ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តកំពង់ឆ្នាំង​ត្រូវបាន​មន្ត្រីក្រោមឱវាទ​ចំនួន​៤៧​នាក់ ប្តឹង​ចោទប្រកាន់ថា ប្រព្រឹត្ត​អំពើពុករលួយ​

លោក ង៉ាន ណា​នី ប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ខេត្តកំពង់ឆ្នាំង ត្រូវបាន​មន្ត្រីក្រោមឱវាទ​ចំនួន​៤៧​នាក់ ផ្តិតមេដៃ​ប្តឹង​ចោទប្រកាន់ថា បាន​ប្រព្រឹត្ត​អំពើពុករលួយ​ជូន​ឯកឧត្តម​បណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ដើម្បី​ឲ្យ​ថ្នាក់ដឹកនាំ​ក្រសួង​ចុះ​ត្រួតពិនិត្យ និង​មាន​វិធានការ​ទៅលើ​ការប្រព្រឹត្ត​អំពើពុករលួយ​របស់​ប្រធាន​មន្ទីរ​កសិកម្ម ខេត្តកំពង់ឆ្នាំង​នេះ​។​

មន្ត្រីក្រោមឱវាទ​នៃ​មន្ទីរ​កសិកម្ម​ខេត្តកំពង់ឆ្នាំង ចំនួន​៤៧​នាក់ បានលើកឡើង​អំពី​ការប្រព្រឹត្ត​អំពើពុករលួយ​របស់លោក ង៉ាន ណា​នី ដែលមាន​ចរិត​ក្រអឺតក្រទម​នោះ​ដូចតទៅ​៖

១- រំលោភបំពាន​ច្បាប់​ស្តីពី​សហលក្ខន្តិកៈ​មន្ត្រីរាជកា​រ​ស៊ីវិល​។​

២- កិបកេង​ប្រេងឥន្ធនៈ​បម្រើ​ក្នុង​ការងាររដ្ឋបាល និង​ប្រេងឥន្ធនៈ​អន្តរាគមន៍​សម្រាប់​សង្គ្រោះ​ស្រូវ​រាំងស្ងួត និង​ភ្ជួរ​រាស់​។​

៣- កិបកេង​ថវិកា​តាមរយៈ​ការលក់​ចេញ​ស្រូវពូជ​អន់​គុណភាព និង​ទិញ​ស្រូវពូជ​ថ្មី​ចូល​ឃ្លាំង​វិញ​។​

៤- ជំរិត​ទារប្រាក់​ពី​មន្ត្រី​តាមរយៈ​ការតែងតាំង ឬ​ដំឡើង​ឋានៈ​។​

៥- កិបកេង​ថវិកា​ពី​មន្ត្រី​កាន់​គម្រោង​ផ្តាសាយ​បក្សី​។​

៦- ដក​ថវិកា​ពី​បេឡាករ មន្ទីរ​ដើម្បី​ជា​ផលប្រយោជន៍​បុគ្គល​ខ្លួនឯង​។​

៧- ប្រមាថ​មាក់ងាយ​ប៉ះពាល់​កិត្តិយស​សេចក្តីថ្លៃថ្នូ​រនា​រី​ភេទ​ដែលជា​មន្ត្រីក្រោមឱវាទ​។​

ប្រភពព័ត៌មាន​ពី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​បាន​ឲ្យ​ដឹងថា កាលពី​វេលា​ព្រឹក​នា​ថ្ងៃទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០១៣ ម្សិលមិញ​នេះ ក្រុម​ន្ត្រី​អធិការកិច្ច​ក្រសួង​ចំនួន​៤​នាក់ បាន​ចុះទៅ​ត្រួតពិនិត្យ អង្កេត ស្រាវជ្រាវ អំពី​ភាពមិនប្រក្រតី​នៅ​មន្ទីរ​កសិកម្ម​ខេត្តកំពង់ឆ្នាំង តាម​ពាក្យបណ្តឹង​របស់​មន្ត្រីរាជកា​រ​ក្រោម​ឱវាទ​មន្ទីរ​កសិកម្ម​ខេត្តកំពង់ឆ្នាំង​នោះ​ហើយ​។​

ក្រុម​មន្ត្រីក្រោមឱវាទ​ម​ន្ទីរ​កសិកម្ម​ខេត្តកំពង់ឆ្នាំង សង្ឃឹមទុក​ជាមុន​ថា មន្ត្រី​អិ​ធិ​ការ​កិច្ច​របស់​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ នឹង​អង្កេត​ស្រាវជ្រាវ​រកឃើញ​ការប្រព្រឹត្ត​អំពើពុករលួយ និង​មាន​វិធានការ​ទៅលើ​លោក ង៉ាន ណា​នី តាមច្បាប់​ជា​ធរមាន បើ​ពុំ​នោះទេ​គឺ​អ្នកប្តឹង​នឹង​ក្លាយជា​ជនរងគ្រោះ​វិញ​យ៉ាង​អយុត្តិធម៌​បំផុត​៕​

Ngan-Nany


Source from: www.dtn7.com

No comments:

Post a Comment