អឺរ៉ុប​​ព្រ​មាន​​ដាក់​ទណ្ឌ​កម្ម ពា​ណិជ្ជ​កម្ម​​ថ្មី​​មួយ​ទៀត​​លើ​​​កម្ពុ​ជា ពាក់​ព័ន្ធ​​បទ​ល្មើស​​នេ​សាទ

​រាជធានី​ភ្នំពេញ៖គណៈ​កម្ម​ការ​​អឺ​រ៉ុបបាន​ស្នើ​​ឲ្យ​​រដ្ឋា​ភិ​បាល​​អឺ​រ៉ុបដាក់​ទណ្ឌ​កម្ម​​មក​លើប្រ​ទេស​​ក​ម្ពុជាពាក់​ព័ន្ធ​​នឹង​​ការ​នាំ​​ត្រីទៅ​​លក់​​នៅ​​ទី​ផ្សារ​​អឺ​រ៉ុប

​រាជធានី​ភ្នំពេញ ៖ គណៈ​កម្ម​ការ​​អឺ​រ៉ុប បាន​ស្នើ​​ឲ្យ​​រដ្ឋា​ភិ​បាល​​អឺ​រ៉ុប ដាក់​ទណ្ឌ​កម្ម​​មក​លើ ប្រ​ទេស​​ក​ម្ពុជា ពាក់​ព័ន្ធ​​នឹង​​ការ​នាំ​​ត្រី ទៅ​​លក់​​នៅ​​ទី​ផ្សារ​​អឺ​រ៉ុប ដោយ​សារ​​ត្រី​ទាំង​នោះ បាន​មក​ពី​​ការ​នេ​សាទ​​ខុស​ច្បាប់ ដូច​ដែល​​ក្រុម​​អ្នក​ឃ្លាំ​មើល ធន​ធានធម្មជាតិ​ក្នុងស្រុក បាន​បញ្ជាក់ថា បទល្មើស​នេសាទ​នៅ​កម្ពុជា ឋិត​ក្នុងស្ថានភាព​ធ្ងន់ធ្ងរ​។ យ៉ាងណាក៏ដោយ​មន្ត្រី​រដ្ឋា​ភិ​បាល បាន​អះអាងថា កម្ពុជា គ្មាន​បទល្មើស​នេសាទ​នោះឡើយ ព្រោះ​មាន​បទបញ្ជា​យ៉ាង​តឹងរឹង ពី​រាជរដ្ឋាភិបាល ក្នុងការ​បង្ការ​បង្ក្រាប ដូច​មានចែង​ក្នុង​បទបញ្ជា​លេខ​០០១​។​

គណៈកម្មការ​សហភាព​អឺរ៉ុប កាលពី​ថ្ងៃទី​២៦ ខែវិច្ឆិកា បាន​ជំរុញ​ឲ្យ​រដ្ឋាភិបាល ក្នុង​បណ្ដា​ប្រទេស​នៃ​សហគមន៍​អឺរ៉ុប​ទាំងអស់ ដាក់ទណ្ឌកម្ម​ផ្នែក​ពាណិជ្ជកម្ម ដល់​បណ្ដា​ប្រទេស​ចំនួន​៣ រួមមាន​ប្រទេស កម្ពុជា ហ្គី​ន​នី (Guinea) និង​ប្រទេស​ប៊ែ​ល​លី​ស (Belize) ដែល​នាំ​ផលិតផល​ត្រី ដែល​បានមកពី​ការនេសាទ​ខុសច្បាប់ ទៅ​លក់​នៅ​បណ្តា​ប្រទេស​អឺរ៉ុប​។ គណៈកម្មការ​សហភាព​អឺរ៉ុប ក៏​នឹង​ជំរុញ​ឲ្យ​មានការ​ដាក់ទណ្ឌកម្ម​បែបនេះ ដល់​ប្រទេស​កូរ៉េខាងត្បូង ហ្កា​ន​ណា និង​ប្រទេស​ខួ​រ៉ា​សាវ ផងដែរ ដោយសារតែ​បណ្ដា​ប្រទេស​ទាំងនេះ មិន​គោរព​ច្បាប់ និង​កាតព្វកិច្ច​អន្តរជាតិ​។​

​ជុំវិញ​វិធានការ​តឹងរ៉ឹង​របស់ គណៈកម្មការ​សហភាព​អឺរ៉ុប អំពី​ការទាមទារ​ឲ្យ​មាន ទណ្ឌកម្ម​ផ្នែក​ពាណិជ្ជកម្ម លើ​វិស័យ​នាំ​ទិន្នផល​ត្រី ពី​ការនេសាទ​ខុសច្បាប់ ទៅ​លក់​នៅ​អឺរ៉ុប​នោះ លោក ឈឹម សាវុធ មន្ត្រី​ឃ្លាំមើល​បរិស្ថាន និង​ធនធានធម្មជាតិ របស់​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា បាន​ថ្លែងថា ទោះបីជា​មានការ​ហាមប្រាម ដ៏​ម៉ឺងម៉ាត់​របស់​ប្រមុខ ដឹកនាំ​រដ្ឋាភិបាល អំពី​ការនេសាទ​ខុសច្បាប់ កាលពីពេល​កន្លងទៅ​ក៏ដោយ ក៏​បញ្ហា​នេះ​បាន​កក្រើក​ឡើងវិញ​យ៉ាងខ្លាំង​នៅតាម​បណ្ដា​ខេត្ត​ជាប់​បឹង ទន្លេសាប និង​ដង​ទន្លេមេគង្គ​។

​មានការ​កត់សម្គាល់ថា ក្រោយពី​មាន​បទបញ្ជា​លេខ​០០១ គេ​សង្កេតឃើញ បទល្មើស​នេសាទ​ខុសច្បាប់ កើនឡើង​សឹង​គ្រប់​ទីកន្លែង​ទាំងអស់ គ្មាន​ការថយចុះ​ទេ មានតែ​ការកើនឡើង គួរ​ឲ្យ​ព្រួយបារម្ភ​។ ទាំង​បទល្មើស​នេសាទ បទល្មើស​ព្រៃឈើ និង​បទល្មើស​រ៉ែ នៅ​កម្ពុជា បាន​កើតឡើង​ដោយសារតែ អំពើពុករលួយ​របស់​មន្ត្រី ក្នុង​ជួរ​រដ្ឋាភិបាល ដែល​ឃុបឃិត​គ្នា ជាមួយ​ក្រុម​ឈ្មួញ ហើយ​ដើម្បី​បំបាត់​បទល្មើស​ទាំងនេះ​បាន លុះត្រា​សមត្ថកិច្ច​កម្ពុជា បើក​ការស៊ើបអង្កេត​ខ្នាត​ធំ​មួយ ទៅលើ​ក្រុមមន្ត្រី​រដ្ឋាភិបាល​កំពូលៗ ដែល​ជាប់​ពាក់ព័ន្ធ ជាមួយ​ភាព​អសកម្ម​ទាំងនោះ​៕

Wat 271120 Wat 271117


Source from: watphnom-news.com

No comments:

Post a Comment