ក្រ​ណាស់​ម្ចាស់​ថ្លៃ គ្មាន​លុយ​ព្យា​បាល​​ជំ​ងឺ​​ចង​.​ក​​ សម្លាប់​ខ្លួន​​​នៅ​ក្នុង​​ខ្ទម មិន​​អា​ល័យ​​ប្រ​ពន្ធ​​កូន​

​ខេត្តបាត់ដំបង៖បុរស​​ម្នាក់​​ដែល​​តូច​ចិត្តនឹង​​ជំ​ងឺ​​ប្រ​ចាំ​កាយព្យា​បាល​​មិន​ជា​​សះ​ស្បើយហើយ​ដោយ​​សារ​​មាន​​ជីវ​ភាពក្រ​លំ​បាក​​បាន​ស​ម្រេច​​ចិត្តយក​​ក្រ​មា​​ចង​ក​ស​ម្លាប់​ខ្លួន

​ខេត្តបាត់ដំបង ៖ បុរស​​ម្នាក់​​ដែល​​តូច​ចិត្ត នឹង​​ជំ​ងឺ​​ប្រ​ចាំ​កាយ ព្យា​បាល​​មិន​ជា​​សះ​ស្បើយ ហើយ​ដោយ​​សារ​​មាន​​ជីវ​ភាព ក្រ​លំ​បាក​​បាន​ស​ម្រេច​​ចិត្ត យក​​ក្រ​មា​​ចង​ក​ស​ម្លាប់​ខ្លួន នៅ​ក្នុង​​កូន​ខ្ទម​​កំ​សត់​​ ស្លាប់​ចោល​​ប្រ​ពន្ធ​​និង​​កូន​តូចៗ កាល​ពី​​វេលា​​ម៉ោង ១៥​រសៀល​ថ្ងៃទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០១៣ នៅ​ចំណុច​វាល​ព្រិច​ភូមិ​អូរ​ល្មូ​ន ឃុំ​ផ្លូវ​មាស ស្រុក​រតនៈមណ្ឌល ខេត្តបាត់ដំបង នាំ​ឲ្យ​អ្នកភូមិ​មាន​ក្តី អាណិតអាសូរ​គ្រប់ៗ​គ្នា​។​

 

​បុរស​ដែល​ចងក​សម្លាប់ខ្លួន មានឈ្មោះ ង៉ុ​យ តារា អាយុ ៤១​ឆ្នាំមាន​ជំងឺ​ងងឹតភ្នែក និង​ស​សៃ​ប្រសាទ មាន​ប្រពន្ធ​ឈ្មោះ​វ៉ាន់ ឆវី អាយុ ៥៣​ឆ្នាំ​មានកូន ៣​នាក់​ស្រី​ម្នាក់ រស់នៅក្នុង ខ្ទម​ដ៏​កំសត់ ក្នុងភូមិ​កើតហេតុ ដោយ​ជនរងគ្រោះ​បាន​យក​ក្រមា​ចង​.​ក ភ្ជាប់​ជាមួយ​មេដំបូល​កណ្តាល​ខ្ទម ដំបូល​ស្បូវ​មាន​កម្ពស់​ពី​ដី ២,២០ ម៉ែត្រ​ហើយ​រោង​ខ្ទម​មាន​ទំហំ ៣​ម៉ែត្រ​គុណ​៣ ម៉ែត្រ​មិនមាន​ជញ្ជាំង​ត្រឹមត្រូវ​ទេ​។ គ្រួសារ​ជនរងគ្រោះ មាន​ជីវភាព​ទីទាល់ក្រ​បំផុត ហើយ​ជនរងគ្រោះ​មាន​ជំងឺ​ស​សៃ​ប្រសាទ និង​ថ្មី​នេះ​មាន​ជម្ងឺ​ងងឹតភ្នែក ហើយ​បាន​នាំទៅ​ឲ្យ អង្គ​ការជួយ​ព្យាបាល​ផងដែរ តែ​មិនបាន​ធូរស្បើយ​ឡើយ​។​

 

​ប្រពន្ធ​ជនរងគ្រោះ​បាន​ឲ្យ​ដឹងថា ក្រោយពី​ហូបបាយ​ថ្ងៃត្រង់ កូនៗ​បាន​រត់​លេង​ទៅផ្ទះ អ្នកជិតខាង​ហើយ​ខ្លួន​ជា​ប្រពន្ធ ក៏​ដើរទៅ​ផ្ទះ​បងប្អូន លុះដល់​ម៉ោង ៣​រសៀល​ម្តាយក្មេក និង​អ្នកជិតខាង​បាន​ស្រែក​ប្រាប់ថា ឈ្មោះ ង៉ុ​យ តារា ជា​ប្តី​បាន​ចងក​សម្លាប់ខ្លួន​នៅក្នុង​ខ្ទម គាត់​ក៏​ស្ទុះ​មក​មើល និង​រាយការណ៍​ជូន​សមត្ថកិច្ច​។ មន្ត្រី​កោសល្យវិច័យ បច្ចេកទេស​ស្រុក​រតនៈមណ្ឌល បាន​បញ្ជាក់ថា ក្រោយ​សមត្ថកិច្ច​ពិនិត្យ​សាកសព​រួចរាល់ ឃើញថា ជនរងគ្រោះ​ពិតជា​ចងក​សម្លាប់ខ្លួន នឹង​មេដំបូល​ផ្ទះ ដោយ​ខ្លួនឯង​ពិតប្រាកដ​មែន​។ សព​ជនរងគ្រោះ​ត្រូវបាន ប្រគល់ជូន​សាច់ញាតិ យក​ធ្វើបុណ្យ​តាម​ប្រពៃណី​ហើយ​៕

Wat 2711


Source from: watphnom-news.com

No comments:

Post a Comment