
រាជធានីភ្នំពេញ ៖ បុរសម្នាក់បានរឹតកខ្លួនឯង ដើម្បីបញ្ចប់ជីវិតនៅក្នុងបន្ទប់ទឹក នៃផ្ទះសំណាក់យីហោ៥៨៦ ស្ថិតនៅតាមផ្លូវលេខ៧០ ក្រុម៧ ភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ ដោយមិនដឹងមូលហេតុ និងមានចាក់គន្លឹះខាងក្នុង ហើយដោយបាត់ជនរងគ្រោះយូរពេក មិនឃើញចេញមកក្រៅ ម្ចាស់ផ្ទះសំណាក់សង្ស័យ បានប្រាប់សមត្ថកិច្ច ឲ្យចុះមកពិនិត្យ។
បន្ទាប់ពីសមត្ថកិច្ចទៅដល់ បានបង្កើតគណៈកម្មការចំរុះ ធ្វើកំណត់ហេតុគាស់បន្ទប់លេខ A8 នៃ ជាន់ទី១ ដែលជនរងគ្រោះដេក កាលពីវេលាម៉ោង ៧ព្រឹកថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៣ ក៏ប្រះឃើញរឹតកស្លាប់យ៉ាងអាណោចអាធ័ម។ ជនរងគ្រោះមានឈ្មោះ វន គឹមសាន ភេទប្រុស អាយុ ៣១ឆ្នាំ រស់នៅភូមិព្រែកតារ័ត្ន ឃុំកំពង់ប្រាំង ស្រុកពារាំង ខេត្តព្រៃវែង ។ បើតាមឳពុកមាជនរងគ្រោះ បាននិយាយថា ជនរងគ្រោះទើបនឹងលែងលះប្រពន្ធថ្មីៗ ហើយមករកការងារធ្វើនៅភ្នំពេញ មិនដឹងយ៉ាងម៉េច ស្រាប់តែមករឹតកសម្លាប់ខ្លួនបែបនេះទៅវិញ ៕
Source from: watphnom-news.com