ចោរប្លន់​ទូ​មាស​ព្រឹក​មិញ​នៅ​ស្រុក​ស្នួល ខេត្តក្រចេះ យក​គ្រឿងអលង្ការ​អស់​១០​តម្លឹង និង​លុយ​ប្រមាណ​៣.០០០​ដុល្លារ​

​ប្រភពព័ត៌មាន​ពី​ខេត្តក្រចេះ​បាន​ឲ្យ​ដឹងថា អាជីវ​ករលក់​គ្រឿងអលង្ការ​និង​ប្តូរប្រាក់​មាន​យីហោ​«​ស្រស់ សុខា​» ត្រូវបាន​ក្រុមចោរ​ប្រដាប់អាវុធ​ពីរ​នាក់​ធ្វើ​សកម្មភាព​ប្លន់​ដោយ​ភ្ជង់​គំរាម​និង​វាយ​បំបែក​កញ្ចក់​ទូ​មាស​ទាំង​ព្រឹក​ព្រលឹម​ប្រមូលយក​គ្រឿងអលង្ការ​និង​លុយ​មួយចំនួន​ចាកចេញ​ទៅដោយ​សុវត្ថិភាព  ។​

​ហេតុការណ៍​ប្លន់​ទូ​មាស​នេះ​បាន​កើតឡើង​នៅវេលា​ម៉ោង​០៦​និង​១៥​នាទី​ព្រឹក​នា​ថ្ងៃអាទិត្យ​ទី​១០​ខែវិច្ឆិកា ឆ្នាំ​២០១៣ ត្រង់ចំណុច​ផ្សា​រកា​បី ឃុំ​២​ធ្នូ ស្រុក​ស្នួល ខេត្តក្រចេះ ខណៈ​ក្រុមចោរប្លន់​ប្រដាប់អាវុធ​ប្រើប្រាស់​អាវុធ​អាកា​ស្វាយ​បត់​១​ដើម​និង​ពូថៅ​ដៅ​មួយ ហើយ​ប្រមូលយក​គ្រឿងអលង្ការ​អស់​ចំនួន​១០​តម្លឹង លុយ​ដុល្លារ​ចំនួន​២.០០០​ដុល្លារ​អាមេរិក និង​លុយ​ខ្មែរ​ចំនួន​៤​លាន​រៀល ។​

​ករណី​ចោរប្លន់​ទូ​មាស​នេះ​បាន​កើតមាន​ជារឿយៗ​ទាំង​នៅ​កណ្តាល​រាជធានី​ភ្នំពេញ ទាំង​នៅតាម​បណ្តា​ខេត្ត ជាហេតុ​ធ្វើ​ឲ្យ​អាជីវ​ករលក់​គ្រឿងអលង្ការ​និង​ប្តូរប្រាក់​មានការ​ព្រួយបារម្ភ​យ៉ាងខ្លាំង ៕​

d5bbc5a


Source from: www.dtn7.com

No comments:

Post a Comment