
រាជធានីភ្នំពេញ ៖ តម្រេកត្រអាលផ្លូវភេទ មានកម្រិតខុសៗគ្នា រីឯវិញ្ញាណទាំងប្រាំ ក៏ពាក់ព័ន្ធផងដែរ ហើយការប៉ះស្ទាប បបោសអង្អែល ដើរតួនាទីសំខាន់ ចក្ខុវិញ្ញាណដើរតួ បង្កាត់ភ្លើងតណ្ហា និងបង្កប្រតិកម្មតបត។ គូស្នេហ៍រឹតតែផ្អែមល្ហែម ពេលបានកៀកកើយគ្នា និងស្រូបក្លិនពិដោរ ពីគ្នាទៅវិញទៅមក ជាពិសេសនៅលើស្បែក ខ្លួនប្រាណ សក់ក្បាល និងរសជាតិ ប្រដាប់ភេទជាដើម ហើយនៅពេលប្រព្រឹត្ដិល្បែងលើគ្រែនេះ ផ្នែកខ្លះនៃសព៌ាង្គកាយ មានតួនាទីមិនអាចខ្វះបាន។
មនុស្សភាគច្រើនគិតថា ជីវភាពផ្លូវភេទត្រឹមតែ ផ្ដល់ឱ្យគ្នាទៅវិញទៅមក នូវការត្រេកត្រអាលផ្លូវភេទ ត្រង់ប្រដាប់ភេទ របស់មនុស្សស្រី និងរបស់មនុស្សប្រុសតែប៉ុណ្ណោះ។ ប៉ុន្ដែមិនត្រូវ បំភ្លេចចោលបំណែកផ្សេងទៀត នៃសព៌ាង្គកាយដែលចូលរួម ផ្ដល់សេចក្ដីសុខផ្លូវភេទ ប្រកបដោយឱជារសស្នេហ៍ សម្រាប់ដៃគូរួមភេទនោះទេ ហើយយើងគួរតែស្វែងយល់ពីតំបន់សម្រើប មួយចំនួនរបស់មនុស្សស្រីផងដែរ។
តំបន់សម្រើប គឺជាផ្នែកទាំងឡាយនៃសព៌ាង្គកាយ ដែលការភ្ញោច ឬបបោសអង្អែល វាអាចបង្កជាការស្រើបស្រាល ត្រេកត្រអាល និងសេចក្ដីសុខផ្លូវភេទ ដល់កំពូលបាន។ តំបន់ទាំងនេះ មានរចនាសម្ព័ន្ធពិសេសម្យ៉ាង ដែលគ្របដណ្ដប់ទៅដោយស្បែក ប្រជុំទៅដោយចុងកញ្ចំប្រសាទ។ នៅស្រទាប់សើរស្បែកនេះ មានប្រសាទទទួលពិសេស ងាយរងការរសើប ត្រេកត្រអាល ឬស្រើបស្រាលពី មជ្ឈដ្ឋានខាងក្រៅ។
តំបន់សម្រើបប្រភេទទី ១ របស់ស្ដ្រី មានពីរកកន្លែង គឺគ្លីតូរីស (ធ្ដេញ) និងទ្វារមាស(យោនី)។ គ្លីតូរីស មានការស្រើបស្រាល ដោយការបបោសអង្អែល ការត្រដុស ឬឈ្លី។ ចំណែកឯយោនីវិញ មិនមានប្រព័ន្ធប្រសាទសម្រើប កើតមានដោយការប៉ះពាល់ ឬស្ទាបអង្អែលនោះទេ។ ប៉ុន្ដែយោនីងាយទទួល សម្រើបស្រើបស្រាល ដោយសារការរីកប៉ោង នៃជញ្ជាំងទ្វារមាស ទៅដោយឈាម និងការកន្ដ្រាក់សាច់ដុំទ្វារមាសផងដែរ បូករួមទាំងប្រតិកម្មសាច់ដុំ ដែលរុំផ្អោបផ្នែកជម្រៅ នៃទ្វារមាស ឬសរសៃពួរ សាច់ដុំដែលប្រយោងយោនី ទៅនឹងប្រអប់ពោះផងដែរ។ បណ្ដុំដ៏ស៊ាំញ៉ាំនេះហើយ ជម្រុញដល់ការទទួលសេចក្ដីសុខកំពូល ពេលស៊កប្រដាប់ភេទ ឬលិង្គបុរសចូល។ សេចក្ដីសុខកំពូលនេះ មិនជាប់ពាក់ព័ន្ធ ទៅនឹងគ្លីតូរីសនោះទេ។
តំបន់សម្រើបទី ២ របស់ស្ដ្រីស្ថិតនៅលើស្បែក និងភ្នាសមុយកឺ ដែលលាតសន្ធឹង ពីថ្ងាសក្រោមក្បាលពោះ ឆ្ពោះទៅជ្រលងច្រវែបកំប៉េះគូទ ដោយរាប់ចេញពីមាត់ទ្វារមាសធំ មាត់ទ្វារតូច ច្រកចូលយោនី ម្ដុំសាច់ដុំក្បែររន្ធគូទ និងច្រកទ្វារលាមក។ សុដន់ និងក្បាលដោះ ក៏ជាតំបន់សម្រើបប្រភេទទី ២ ដែរ។ តំបន់សម្រើបទាំងនេះ ងាយស្រើបស្រាល ដោយការបបោសអង្អែល ឬការត្រដុស។
សព៌ាង្គកាយយើងទាំងមូល ពេលទទួលការបបោសអង្អែល បែបដាស់អារម្មណ៍ត្រេកត្រអាល ដោយទ្វារមាសសើម។ មនុស្សពេញវ័យគ្រប់រូប មិនមានស្ថានភាព ត្រេកត្រអាលដូចគ្នាឡើយ។ អ្វីៗទាំងអស់អាស្រ័យ ទៅលើអំណោយផលពីកំណើត និងការហាត់រៀន។ អ្នកខ្លះងាយមានសម្រើប ជាងអ្នកខ្លះទៀត ដូចជាករណីអ្នកខ្លះរសើប អ្នកខ្លះទៀតមិនរសើបជាដើម។ ស្បែកលើរាងកាយទាំងមូល អាចចាត់ទុកជាតំបន់សម្រើបប្រភេទទី ៣ ដូចជាកំប៉េះគូទ ស្លឹកត្រចៀក កញ្ចឹងក ក្បាលពោះ ដៃជាដើម ហើយស្ដ្រីមានតំបន់សម្រើប ច្រើនជាងបុរស។
ជីវភាពផ្លូវភេទ សុខស្រួលដល់កំពូល អាស្រ័យទៅលើ សព៌ាង្គកាយផងដែរ។ ការដាស់សម្រើប ត្រូវការពេលវេលា ប្រៀបដូចជាម្ដាយត្រូវការ ពេលព្រលួងកូន។ ចំពោះគូស្នេហ៍ថ្មីថ្មោង ល្អូកល្អិននឹងគ្នា ច្រើនតែចំណាយពេលសាសង និងបបោសអង្អែលគ្នា ទៅវិញទៅមក។ បើយើងចង់បានសុភមង្គលផ្លូវភេទ ត្រូវចំណាយពេលរៀន អំពីសព៌ាង្គកាយ ជាពិសេសកាយវិការ ពីគ្នាទៅវិញទៅមក តើម្នាក់ៗចង់បានអ្វី ចូលចិត្ដកាយវិការបែបណា៕
Source from: watphnom-news.com
No comments:
Post a Comment