មនុស្ស​​ចិត្ត​ខ្មៅ​​យក​​សព​​ទា​រិកា ២​​នាក់​​ដែល​​ទើប​​ប្រ​សូត្រ​​ថ្មី​ៗ មក​​បោះ​ចោល​ក្នុង​​គំនរ​​សំរាម

​ខេត្តកណ្តាល៖សព​​ទា​រិ​កា២​​នាក់​អា​យុ​ប្រ​មា​ណ៦​-៧ខែដែល​​ទើប​តែ​​ប្រ​សូត្រ

​ខេត្តកណ្តាល ៖ សព​​ទា​រិ​កា ២​​ នាក់​អា​យុ​ប្រ​មា​ណ ៦​-៧ ខែ ដែល​​ទើប​តែ​​ប្រ​សូត្រ មាន​​ប្រ​ឡាក់​​ឈាម​​ថ្មីៗ ត្រូវ​បាន​​ជន​​មិន​​ស្គាល់​មុខ យក​មក​​ប្លុង​​ចោល​​នៅ​ក្នុង គំន​រ​​សំ​រាម​​មុខ​​ផ្សា​រ​​តា​ខ្មៅ តាម​មាត់​ច្រាំង​ព្រែក​ត្នោត ស្ថិត​​ក្នុង​ភូមិ​​តា​ខ្មៅ សង្កាត់​​តាខ្មៅ ក្រុង​តាខ្មៅ ខេត្តកណ្តាល​កាលពី​វេលា​ម៉ោង ១១​និង​៣០ នាទី​ថ្ងៃទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០១៣ នាំ​ឲ្យ​មានការ​រិះគន់ ដល់​ឪពុកម្តាយ ដែល​គ្មាន​មេត្តាធម៌​។​

លោក ប៉ែន ស៊ី​នឿន អាយុ ២៧ ឆ្នាំ ជា​សន្តិសុខ​ផ្សារ​តាខ្មៅ បាន​រៀបរាប់​ប្រាប់​នគរបាល​ថា នៅវេលា ម៉ោង ១១​ថ្ងៃទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០១៣ គាត់​បាន​ដើរមក​ជិត​គំនរ​សំរាម ហើយក៍​បាន​ប្រទះឃើញ មាន​ថង់​ពណ៌​ខ្មៅ ផ្ទុក​របស់​គួរ​ឲ្យ​សង្ស័យ ទើប​គាត់​ទៅ​បើក​ថង់​នោះ​មើល ស្រាប់តែ​ឃើញ​មាន សព​ទារិកា​ម្នាក់​លាយឡំ ជាមួយ​ឈាម ត្រូវបាន​គេ​យកមក​បោះចោល ឃើញ​ដូច្នេះ​គាត់ ក៍បាន​ទូរស័ព្ទ ប្រាប់​សមត្ថកិច្ច​នគរ​បាល ប៉ុស្តិ៍​តាខ្មៅ ឲ្យ​ជួយ​អន្តរាគមន៍​តែម្តង ។

 

​សមត្ថកិច្ច​នគរបាល ក្រុង​តាខ្មៅ បាន​ឲ្យ​ដឹងថា បន្ទាប់ពី​ទទួលបាន​ព័ត៌មាន​ថា មាន​គេ​ប្រទះឃើញ​សាកសព​ទារិកា​ទាំង ២​នាក់​នៅក្នុង​គំនរ​សំរាម សមត្ថកិច្ច​បាន​ចុះទៅពិនិត្យ តែ​ជំហាន​ដំបូង​បាន​ជួប​ប្រទះឃើញ​ទារិកា​ម្នាក់  អាយុ​ប្រហែលជា ៦​ខែ ត្រូវបាន​គេ​ច្រក ក្នុង​ស្បោង​ខ្មៅ យកមក​ប្លុង​ចោល​នៅ​គំនរ​សំរាម​ខាងលើ ។ រហូតដល់​ម៉ោង ៣​និង​៣០ នាទី​ក៏មាន​ទារក​មួយទៀត ត្រូវបាន​គេ​ប្លុង​ចោល នៅក្នុង​ស្បោង​ខ្មៅ​ដែរ ស្ថិតនៅលើ​គំនរ​សំរាម​ដូចគ្នា ។​

សព​ទារិកា​ទាំង ២​នាក់​នេះ ត្រូវបាន​ជន​មិន​ស្គាល់មុខ យកមក​ប្លុង​ចោល ក្នុង​ស្បោង​ខ្មៅ​ដូចគ្នា នៅក្នុង​គំនរ​សំរាម មិនដឹងថា​ម្តាយ​របស់​ពួកគេ នៅទីណា​ទេ​។ ប៉ុន្តែ​បើតាម​ការពិនិត្យ​ទារក​ទាំងពីរ​នេះ មាន​អាយុ​ប្រហែល ៦​ទៅ​៧ ខែ​នៅក្នុង​ពោះ ទំនងជា​ត្រូវបាន ប្រសូត្រ​នៅ​គ្លីនិក ឯកជន​ណាមួយ ព្រោះ​ទារក​នៅមាន​ប្រឡាក់​ឈាម ទើប​ប្រសូត​ថ្មីៗ​។ សាកសព​ទារក​ទាំង ២ នេះ​ត្រូវបាន សមត្ថកិច្ច​ជំនាញ​យកទៅ​កប់​ចោល​នៅ មាត់​ស្ទឹង​តាខ្មៅ ៕

Wat 28111


Source from: watphnom-news.com

No comments:

Post a Comment