ស្គាល់​​ស្រី​ឡង់​សេ​​តាម​​ទូរ​ស័ព្ទ រហូត​​ចាញ់​បោក​​អស់​​គូថ​​ខោ មក​​លោត​ទឹក​​សម្លាប់​ខ្លួន​

​រាជធានី​ភ្នំពេញ៖ដោយ​សារ​​តូច​ចិត្ត​​នឹង​​ឪ​ពុក​ម្ដាយមិន​​ស្ដី​ដ​ណ្ដឹង​​ប្រ​ពន្ធ​​ឲ្យហើយ​​ចាញ់​បោក​​នា​រី​​ជា​​សង្សារ​​ផង​​នោះបុរស​​ម្នាក់​​បាន​​ដាច់​ចិត្តជិះ​​ម៉ូ​តូ​ឌុប​​មក​លោត​ទឹកពី​លើ​​ស្ពាន​​ព្រះ​មុនី​វង្ស

​រាជធានី​ភ្នំពេញ ៖ ដោយ​សារ​​តូច​ចិត្ត​​នឹង​​ឪ​ពុក​ម្ដាយ មិន​​ស្ដី​ដ​ណ្ដឹង​​ប្រ​ពន្ធ​​ឲ្យ ហើយ​​ចាញ់​បោក​​នា​រី​​ជា​​សង្សារ​​ផង​​នោះ បុរស​​ម្នាក់​​បាន​​ដាច់​ចិត្ត ជិះ​​ម៉ូ​តូ​ឌុប​​មក​លោត​ទឹក ពី​លើ​​ស្ពាន​​ព្រះ​មុនី​វង្ស ប៉ង​​សម្លាប់​ខ្លួន​តែ​​មិន​បាន​​ស​ម្រេច​​ឡើយ ដោយ​សារ​ចេះ​ហែល​ទឹក ហើយ​ស្រ​វេ​ស្រវា ហែល​មក​ច្រាំង​វិញ ដោយ​ខ្លួនឯង​កាលពី​វេលា​ម៉ោង ៧ និង​៤០ នាទី​ព្រឹក​ថ្ងៃទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០១៣ នៅ​ចំណុច​ស្ពាន​ព្រះមុន្នីវង្ស​ថ្មី ស្ថិតក្នុង​សង្កាត់​ច្បារអំពៅ​ទី​១ ខណ្ឌមានជ័យ​។

​បុរស​ដែល​គិត​ខ្លី​នេះ​មានឈ្មោះ អ៊ុន រស្មី អាយុ ២០​ឆ្នាំ រស់នៅ​ផ្ទះជួល ក្នុង​សង្កាត់​បឹងទំពុន ខណ្ឌមានជ័យ មានមុខ​របរ ជា​សន្តិសុខ VIP នៅក្រោយ​ពេទ្យ​ចិន តាម​បណ្ដោយ​ផ្លូវ​លេខ​៣៦៨​។ ឈ្មោះ អ៊ុន រស្មី បាន​ទំនាក់ទំនង​ស្នេហា ជាមួយ​នារី​ម្នាក់​ដែល​ធ្វើការ នៅ​សៀមរាប ជា​នារី​បម្រើ​ស្រា​បៀ ក្នុង​ហាង​ខារ៉ាអូខេ​មួយ​។ ដោយ​ការស្រឡាញ់ ចង់​រៀបការ​ជាមួយ នារី​ជា​សង្សារ​ម្នាក់​នោះ ឈ្មោះ អ៊ុន រស្មី ក៏បាន​ឲ្យ​ឪពុកម្ដាយ​ចូល​ស្ដីដណ្ដឹង​។

​តែ​ឪពុកម្ដាយ​មាន​ជីវភាព​ទីទ័លក្រ មិនមាន​លទ្ធភាព​ចូល​ស្ដីដណ្ដឹង ក៏បាន​បដិសេធ ធ្វើ​ឲ្យ​ឈ្មោះ អ៊ុន រស្មី តូចចិត្ត​ក៏​ទូរស័ព្ទ​ទៅ​នារី​ជា​សង្សារ ឲ្យ​មក​យក​តាំងពី​ថ្ងៃទី​២៨ ខែវិច្ឆិកា ដោយ​ខ្លួន​ចាំ​នៅមុខ​វត្ត​សន្សំ​កុសល តែ​នាង​មិន​ព្រម​លើក​ទូរស័ព្ទ​សោះ ណាមួយ​ម្ដាយ​មិន​ឲ្យ​ចូល​ផ្ទះ ក៏​ដាច់ចិត្ត​ជិះ​ម៉ូតូឌុប ទាំង​គ្មាន លុយ​មួយ​រៀល មក​លោតទឹក​សម្លាប់ខ្លួន​តែម្ដង ដោយ​បន្សល់ទុក​នូវ​កាបូប ដែលមាន​ខោអាវ​មួយ​កំ​ប្លេ  ទូរស័ព្ទ ២​គ្រឿង កាបូប​លុយ​១ ដែល​គ្មាន​លុយ​មួយ​រៀល​។​

​គេ​សង្ស័យថា​ឈ្មោះ អ៊ុន រស្មី បាន​ចាញ់បោក​ស្រី​ស្នេហ៍ ដោយសារតែ​ខ្លួន​មិនដែល ស្គាល់មុខ​នារី​ម្នាក់​នោះទេ តែ​ពេល​បើកប្រាក់​ខែម្ដងៗ នាង​តែងតែ​ទូរស័ព្ទ ឲ្យ​ឈ្មោះ អ៊ុន រស្មី វេរ​លុយ​តាម​វី​ង ទៅ​ឲ្យ​នាង ហើយ​នៅពេល​ទៅដល់​ផ្ទះ ម្ដាយ​ចេះតែ​សួរ​រឿង​ប្រាក់ខែ ១២០​ដុល្លារ​ក្នុង​១​ខែ បើក​ពីថ្ងៃ​ល្ងាច​ទៅណា​អស់រលីង​។ ស្ត្រី​ជា​ម្ដាយ​បានបញ្ជាក់ ប្រាប់​សមត្ថកិច្ច​ថា កូនប្រុស​របស់គាត់ ចាញ់បោក​នារី​ឈ្មោះ ដា​វ៉ាន់  រស់នៅ​ខេត្តសៀមរាប អាយុ ២៣​ឆ្នាំ ហើយ​ជានា​រី​ដែល​កូន​គាត់ មិនដែល​ធ្លាប់​ស្គាល់មុខ​នោះទេ គឺ​ស្គាល់គ្នា​តែ​តាម រលកធាតុអាកាស​ប៉ុណ្ណោះ​៕

Wat 29111


Source from: watphnom-news.com

No comments:

Post a Comment