រថយន្ត​ដឹក​ស្រា​អា​ឡិច​ហ្ស​ង់​វី​ស្គី បើក​បុក​ម៉ូតូ និង​កិន​ពីលើ​បណ្តាល​ឲ្យ​បុរស​ម្នាក់​ស្លាប់​

បុរស​ម្នាក់​ដែល​មិនទាន់​ស្គាល់​អត្តសញ្ញាណ​បាន​ស្លាប់បាត់​បង់ជីវិត​ក្រោយពេល​បញ្ជូន​ទៅដល់​មន្ទី​រ​ពេទ្យ​បន្ទាប់ពី​រថយន្ត​១​គ្រឿង​ដឹក​ស្រា​អា​ឡិច​ហ្ស​ង់​វី​ស្គី បុក​ពីក្រោយ​ពេញទំហឹង និង​កិន​ពីលើ នា​វេលា​ម៉ោង​១២​ថ្ងៃត្រង់ ថ្ងៃទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០១៣​នេះ នៅ​ចំណុច​ផ្លូវ​វាង​ខេត្ត ក្នុងភូមិ​ប្រ​ហូត សង្កាត់​រកា​ក្រៅ ក្រុង​ដូន​កែវ ខេត្តតាកែវ​។​

សមត្ថកិច្ច​នគរបាល​ក្រុង​ដូន​កែវ​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ដែល​ស្លាប់បាត់​បង់ជីវិត​ពុំទាន់​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​នោះ បាន​ជិះ​ម៉ូតូ​ម៉ាក Honda Dream C125 ពាក់​ស្លាក​លេខ​ភ្នំពេញ​1AV-5214 រីឯ​រថយន្ត​បង្ក​ម៉ាក Hyundai ចំណុះ​២​តោន​កន្លះ ពាក់​ស្លាក​លេខ​កំពត​3A-0261 បើកបរ​ដោយ​បុរស​ឈ្មោះ ទូច សុខា អាយុ​៣១​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ព្រៃ​មួង ឃុំ​ស្រែ​រនោង ស្រុក​ត្រាំកក់ ខេត្តតាកែវ​។​

ប្រភពព័ត៌មាន​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ដែល​ត្រូវ​រថយន្ត​បង្ក​បើក​បុក​ពីក្រោយ​រួច​កិន​ពីលើ​បន្ថែម​នោះ បាន​បើកបរ​ស្រប​ទិស​គ្នា​ជាមួយ​រថយន្ត​ពិ​លិចទៅ​កើត ស្រាប់តែ​ជួបនឹង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​តែម្តង​។ ក្រោយពេល​កើតហេតុ​ភ្លាមៗ​ជនរងគ្រោះ​ត្រូវបាន​ដឹកបញ្ជូន​ទៅកាន់​មន្ទីរពេទ្យ តែ​អកុសល​ក៏បាន​ស្លាប់បាត់​បង់ជីវិត ដោយសារ​របួសធ្ងន់​ធ្ង​រ​ពេក​។ ដោយឡែក​អ្នកបើកបរ​រថយន្ត​បង្ក​ក៏​ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​ភា្ល​មៗ​ដែរ​។ បច្ចុប្បន្ន​រថយន្ត​បង្ក និង​អ្នកបើកបរ​ត្រូវបាន​សមត្ថកិច្ច​ជំនាញ​កសាង​សំណុំរឿង​បញ្ជូន​ទៅកាន់​ស្នងការដ្ឋាន​នគរបាល​ខេត្តតាកែវ ចាត់​ការបន្ត​នីតិវិធី​នៃ​ច្បាប់​៕​

alexang


Source from: www.dtn7.com

No comments:

Post a Comment