ភាព​អ​នា​ធិប​តេយ្យ​​បង្ក​ឡើង​​ដោយ​​ក្រុម​ហ៊ុន ហង្ស របស់​លោក​​ផ្កាយ​​២ ឡៅ តុង​​ហាន អាច​​​នាំ​​ឲ្យ​​បក្ស​​ប្រ​ជា​ជន ចាញ់​ឆ្នោត​​នៅ​​ខេត្ត​ក​ណ្តាល​

​ខេត្តកណ្តាល៖ប្រ​ជា​ពល​រដ្ឋ​​រស់​នៅ​ក្នុង​​ស្រុក​​ស្អាងនិង​​ស្រុក​​កោះ​ធំជា​ពិ​សេស​​អ្នក​ដំ​ណើរតាម​ផ្លូវ​​ជាតិ​​លេខ​​២១​Bបាន​​រអ៊ូរ​ទាំ​​និង​​ក្តៅ​ក្រ​ហាយចំ​ពោះ​ភាព​អ​នា​ធិប​តេយ្យ 

​ខេត្តកណ្តាល ៖ ប្រ​ជា​ពល​រដ្ឋ​​រស់​នៅ​ក្នុង​​ស្រុក​​ស្អាង និង​​ស្រុក​​កោះ​ធំ ជា​ពិ​សេស​​អ្នក​ដំ​ណើរ តាម​ផ្លូវ​​ជាតិ​​លេខ​​២១​B បាន​​រអ៊ូរ​ទាំ​​និង​​ក្តៅ​ក្រ​ហាយ ចំ​ពោះ​ភាព​អ​នា​ធិប​តេយ្យ  បង្ក​ឡើង​​ដោយ​​ក្រុម​ហ៊ុន ហង្ស ជា​​របស់​លោក​​ផ្កាយ​​២ ឡៅ តុង​ហានដែល​បាន​ប្រើប្រាស់​ស្បែក យោធា​អង្គរក្ស​រកស៊ី នាំចូល​គ្រឿងសំណង់​មកពី​ស្រុក​យួន ផ្ទុក​លើស​ទម្ងន់​បំផ្លាញ​ផ្លូវ​ស្ពាន ដ៏​ចាស់​ទ្រុឌទ្រោម រំខាន​ដល់​ការរស់នៅ​និង​ការធ្វើដំណើរ របស់​ប្រជាពលរដ្ឋ​ទូទៅ គេ​មិនដែល​ឃើញ អភិបាលខេត្ត​កណ្តាល យកចិត្តទុកដាក់​លុប​បំបាត់​បញ្ហា​នេះ​ទេ  រហូតដល់​ប្រជាពលរដ្ឋ​មួយចំនួន​បា ន​ផ្ញើ​សារ​ទៅកាន់​លោក ផៃ ប៊ុន​ឈឿន ថា បើ​អាណិត​ប្រជារាស្ត្រ សូមមេត្តា​ពិនិត្យមើល ភាពអនាធិបតេយ្យ​ដែល​បង្កឡើង ដោយ​ក្រុមហ៊ុន​ហង្ស របស់លោក​ផ្កាយ​២ ឡៅ តុង​ហាន ឡើងវិញ​ផង​។​

