ក្រុម​​ឈ្មួញ​​​​និង​​​ម​ន្ត្រី​​​ក្នុង​​​ស្ថា​​ប័ន​​រដ្ឋ​​​ជាង ១០០​​​នាក់ មាន​​ឈ្មោះ​​​ក្នុង​​​បញ្ជី​​ខ្មៅ ដែល​​​ត្រូវ​​​ប្តឹង​​ទៅ​​​តុ​​លា​​ការ ពាក់​​ព័ន្ធ​​​ជំ​នួ​​ញ​​​ឈើ​​​​ខុស​​ច្បាប់​

​រាជធានី​ភ្នំពេញ៖អង្គ​ការ​​ស​ង្គម​​ស៊ី​វិល​​ចំនួន៥ដែល​​ឃ្លាំ​មើល​​ការ​បំ​ផ្លាញធន​ធាន​ធម្ម​ជាតិបាន​​សំ​ដែង​​ការ​ព្រួយ​បារម្ភចំ​ពោះ​​ការ​កើន​ឡើង​​នៃ

​រាជធានី​ភ្នំពេញ ៖ អង្គ​ការ​​ស​ង្គម​​ស៊ី​វិល​​ចំនួន ៥ ដែល​​ឃ្លាំ​មើល​​ការ​បំ​ផ្លាញ ធន​ធាន​ធម្ម​ជាតិ បាន​​សំ​ដែង​​ការ​ព្រួយ​បារម្ភ ចំ​ពោះ​​ការ​កើន​ឡើង​​នៃ បទ​ល្មើស​​ព្រៃ​ឈើ​នៅ​​ក​ម្ពុជា រួម​ទាំង​​ការ​ដឹក​ជ​ញ្ជូន ឈើ​ប្រ​ណិត​ៗ​យ៉ាង​​គ​គ្រឹក​គ​គ្រេង ទៅ​​លក់​នៅក្រៅ​ប្រទេស ដោយ​គ្មាន​វិធានការ​ទប់ស្កាត់ ជាពិសេស​ក្រុម​ឈ្មួញ​បាន​ឆក់​ឱកាស មុន​និង​ក្រោយពេល​បោះឆ្នោត និង​ស្ថានភាព​ជាប់គាំង ខាង​នយោបាយ​នៅពេល​បច្ចុប្បន្ននេះ សម្រុក​កាប់​ឈើ​តាមតែ​ទំនើងចិត្ត ដោយ​មិន​ក្រែង​ញញើត ពី​ច្បាប់ទម្លាប់​អ្វី​ឡើយ​។​ ​

មន្ត្រី​អង្គការ​សង្គម​ស៊ីវិល បាន​ព្រមាន​ថា នឹង​ទម្លាយ​ឈ្មោះ ព្រមទាំង​ដាក់ពាក្យ​បណ្ដឹង ប្រឆាំង​ឈ្មួញ និង​មន្ត្រី ក្នុង​ស្ថាប័នរដ្ឋ​ជាង ១០០​នាក់ ដែល​ជាប់​ពាក់ព័ន្ធ នឹង​ការកាប់បំផ្លាញ​ព្រៃឈើ ប្រសិនបើ​រដ្ឋាភិបាល មិន​ចាត់វិធានការ​បន្ទាន់ ទប់ស្កាត់​ការបំផ្លាញ និង​ការដឹកជញ្ជូន​ឈើ​ខុសច្បាប់​។ អង្គការ​សង្គម​ស៊ីវិល​ទាំង ៥ នោះ​រួមមាន​សមាគម​អាដហុក អង្គការ​ប្រឆាំង​អំពើពុករលួយ ទប់ស្កាត់​ការបំផ្លាញ​ធនធានធម្មជាតិ សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុ​ជា និង​បណ្ដាញ​កសាង​សន្តិភាព​សហគមន៍ ដែលមាន​សាខា​តាមឃ្លាំមើល​សិទ្ធិមនុស្ស និង​ធនធានធម្មជាតិ​ចំនួន ២៤​រាជធានី​ខេត្ត​ដែល​ឃ្លាំមើល ការបំផ្លាញ​ធនធានធម្មជាតិ​។

​អង្គការ​សង្គម​ស៊ីវិល​ទាំង ៥ បាន​ដាស់តឿន​ព្រម​គ្នា ទៅ​រដ្ឋាភិបាល​ឲ្យ យកចិត្តទុកដាក់ ចំពោះ​ការកាប់បំផ្លាញ​ព្រៃឈើ ហើយ​ដឹក​ខុសច្បាប់ ទៅ​លក់​នៅក្រៅ​ប្រទេស ព្រោះថា វិនាសកម្ម​ព្រៃឈើ​អាច​នឹង កើតឡើង​យ៉ាង​រាលដាល អំឡុងពេល ៣​ទៅ​៦ ខែ​ទៀត ប្រសិនបើ​គ្មាន​ការទប់ស្កាត់​។ មានការ​កត់សម្គាល់ ថា របត់​ថ្មី​នៃ​ការកាប់បំផ្លាញ​ព្រៃឈើ មាន​រូបភាព​ប្លែកៗ ដោយ​ក្រុម​ឈ្មួញ​បាន​បំផុស ឲ្យ​ពលរដ្ឋ​ក្នុង​សហគមន៍ កាប់បំផ្លាញ​ព្រៃឈើ ដោយ​ខ្លួនឯង ហើយ​សហគមន៍​ដែល​ធ្លាប់ ដើរតួនាទី​ការពារ​ព្រៃឈើ បានប្រែក្លាយ​ជា​អ្នក កាប់បំផ្លាញ​ព្រៃឈើ​យ៉ាងសកម្ម និង​បាន​យកទៅលក់ ឲ្យ​ក្រុម​ឈ្មួញ និង​កងកម្លាំងប្រដាប់អាវុធ មុននឹង​យកទៅលក់​ឲ្យ​ក្រុមហ៊ុន​។​

