
នៅរសៀលថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៣នេះ សាលាដំបូងរាជធានីភ្នំពេញបានប្រកាសសាលក្រមរបស់ខ្លួននៅលើបណ្តឹងសុំលែងលះស្វាមី គឺលោក យុត្ថារ៉ា ឆានី របស់តារាសម្តែងនិងពិធីការិនីចន ច័ន្ទលក្ខិណា ដោយវិនិច្ឆ័យសេចក្តីសម្រេចចេញជាបីចំណុចដូចខាងក្រោម ៖
១-អនុញ្ញាតឲ្យនាងចន ច័ន្ទលក្ខិណា និងលោក យុត្ថារ៉ា ឆានី ជាប្តីលែងលះគ្នាទៅតាមផ្លូវច្បាប់ចាប់ពីពេលនេះតទៅ ។
២-តម្រូវឲ្យលោក យុត្ថារ៉ា ឆានី គ្រប់គ្រងបីបាច់ថែរក្សាកូនស្រីម្នាក់ដែលជាចំណងដៃនៃអាពាហ៍ពិពាហ៍ ។
៣-បង្គាប់ឲ្យបែងចែកទ្រព្យសម្បត្តិរួមជាពីរចំណែកស្មើៗគ្នា ។
មជ្ឈដ្ឋានអ្នកវិភាគផ្លូវច្បាប់នៅកម្ពុជាមួយចំនួនបានលើកឡើងថា សាលក្រមរបស់សាលាដំបូងរាជធានីភ្នំពេញនេះ ហាក់បានដាក់សម្ពាធយ៉ាងធ្ងន់ទៅលើភាគីខាងប្រុស គឺលោក យុត្ថារ៉ា ឆានី ព្រោះតុលាការបង្គាប់ឲ្យថែរក្សាបីបាច់កូនស្រីម្នាក់ឯងផង និងទ្រព្យសម្បត្តិត្រូវបានបែងចែកជាពីរស្មើៗគ្នាផង ជាមួយភាគីខាងស្រីគឺ អ្នកនាងចន ច័ន្ទលក្ខិណា ជាអតីតភរិយាដ៏កម្សត់កម្រ៕
Source from: www.dtn7.com