
ខេត្តស្វាយរៀង ៖ ប្រជាពលរដ្ឋនិងអ្នកដំណើរ បាននាំគ្នាឈរមើលសិស្សស្រី ២ គូវាយប្រតប់គ្នាបោចសក់ ប្រើជង្គង់ ឡើងកែង ដោយសារតែរឿងមើលមុខគ្នា អំឡុងពេលជិះម៉ូតូ ដើរលេងតាមទន្លេវ៉ៃកូ បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីរសៀលថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៣ នៅចំណុចសួនកុមារ ស្ថិតនៅភូមិមេភ្លើង សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ដោយមិនមាននរណាម្នាក់ ជួយអន្តរាគមន៍នោះទេ។
ប្រជាពលរដ្ឋបាននិយាយថា ស្ត្រីទំនើងដែលដើរវាយគ្នា យ៉ាងអនាធិបតេយ្យ គ្មានការអប់រំ ជាសិស្សវិទ្យាល័យស្វាយរៀង ក្នុងក្រុងស្វាយរៀង ក្រោយពេលចេញពីធ្វើពលកម្ម ពួកគេបានជិះម៉ូតូដើរលេង តាមមាត់ទន្លេ ហើយបានឈ្លោះប្រកែកគ្នា ដោយគ្រាន់តែរឿងមើលមុខគ្នា ក៏ចុះពីលើម៉ូតូវាយគ្នា ដោយចាប់បោចសក់ ឡើងជង្គង់ ដូចកីឡាករប្រដាល់ ហើយពេលប្រយុទ្ធគ្នា អស់កម្លាំងក៏ឡើងជិះម៉ូតូបែកផ្លូវគ្នាអស់ទៅ៕
Source from: watphnom-news.com