សិស្ស​ស្រី​​នៅ​​ក្រុង​​ស្វាយ​រៀង វាយ​​ប្រ​តប់​​គ្នា​​តាម​ផ្លូវ ដោយ​សារ​តែ​​រឿង​​សំ​ឡឹង​មុខ​

​ខេត្តស្វាយរៀង៖ប្រ​ជា​ពល​រដ្ឋ​​និង​​អ្នក​ដំ​ណើរបាន​នាំ​គ្នា​​ឈរ​​មើល​សិស្ស​ស្រី២គូ​វាយ​​ប្រ​តប់​​គ្នា​​បោច​សក់ប្រើ​​ជង្គង់ឡើង​​កែង

​ខេត្តស្វាយរៀង ៖ ប្រ​ជា​ពល​រដ្ឋ​​និង​​អ្នក​ដំ​ណើរ បាន​នាំ​គ្នា​​ឈរ​​មើល​សិស្ស​ស្រី ២ គូ​វាយ​​ប្រ​តប់​​គ្នា​​បោច​សក់ ប្រើ​​ជង្គង់ ឡើង​​កែង ដោយ​សារ​តែ​​រឿង​​មើល​មុខ​​គ្នា អំ​ឡុង​ពេល​​ជិះ​​ម៉ូតូ ដើរ​លេង​​តាម​​ទន្លេ​​វ៉ៃ​កូ បង្ក​​ឲ្យ​​មាន​ការ​​ភ្ញាក់​ផ្អើល កាល​ពី​​រសៀល​ថ្ងៃទី​៧ ខែវិច្ឆិកា ឆ្នាំ​២០១៣ នៅ​ចំណុច​សួន​កុមារ ស្ថិតនៅ​ភូមិ​មេភ្លើង សង្កាត់​ស្វាយរៀង ក្រុង​ស្វាយរៀង ដោយ​មិនមាន​នរណាម្នាក់ ជួយ​អន្តរាគមន៍​នោះទេ​។​

 

​ប្រជាពលរដ្ឋ​បាន​និយាយថា ស្ត្រី​ទំនើង​ដែល​ដើរ​វាយ​គ្នា យ៉ាង​អនាធិបតេយ្យ គ្មាន​ការអប់រំ ជា​សិស្ស​វិទ្យាល័យ​ស្វាយរៀង ក្នុង​ក្រុង​ស្វាយរៀង ក្រោយពេល​ចេញពី​ធ្វើ​ពលកម្ម ពួកគេ​បាន​ជិះ​ម៉ូតូ​ដើរលេង តាម​មាត់ទន្លេ ហើយ​បាន​ឈ្លោះប្រកែក​គ្នា ដោយ​គ្រាន់តែ​រឿង​មើលមុខ​គ្នា ក៏​ចុះ​ពីលើ​ម៉ូតូ​វាយ​គ្នា ដោយ​ចាប់​បោចសក់ ឡើង​ជង្គង់ ដូច​កីឡាករ​ប្រដាល់ ហើយ​ពេល​ប្រយុទ្ធ​គ្នា  អស់កម្លាំង​ក៏​ឡើង​ជិះ​ម៉ូតូ​បែកផ្លូវ​គ្នា​អស់​ទៅ​៕

Wat 08119


Source from: watphnom-news.com

No comments:

Post a Comment