់​នៅ​មន្ទីរពេទ្យ ព្រះ​កុស​មៈ ហៅ​ពេទ្យ​លោកសង្ឃ ។ ចំណែក​ម៉ូតូ​របស់​ជន​រងគ្រោះ ត្រូវបាន​សមត្ថកិច្ច​យកទៅ​រក្សា​ទុកជា​បណ្តោះអាសន្ន​ដើម្បី​រង់ចាំ​ធ្វើការ​ដោះស្រាយ​នៅពេល​ក្រោយ​៕

១

2


Source from: watphnom-news.com

No comments:

Post a Comment