ប៉ូលីស​​រាជ​ធា​នី​​ភ្នំ​ពេញ គិត​តែ​​ដើរ​​ប្រ​មូល​​លុយ គ្មាន​​ខ្វល់​​ពី​​ការ​បង្ក្រាប​​ទី​តាំង​​រក​ស៊ី​​ផ្លូវ​ភេទ​​ធំៗ​

​រាជធានី​ភ្នំពេញ៖ស​មត្ថ​កិច្ច​​ចម្រុះបាន​​ចុះ​ប​ង្ក្រាប​​​ទី​តាំង​​ជួញ​ដូរ​​ផ្លូវ​ភេទ​​ធំ​​ៗ​ចំ​នួន២​​ក​ន្លែងនៅ​ក្នុង​​ទឹក​ដី​​ខណ្ឌ​ចំ​ការ​មនកាល​ពី​​វេ​លា​​ម៉ោង៨​​និង​​៤០​​នា​ទី

​រាជធានី​ភ្នំពេញ ៖ ស​មត្ថ​កិច្ច​​ចម្រុះ បាន​​ចុះ​ប​ង្ក្រាប​​​ទី​តាំង​​ជួញ​ដូរ​​ផ្លូវ​ភេទ​​ធំ​​ៗ​ចំ​នួន ២​​ក​ន្លែង នៅ​ក្នុង​​ទឹក​ដី​​ខណ្ឌ​ចំ​ការ​មន កាល​ពី​​វេ​លា​​ម៉ោង ៨​​និង​​៤០​​នា​ទី យប់​​ថ្ងៃ​ទី​៣១ ខែ​តុ​លា ឆ្នាំ​​២០​១៣ ដោយ​យោង​​ទៅ​តាម​​ពាក្យ​ប​ណ្តឹង​​របស់​​ភ្ញៀវដែល​ចូលទៅ​ម៉ាស្សា ហើយ​បាន​ប្តឹងទៅ​អង្គការ IGM  សុំ​ឲ្យ​ចុះមក​ជួយសង្គ្រោះ​នារី ដែល​ត្រូវគេ​បង្ខំ​ឲ្យ​មក​បម្រើ​ផ្លូវភេទ​នៅក្នុង​ហាង​ទាំងពីរ​នេះ​។

ទីតាំង​រកស៊ី​ផ្លូវភេទ​ដែល​ត្រូវបាន​បង្ក្រាប​ទី​១ ស្ថិតនៅក្នុង​ហាង​ម៉ាស្សា តាម​បណ្តោយ​ផ្លូវ​សុធារស ទល់មុខ​ខារ៉ាអូខេ X2 ក្នុង​ទន្លេបាសាក់ ខណ្ឌចំការមន ដោយ​សមត្ថកិច្ច​បាន​ឃាត់ខ្លួន នារី​បម្រើ​ផ្លូវភេទ ចំនួន ១១​នាក់ សុទ្ធសឹង​ជា​ជនជាតិ​វៀតណាម ហើយ​បុរស​ចំនួន ៥​នាក់ ក៏បាន​ឃាត់ខ្លួន​។ ចំណែក​ទីតាំង​ទី​២ ស្ថិតនៅ​ផ្ទះ​លេខ​១៤៨ ផ្លូវ​លេខ​៦៣ សង្កាត់​ចតុមុខ ខណ្ឌដូនពេញ ដោយបាន​ឃាត់ខ្លួន​នារី​វ័យក្មេង​ចំនួន ១០​នាក់ និង​បុរស ៣​នាក់​ទៀត​។

 

​អង្គការ IGM  បន្ទាប់ពី​បាន​ទទ​យល​ពាក្យបណ្តឹង ក៏​សហការ​ជាមួយ សមត្ថកិច្ច​ចម្រុះ​នៃ​នាយកដ្ឋាន​ប្រឆាំង ការជួញដូរ​មនុស្ស ដែល​ដឹកនាំ​ដោយ​ព្រះរាជអាជ្ញារង អម​សាលាដំបូង​រាជធានី​ភ្នំពេញ ចុះ​ឆែកឆេរ​ក្នុង​ហាង​ម៉ាស្សា​ខាងលើ ដោយ​រកឃើញ​ជាក់ស្តែង​ថា ពិតជា​មានការ​ជួញដូ​រ​ផ្លូវភេទ​ប្រាកដ​មែន ។ ជាមួយ​ការបង្ក្រាប​ហាង​ម៉ាស្សា​បម្រើ​ផ្លូវភេទ ទាំងពីរ​កន្លែង​នេះ ក៏មាន​ការរិះគន់​ដល់ នគរបាល​ប្រឆាំង​ការជួញដូរ​មនុស្ស រាជធានី​ភ្នំពេញ ដែល​គិតតែ​ដើរ​ប្រមូល​លុយ គ្មាន​ខ្វល់​ពី​ការបង្ក្រាប​នោះទេ​៕

Wat 011120



Source from: watphnom-news.com

No comments:

Post a Comment