រាជធានីភ្នំពេញ ៖ ឥទ្ធិពលកូនព្យុះទី៣១ ដែលធ្វើដំណើរមកដល់កៀក នឹងឆ្នេររបស់ប្រទេស វៀតណាមភាគខាងត្បូង កាលពីព្រលប់ថ្ងៃទី០៦ ខែវិច្ឆិកា បានកំពុងគ្របដណ្តប់មកលើ ខេត្តក្រុងមួយចំនួនក្នុងប្រទេសកម្ពុជា បង្កឲ្យមានភ្លៀងធ្លាក់ជោកជាំ តាំងពីព្រលប់ថ្ងៃទី០៦ និងរហូតដល់ព្រឹកថ្ងៃទី០៧ ខែវិច្ឆិកានេះ ប៉ុន្តែទឹកភ្លៀងដោយសារឥទ្ធិពលព្យុះនេះ មិនបង្កឲ្យមានជំនន់ទឹកភ្លៀងនោះ ទេ។
អ្នកនាំពាក្យនិងជានាយកខុទ្ទកាល័យ ក្រសួងធនធានទឹកនិងឧតុនិយមលោក ចាន់ យុត្ថា បានឲ្យដឹងថា កូនព្យុះទី៣១ ដែលកើតនៅសមុទ្រចិន ឥឡូវវាបានក្លាយជាវិសម្ពាធ ពេលមកដល់កៀកនឹងឆ្នេររបស់ ប្រទេសវៀតណាមភាគខាងត្បូង ដោយធ្វើដំណើរកាត់ ពីលើរាជធានីភ្នំពេញ មុននឹងចូលទៅដល់ក្នុងឈូងសមុទ្រថៃភាគខាងជើង បង្កឲ្យផ្ទៃមេឃមានសភាពអួអាប់ និងមានភ្លៀងធ្លាក់កម្រិតពីបង្គួរទៅច្រើន នៅតំបន់ទំនាបកណ្តាល និងតំបន់មាត់សមុទ្រ ក្នុងប្រទេសកម្ពុជា។
លោក ចាន់ យុត្ថា បានបន្តថា វិសម្ពាធដែលកំពុងតែនាំមក នូវទឹកភ្លៀងកម្រិតពីបង្គួរទៅច្រើន នៅតំបន់ទំនាបកណ្ដាល និងតំបន់មាត់សមុទ្រនេះ វាមានដំណើរកាត់ចំពីលើ រាជធានីភ្នំពេញ ដោយមិនរលាយនៅលើដីគោកទេ ហើយវាបន្តដំណើរចូល%E
Source from: watphnom-news.com