ប្រជាពលរដ្ឋ​បាន​លើកឡើងថា ក្រោយ​ការផ្លាស់ប្តូរ អភិបាលខេត្ត​កណ្តាល អ្វីៗ​នៅតែ​ដដែល​ជាពិសេស​ការយក​ផ្លូវ​សាធារណៈ ទៅ​សាង​ដឹកជញ្ជូន​ទំនិញ ហើយ​មានការ​ផ្ទុក​លើស​ទម្ងន់ ធ្វើ​ឲ្យ​ខូចខាត​ផ្លូវ​ស្ពាន នៅតាម​ផ្លូវជាតិ​លេខ​២១B គ្មាន​ដំណោះស្រាយ​ដដែល គឺ​លោក​ផ្កាយ​២ ឡៅ តុង ហាន​នៅតែ​អាចធ្វើ​អ្វីៗ តាម​ទំនើងចិត្ត​មិន​ខ្វល់​ពី ការលំបាក​របស់​ប្រជារាស្ត្រ ក្រីក្រ​ទន់ខ្សោយ​នោះទេ​។ អ្វី​ដែល​​ប្រ​ជា​ពល​រដ្ឋ​នៅ​ក្នុង​​ស្រុក​​កោះ​​ធំ និង​ស្រុក​ស្អាង បាន​រអ៊ូរទាំ​និង ក្តៅក្រហាយ​បំផុត​នោះ គឺ​ការកកស្ទះ​ចរាចរណ៍ និង​ការភ័យខ្លាច​ចំពោះ​កូនចៅ សាច់ញាតិ ដែល​ធ្វើដំណើរ​តាម ផ្លូវជាតិ​លេខ​២១B ព្រោះ​រថយន្ត​របស់​ក្រុមហ៊ុន ហង្ស ដែល​ដឹកជញ្ជូន​គ្រឿងសំណង់ គ្រប់​ប្រភេទ​បើក​លឿនៗ គ្មាន​ក្រែង​ញញើត​អ្នកដំណើរ តាម​ដងផ្លូវ​នោះទេ​។​

​ប្រជាពលរដ្ឋ​បាន​លើកឡើងថា ផ្លូវជាតិ​លេខ​២១B ត្រូវ​រង​នូវ​ការខូចខាត មាន​ជង្ហុក​ធំៗ  ពិបាក​ដល់​ការធ្វើដំណើរ​ខ្លាំងណាស់ ដោយសារតែ​ការដឹកជញ្ជូន គ្រឿងសំណង់​ផ្ទុក​លើស​ទម្ងន់ របស់​ក្រុមហ៊ុន ហង្ស ប៉ុន្តែ​គេ​មិនដែល​ឃើញ សមត្ថកិច្ច​ពាក់ព័ន្ធ មាន​វិធានការ​ដើម្បី ទប់ស្កាត់​បញ្ហា​នេះ ម្តងណា​ឡើយ​។ មន្ត្រី​តូចតាច​មួយចំនួន បាន​បង្ហើប​ឲ្យ​ដឹងថា រាល់​ទំនិញ​ជា​ប្រភេទ គ្រឿងសំណង់ របស់​ក្រុមហ៊ុន ហង្ស គ្មាន​នរណា​ហ៊ាន​ទៅ​ក្បែរ​ទេ ព្រោះ​សិទ្ធិអំណាច របស់លោក​ផ្កាយ​២ ឡៅ តុង ហាន ធំ​ណាស់ ហើយ​គេ​ចាំបាន​ថា អ្នកសារព័ត៌មាន​ដែល ទៅ​ថតរូប​ពាក់ព័ន្ធ​នឹង​ការលើកដាក់ សាង​ទំនិញ​លើផ្លូវ​សាធារណៈ និង​ការដឹក​ទំនិញ​ផ្ទុក​លើស​ទម្ងន់ ធ្លាប់​ត្រូវបាន​លោក​ផ្កាយ​២ ឡៅ តុង ហាន ឃាត់ខ្លួន​ធ្វើការ​គំរាមកំហែង តាមតែ​ទំនើងចិត្ត ព្រោះ​កន្លងមក​គ្មាន​នរណា​ហ៊ាន ប៉ះពាល់​ឬ​ធ្វើ​ឲ្យ​គាត់​ទើសចិត្ត នោះឡើយ​។​