​មូលហេតុ​នៃ​ការផ្លាស់ប្ដូរ​នោះ ដោយសារតែ​ពួកគេ ហាក់​គ្មាន​ជំនឿ​ទៅលើ​រដ្ឋាភិបាល ហើយ​គិតថា ប្រសិនបើ​ពួកគេ មិន​កាប់​ទេនោះ ក៏​នៅតែមាន​ក្រុម​ឈ្មួញ និង​ក្រុមហ៊ុន​កាប់បំផ្លាញ​ដែរ​។ ការផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច របស់​រដ្ឋាភិបាល​ឲ្យ​ទៅ ក្រុមហ៊ុន​ភាគច្រើន​ស្ថិ ត​នៅក្នុង​តំបន់​ព្រៃស្រោង ដែល​ច្បាប់​ហាមឃាត់ ដូចជា​ការកាប់បំផ្លាញ​ព្រៃឈើ នៅ​ខេត្តរតនគិរី កើតឡើង​ដោយសារតែ ការផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច ហើយក៏​មានការ​បន្លំ​ដឹកឈើ ដោយ​ខុសច្បាប់​ចេញទៅ​លក់ ឲ្យ​ប្រទេស​វៀតណាម ជ្រក​ក្រោម​ស្លាក​សម្បទាន​សេដ្ឋកិច្ច​។ ការផ្លាស់ប្ដូរ​មូលដ្ឋាន​ទ័ព ញឹកញាប់​នៅតាម​ព្រំដែន ក៏​ជា​បុព្វហេតុ​នៃ​ការ កាប់បំផ្លាញ​ព្រៃឈើ ដោយសារតែ​ការប្ដូរ ទីតាំង​កងទ័ព​ម្តងៗ ត្រូវការ​ផ្ទៃដី​ច្រើន​ពាន់​ហិកតា ។​

ពាក់ព័ន្ធ​នឹង​សកម្មភាព កាប់​ឈើ​ក្នុងព្រៃ​សហគមន៍ ដូច​ជាមាន​រូបភាព​ថ្មីៗ​ដែល​ក្រុម​ឈ្មួញ និង​អ្នកមាន​លុយ​មានអំណាច កំពុង​ដឹកឈើ​ចេញ​តាម​ផ្លូវទឹក ពី​តំបន់​ព្រៃ​ឡង់ រាប់សិប​ម៉ែត្រគូប ក្នុង​មួយថ្ងៃៗ​។ មាន​មូលហេតុ​ចំនួន ៥ ដែល​អង្គការ​សង្គម​ស៊ីវិល បាន​រកឃើញថា នាំ​ឲ្យ​កើតមាន​ការបំផ្លាញ​ព្រៃឈើ​យ៉ាងគំហុក​។ ទី​១-​ការផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច ទី​២-​ផែនការអភិវឌ្ឍន៍ គម្រោង​ថាមពល​វា​រី​អគ្គិសនី​។ ទី​៣-​តម្លៃ​ឈើ​នៅក្នុង​ទីផ្សារ មាន​ហាងឆេង​ខ្ពស់ និង​សំបូរ​ដោយ សិប្បកម្ម​កែច្នៃ​ឈើ​។ ទី​៤-​ការកាប់បំផ្លាញ​ព្រៃឈើ យក​ដី​ធ្វើ​កម្មសិទ្ធិ​ក្នុង​តំបន់ ដែលមាន​ព្រៃឈើ និង​ទី​៥ ការផ្លាស់ប្ដូរ​និង​ការសាងសង់​មូលដ្ឋាន កងកម្លាំងប្រដាប់អាវុធ​ថ្មី​។​

អង្គការ​សង្គម​ស៊ីវិល​បាន​រាយការណ៍​ថា តំបន់​ព្រៃឈើ​ដែល ត្រូវ​កាប់បំផ្លាញ​នោះ មាននៅ​តំបន់​ព្រៃ​ការពារ តំបន់​ព្រៃឈើ សម្រាប់​អភិរក្ស​សត្វព្រៃ តំបន់​ព្រៃ​ស្នួល សម្រាប់​ការពារ​ជីវចម្រុះ និង​តំបន់​ព្រៃ​សួនឧទ្យាន​ជាតិ​ជាដើម​។ ក្រុម​អង្គការ​សង្គម​ស៊ីវិល និង​សហគមន៍​បាន​រកឃើញ ជន​ប្រព្រឹត្ត​បទល្មើស​ច្រើន​រយ​នាក់ ប៉ុន្តែ​មាន​ជាង ១០០​នាក់​ដែល​ត្រៀម នឹងដាក់​ពាក្យបណ្ដឹង ទៅ​អង្គភាព​ប្រឆាំង​អំពើពុករលួយ និង​ប្ដឹងទៅ​តុលាការ ប្រសិនបើ​រដ្ឋាភិបាល នៅតែ​មិន​ស៊ើបអង្កេត និង​ចាត់វិធានការ​ជាបន្ទាន់ ទៅលើ​ការកាប់បំផ្លាញ និង​ដឹកជញ្ជូន​ឈើ​ខុសច្បាប់ ដែល​កំពុងមាន​រូបភាព ដ៏​រាលដាល​ទេនោះ​៕

Wat 271118


Source from: watphnom-news.com

No comments:

Post a Comment