អង្គុយ​​ស្ទូច​ត្រី​​ម្នាក់​ឯង ធ្លាក់​ចូល​​ទឹក​សមុទ្រ​​លង់​​ស្លាប់ នៅ​​កំ​ពង់​ផែ​​ស្វ​យ័ត​​ខេត្ត​​ព្រះ​សី​ហ​នុ

​ខេត្ត​ព្រះសីហនុ៖បុរស​​ម្នាក់​​ដែល​​ធ្លាក់​ចូលទឹក​ស​មុទ្រ​​លង់​​ស្លាប់ខណៈ​ដែល​​អង្គុយ​​ស្ទូច​ត្រីនៅ​​កំ​ពង់​ផែ​​ស្វ​យ័តខេត្ត​​ព្រះ​សី​ហនុកាល​ពី​​យប់​​ថ្ងៃ​ទី​​២៧

​ខេត្ត​ព្រះសីហនុ ៖ បុរស​​ម្នាក់​​ដែល​​ធ្លាក់​ចូល ទឹក​ស​មុទ្រ​​លង់​​ស្លាប់ ខណៈ​ដែល​​អង្គុយ​​ស្ទូច​ត្រី នៅ​​កំ​ពង់​ផែ​​ស្វ​យ័ត ខេត្ត​​ព្រះ​សី​ហនុ កាល​ពី​​យប់​​ថ្ងៃ​ទី​​២៧ ខែ​វិច្ឆិ​កា ឆ្នាំ​២០​១៣  ត្រូវ​បាន​​​​រក​ឃើញ​​ហើយ នៅ​​ព្រឹក​​ថ្ងៃ​ទី​​២៨ ខែ​វិច្ឆិ​កា ឆ្នាំ​​២០១៣​។ជនរងគ្រោះ​មានឈ្មោះ​ទូច ទុំ អាយុ ២៧​ឆ្នាំ រស់នៅក្នុង​ក្រុមទី​១៩ ភូមិ​៣ សង្កាត់​៣ ក្រុងព្រះសីហនុ មាន​មុខរបរ​ស្ទូចត្រី​។

ឈ្មោះ អ៊ូច សុវណ្ណ​ផល ភេទ​ប្រុស អាយុ ២៦​ឆ្នាំ ដែល​ត្រូវជា បងប្អូន​ជនរងគ្រោះ បាន​ឲ្យ​ដឹងថា ជា​រៀងរាល់​យប់ ខ្លួន​និង​បងប្រុស ជា​ជនរងគ្រោះ តែងតែ​នាំគ្នា​ចូលទៅក្នុង បរិវេណ​កំពង់ផែ ដើម្បី​ស្ទូចត្រី​មិនដែល​ខកខាន​នោះទេ ហើយ​នៅ​យប់កើតហេតុ ខ្លួន​និង​ជនរងគ្រោះ ក៏​បានមក​ស្ទូចត្រី ដូច​សព្វដង​ផងដែរ តែ​នៅ​យប់កើតហេតុ​នោះ ខ្លួន​បាន​ដឹក​ជនរងគ្រោះ ដល់​កន្លែង​ស្ទូចត្រី​ហើយ  មិនបាន​នៅ​ស្ទូចត្រី​ជាមួយ​នោះទេ ដោយ​ត្រូវ​ទៅរក​ទិញ អាហារ​មក​ហូប​។​

​ឈ្មោះ អ៊ូច សុវណ្ណ​ផល បាន​បន្តទៀតថា រយៈពេល​កន្លះ​ម៉ោង​ក្រោយមក ខ្លួន​បាន​ត្រឡប់មកវិញ ស្រាប់តែ​បាត់​បងប្រុស​របស់ខ្លួន មិនឃើញ​នៅ​កន្លែង​ស្ទូចត្រី​នោះទេ​។ ពេលនោះ​ខ្លួន​បាន​ដើររក គ្រប់​ច្រកល្ហក​ក្នុង​បរិវេណ​កំពង់ផែ ប៉ុន្តែ​រក​មិនឃើញ​សោះ រហូតដល់​ព្រឹក​ឡើង ទើប​មាន​គេ​ប្រាប់ថា ប្រទះឃើញ បងប្រុស​ស្លាប់​អណ្តែត​ទឹក នៅត្រង់ចំណុច អង្គុយ​ស្ទូចត្រី​បាត់ទៅហើយ​។ ជនរងគ្រោះ​ត្រូវគេ​សង្ស័យថា វិលមុខ​ខ្យល់គ​ធ្លាក់ទឹក ស្លាប់​ក្នុងខណៈ អង្គុយ​ស្ទូចត្រី​ម្នាក់ឯង​៕

Wat 281115


Source from: watphnom-news.com

No comments:

Post a Comment