ចាប់​​ពី​​​ថ្ងៃ​​ទី​​​២៩ ​វិ​ច្ឆិ​​កា អា​​កាស​​ធាតុ​​​ត្រ​​ជាក់​បំ​ផុត​​​​​នៅ​​​កម្ពុ​ជា​មាន​ក​ម្រិត ៣​​ទៅ​៥ អ​ង្សា​​សេ​

​រាជធានី​ភ្នំពេញ៖លោកចាន់យុ​​ត្ថាអ្នក​នាំ​ពាក្យ​​និង​​ជានា​យក​​ខុទ្ទ​កា​ល័យក្រ​សួង​​ធន​ធាន​ទឹក​​

​រាជធានី​ភ្នំពេញ ៖ លោក ចាន់ យុ​​ត្ថា អ្នក​នាំ​ពាក្យ​​និង​​ជា នា​យក​​ខុទ្ទ​កា​ល័យ ក្រ​សួង​​ធន​ធាន​ទឹក​​ និង​​ឧតុ​និ​យម បាន​​ឲ្យ​​ដឹង​ថា សី​តុណ្ហ​ភាព​​នឹង​​ចាប់​ផ្តើម​​ធ្លាក់​ចុះ​ភ្លាមៗ ច​ន្លោះ​​ពី ៣-៥ អ​ង្សា​​សេ នៅ​​ថ្ងៃ​ទី​​២៩ ខែ​វិច្ឆិកា ឆ្នាំ​​២០១៣​ បន្ទាប់​ពី​​ទឹកភ្លៀង​រដូវវស្សា បានបញ្ចប់​ត្រឹម​ថ្ងៃទី​២៨ ខែវិច្ឆិកា ដែល​ស្ថានភាព​អាកាសធាតុ​បែបនេះ  អាច​នឹងធ្វើ​ឲ្យ​មានការ​ប៉ះពាល់ ដល់​សុខភាព របស់​ប្រជាពលរដ្ឋ និង​បង្ក​ឲ្យ​មាន​ជំងឺ​ផ្សេងៗ​។

លោក ចាន់ យុ​ត្ថា បាន​បញ្ជាក់ថា ចាប់ពី​ថ្ងៃទី​២៩ ខែវិច្ឆិកា នេះ​តទៅ សីតុណ្ហភាព​នឹង​ចាប់ផ្តើម ធ្លាក់ចុះ ពី ៣-៥ អង្សា​សេ​ភ្លាមៗ ខណៈដែល​សីតុណ្ហភាព កំពុង​ស្ថិតនៅ​ធម្មតា​ជា​មធ្យម ៣០ អង្សា​សេ ហើយ អាកាសធាតុ​ធ្លាក់ចុះ​ខ្លាំង​ភ្លាមៗ អាចធ្វើ​ឲ្យ​សុខភាព របស់​ប្រជាពលរដ្ឋ មាន​បញ្ហា និង​ជំងឺ​ជាច្រើន​។ សីតុណ្ហភាព​វា​នឹង​កើនឡើង​បន្តិច​មកវិញ ចាប់ពី​ថ្ងៃទី​៣ ខែធ្នូ ឆ្នាំ​២០១៣ រួចហើយ​វា​នឹង​ចុះ​ត្រជាក់​ខ្លាំង​ថែមទៀត នៅពេល​បន្ទាប់​។​

​ក្រសួង​ធនធានទឹក និង​ឧតុនិយម ធ្លាប់បាន​ប្រកាសថា ជ្រលង​សម្ពាធ​ខ្ពស់​ស៊ី​បេ​រី និង​ខ្យល់មូសុង​ឦសាន បានចាប់ផ្តើម​មាន​ឥទ្ធិពល មកលើ​ព្រះរាជាណាចក្រ​កម្ពុជា ហើយ​បាតុភូតធម្មជាតិ​នេះ នឹង​បង្កើន​ឥទ្ធិពល​កាន់តែខ្លាំង ក្នុង​ចន្លោះពេល​ចាប់ពី ពាក់កណ្តាល​ខែធ្នូ ឆ្នាំ​២០១៣ រហូតដល់​ពាក់កណ្តាល​ខែមករា ឆ្នាំ​២០១៤​។ ស្ថានភាព​អាកាសធាតុ នៅ​ព្រះរាជាណាចក្រ​កម្ពុជា នា​រដូវ​រដូវរំហើយ​នេះ មាន​សភាព​ត្រជាក់​ខ្លាំង ជាង​បណ្តា​ឆ្នាំ​កន្លងទៅ ចាប់ពី​កណ្តាល​ខែធ្នូ រហូតដល់​ពាក់កណ្តាល ខែមករា ឆ្នាំ​២០១៤៕

Wat 271121 Wat 271122


Source from: watphnom-news.com

No comments:

Post a Comment