​កាលពីមុន​សា​ឡង់ ដឹក​គ្រឿងសំណង់​មានដូចជា ស៊ីម៉ងត៍ ដែក ឥដ្ឋការ៉ូ ថ្នាំលាប គ្រប់​ប្រភេទ របស់​ក្រុមហ៊ុន ហង្ស បាន​ចូល​ចត​នៅ​ផ្នែក​ខាងក្រោម នៃ​ស្រុក​ស្អាង ហើយ​ដឹកជញ្ជូន លើស​ទម្ងន់​បំផ្លាញ​ផ្លូវ​ស្ពាន​ប៉ុន្តែ​ពេលនេះ លោក​ផ្កាយ​២ ឡៅ តុង​ហាន បាន​ជួល​ដី​ប្រជាពលរដ្ឋ នៅ​ផ្នែក​ខាងលើ ដើម្បី​ឡើង​សា​ឡង់​ផ្ទេរ​ទំនិញ កាន់តែ​បង្ក​ភាព អនាធិបតេយ្យ​ខ្លាំង​បំផុត មិន​ដែលមាន​មន្ត្រី ឬ​សមត្ថកិច្ច​ទៅ​ជួយ​រៀបចំ​សណ្តាប់ធ្នាប់​អ្វី​នោះទេ​។ ប្រជាពលរដ្ឋ​មួយចំនួន បាន​លើកឡើងថា ភាពអនាធិបតេយ្យ របស់​ក្រុមហ៊ុន ហង្ស ដែល​ធ្វើ​ឲ្យ​ប្រជារាស្ត្រ​ក្តៅក្រហាយ ក៏​អាចជា​ផ្នែក​មួយ​នាំ​ឲ្យ គណបក្ស​ប្រជាជន​កម្ពុជា ចាញ់ឆ្នោត​យ៉ាង​អាម៉ាស់មុខ នៅក្នុង​ខេត្តកណ្តាល​ផងដែរ ហើយ​បើ​បញ្ហា​នេះ នៅតែ​គ្មាន​ដំណោះស្រាយ ច្បាស់​ណាស់​ដែលថា ការបោះឆ្នោត​ពេល​ក្រោយៗ​ទៀត គណបក្ស​ប្រជាជន នឹង​គ្មាន​សំឡេង​នោះទេ​។​

​ប្រជាពលរដ្ឋ​សូម​អំពាវនាវ ឲ្យ​ស្ថាប័ន​ពាក់ព័ន្ធ ជាពិសេស​លោក ផៃ ប៊ុន​ឈឿន ជា​អភិបាល​ខេត្តកណ្តាល មេត្តា​ពិនិត្យមើល​ភាព អនាធិបតេយ្យ​តាម​ដងផ្លូវ ដែល​បង្កឡើង​ដោយ​ក្រុមហ៊ុន ហង្ស របស់លោក​ផ្កាយ​២ ឡៅ តុង​ហាន ឡើងវិញ​ផង ប្រសិនបើ​អាណិត​ប្រជារាស្ត្រ​។ មានការ​ចំអក​ផងដែរ​ថា ក្រុមហ៊ុន ហង្ស របស់លោក​ផ្កាយ​២ ឡៅ តុង​ហាន បាន​ដឹកជញ្ជូន​គ្រឿងសំណង់ នាំចូល​តាម​ច្រក​ជ្រៃ​ធំ ដែល​គេ​សង្ស័យថា​បង់ពន្ធ​មិន​គ្រប់ បំផ្លាញ​ផ្លូវ​ស្ពាន​តាមតែ​ទំនើងចិត្ត ប៉ុន្តែ​រដ្ឋាភិបាល​និង ក្រសួង​សាធារណការ ជា​អ្នកចេញលុយ សម្រាប់​ការជួសជុល​ផ្លូវ ស្ពាន យ៉ាងច្រើន​សន្ធឹកសន្ធាប់​។  អាច​បញ្ជាក់បាន​ថា ភាពអនាធិបតេយ្យ​តាម​ដងផ្លូវ ដែល​បង្កឡើង​ដោយ​ក្រុមហ៊ុន ហង្ស របស់លោក​ផ្កាយ​២ ឡៅ តុង​ហាន មិន​ត្រឹមតែ​ធ្វើ​ឲ្យ ខាតបង់​ចំណូល​ថវិកាជាតិ យ៉ាងច្រើន​សន្ធឹកសន្ធាប់​ប៉ុណ្ណោះ​ទេ ថែមទាំង​ប៉ះពាល់​ផលប្រយោជន៍ របស់​ប្រជាពលរដ្ឋ​នៅ​ទូទាំង ស្រុក​ស្អាង​និង​ស្រុក​កោះធំ​ផងដែរ ៕

Wat Hang Wat Hang1


Source from: watphnom-news.com

No comments:

Post a Comment