ឡាន​​ទំ​នើប​​របស់​​កូន​​ថៅ​កែ រោង​​ម៉ា​ស៊ីន​កិន​ស្រូវ ក្រ​ឡាប់​​ធ្លាក់​​ផ្លូវ​​ជាង ១០​​ត្រ​លប់​

​ខេត្តបន្ទាយមានជ័យ៖រថ​យន្ត​​ទំ​នើប​​របស់​​កូន​​ថៅ​កែរោង​​ម៉ា​ស៊ីន​កិន​ស្រូវនៅ​​ភូមិ​​កូន​ដំរីបាន​​រេ​​ចង្កូ​ត​​ធ្លាក់​​ផ្លូវ​​ក្រ​ឡាប់​​ជិត​​១០ត្រ​លប់​​បន្ទាប់​ពី​​បាន​​បើក​​ជែង

ខេត្តបន្ទាយមានជ័យ ៖ រថ​យន្ត​​ទំ​នើប​​របស់​​កូន​​ថៅ​កែ រោង​​ម៉ា​ស៊ីន​កិន​ស្រូវ នៅ​​ភូមិ​​កូន​ដំរី បាន​​រេ​​ចង្កូ​ត​​ធ្លាក់​​ផ្លូវ​​ក្រ​ឡាប់​​ជិត​​១០ ត្រ​លប់​​ បន្ទាប់​ពី​​បាន​​បើក​​ជែង ឡាន​យី​​ឌុប​​មួយ​គ្រឿង ប​ណ្តា​ល​​ឲ្យ​​រង​របួស​​ម្នាក់ ហើយ​​ក្រោយ​ពេល​​កើត​ហេតុអ្នកបើកបរ​បាន​រត់​គេ​ខ្លួន កាលពី​វេលា​ម៉ោង ១​រសៀល ថ្ងៃទី​៣១ ខែ តុលា ឆ្នាំ​២០១៣ លើ​កំណាត់​ផ្លូវជាតិ​លេខ​៥ ក្នុងភូមិ​អ​ណ្តឹ​ង​ថ្ម​មាស សង្កាត់​ផ្សារកណ្តាល ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​។​

 

​ជនរងគ្រោះ​ក្នុង​ហេតុការណ៍ ក្រឡាប់​រថយន្ត​នេះ មានឈ្មោះ ស៊ុន ធឿន ភេទ​ប្រុស អាយុ ២៦​ឆ្នាំ ជា​កម្មករ​ក្នុង​រោង​ម៉ាស៊ីនកិនស្រូវ នៅ​ភូមិ​កូនដំរី រស់នៅ​ក្រុង​ប៉ោយប៉ែត បាន​រងរបួស​ដៃស្តាំ និង​ជើងឆ្វេង ត្រូវបាន​គេ​បញ្ជូន ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ តាមរយ រថយន្ត​អង្គការ​កា​មា​។ ដោយឡែក​អ្នកបើកបរ ពុំ​រងរបួស​ទេ បាន​លូន​ចេញពី​រថយន្ត​ហើយ​រត់គេចខ្លួន បាត់ស្រមោល​ភ្លាមៗ​។​

 

​មុនពេល​កើតហេតុ ជនរងគ្រោះ​ទាំង ២​នាក់ បាន​ជិះ​រថយន្ត​ម៉ាក​ហ្វ​ត ស៊េរី​ទំនើប ពណ៌​ស ពាក់​ស្លាក​លេខ បន្ទាយមានជ័យ 2A:0030 ពី ក្រុង​ប៉ោយប៉ែត ឆ្ពោះទៅ​រោង​ម៉ាស៊ីនកិនស្រូវ​របស់ខ្លួន នៅ​ភូមិ​កូនដំរី ស្របពេលនោះ​មេឃ​កំពុង​បង្អុរ​ភ្លៀង  អ្នកបើករថយន្ត​បាន​ឡើង ប្រជែង​រថយន្ត​ធុន​ធំ ម៉ាក​យី​ឌុប​មួយគ្រឿង ដែល​ធ្វើដំណើរ​ស្រប​ទិស​គ្នា ពេលនោះ​បាន​រអិល និង​រេ​ចង្កូត​ធ្លាក់​ទៅ​ម្ខាង​ផ្លូវ ក្រឡាប់​ជាច្រើន​ត្រលប់​៕

Wat 01118


Source from: watphnom-news.com

No comments:

Post a Comment