
ប្រទេសចិន ៖ ហេតុការណ៍គួរឲ្យញាក់សាច់មួយបានកើតឡើងកាលកន្លងទៅថ្មីៗនេះ ស្ថិតនៅពីមុខមជ្ឈមណ្ឌពាណិជ្ជកម្ម នៃទីក្រុង Shengyang ប្រទេសចិន ខណៈរថយន្តក្រុងដែលបំពាក់ទៅដោយបង្អួចកញ្ចក់១គ្រឿង មានលេចឡើងស្រីស្អាតសិចស៊ីម្នាក់ អង្គុយខាងក្នុង បញ្ចេញសាច់គល់ភ្លៅសរលោងទៅកាន់សាធារណៈជន ជាហេតុធ្វើឲ្យអ្នកដំណើរឆ្លងកាត់ទីនោះ ជាពិសេសប្រុសស្ទើរដើរជល់ក្បាលគ្នាតែម្តង។
យោងតាមការណែនាំឲ្យដឹងនោះ នារីវ័យក្មេងរូបស្រស់ដែលធ្វើសកម្មភាពទាក់ទាញអារម្មណ៍សាធារណៈជន បែបនេះ បាននិយាយថា នាងគឺតារាម៉ូឌែលម្នាក់ ហើយសកម្មភាពរបស់នាង គឺធ្វើឡើងដើម្បីផ្សព្វផ្សាយពាណិជ្ជកម្មហ្វេសិនសម្លៀកបំពាក់ឈុត រាត្រីឲ្យក្រុមហ៊ុនមួយប៉ុណ្ណោះ។
សកម្មភាពនេះ មិនគ្រាន់តែបានទាក់ទាញមនុស្សមកចោមរោមមើលយ៉ាងច្រើនកុះករប៉ុណ្ណោះ ទេ ប៉ុន្តែថែមទាំងបានទាក់ទាញម៉ាស៊ីនកាមេរ៉ា ផ្តិតយករូបភាពលាន់ឮក្រឹបដូចផ្លេកបន្ទោអីចឹង ថ្វីបើនៅក្នុងទីក្រុង Shenyang ថ្ងៃនោះ អាកាសត្រជាក់កម្រិត -៥ ដឹក្រេ ក៏ដោយ។ បន្ទាប់មក ក៏បានរីករាលយ៉ាងរហ័សនៅក្នុងបណ្តាញសហគមន៍អ៊ីនធើណែតយ៉ាងផុសផុលតែម្តង៕
Source from: watphnom-news.com