​​លោក​​ គង់ រុន ប្រ​មូល​​ទិញ​​ឈើ​ប្រ​ណីត​​និង​​​ប្រើ​​កម្ម​​ករ​យួន​​ជាង ២០​​​នាក់​ស​ម្រាប់​សិ​ប្ប​កម្ម​កែ​​​​ច្នៃ​​​​​ឈើ​​​ខុស​​​ច្បាប់​ នៅ​​ក្រោយ​​​សា​​លា​​ស្រុក​​​រវៀង

​ខេត្តព្រះវិហារ៖ទី​តាំង​​រោង​​សិប្ប​កម្មកែ​ច្នៃ​​ឈើ​​ប្រ​ណីត​​ខុស​ច្បាប់មួយ​កន្លែង​​កំ​ពុង​​ធ្វើ​​ស​កម្ម​ភាព​​ទ្រង់​ទ្រាយ​​ធំមាន​​ការ​ប្រមូល​ទិញឈើ​​ប្រណីត​​ប្រ​ភេទ​​បេងធ្នង់

​ខេត្តព្រះវិហារ ៖ ទី​តាំង​​រោង​​សិប្ប​កម្ម កែ​ច្នៃ​​ឈើ​​ប្រ​ណីត​​ខុស​ច្បាប់ មួយ​កន្លែង​​កំ​ពុង​​ធ្វើ​​ស​កម្ម​ភាព​​ទ្រង់​ទ្រាយ​​ធំ មាន​​ការ​ប្រមូល​ទិញ ឈើ​​ប្រណីត​​ប្រ​ភេទ​​បេង ធ្នង់ នាង​នួន យក​ទៅ​​កែ​ច្នៃ ដើម្បី​​ដឹក​ជញ្ជូនមក​​លក់​​នៅ​​ភ្នំពេញ យ៉ាង​​អនាធិបតេយ្យ​បំផុត ហើយមាន​ជនជាតិ​យួន​ជាង ២០​នាក់ បម្រើ​ការងារ​ជា​មេជាង និង​កម្មករ កែច្នៃ​ឈើ​ខុសច្បាប់ នៅក្នុង​សិប្បកម្ម​នោះ ដែលមាន​ទីតាំងនៅ​ពីក្រោយ សាលាស្រុក​រវៀង ចម្ងាយ​ប្រមាណ ២០០​ម៉ែត្រ គេ​មិនដែល​ឃើញ​សមត្ថកិច្ច និង​មន្ត្រី​ជំនាញ​រដ្ឋបាល​ព្រៃឈើ ហ៊ាន​ហើបមាត់​ពី​បញ្ហា​នេះ​ម្តងណា​ឡើយ​។​

 

​ម្ចាស់​ទីតាំង​សិប្បកម្ម​កែច្នៃ​ឈើ មួយកន្លែង​នេះ មានឈ្មោះ គង់ រុន ដែល​គេ​ស្គាល់​ថា ជា​​​មន្ត្រី​​នគរ​​បាល​​សេដ្ឋ​​កិច្ច មាន​តំ​ណែង​បង្គួរ នៅ​រាជធានី​ភ្នំពេញ បាន​ចាត់តាំង​មេការ មើល​ខុសត្រូវ​ក្នុង​រោង​សិប្បកម្ម កែច្នៃ​ឈើ​ដ៏​ធំ​នោះ ដែលមាន​កម្មករ​ជំនាញ​ជនជាតិ​យួន ដល់​ទៅ​ជាង ២០ នាក់ ដំណើរការ​យ៉ាង​គគ្រឹក​គគ្រេង គ្មាន​ក្រែង​ញញើត​ពី​ច្បាប់ទម្លាប់ ឬ​បទបញ្ជា​លេខ​០១ ស្តីពី​ការបង្ការ​បង្ក្រាប​បទល្មើស​ព្រៃឈើ និង​ការដឹកជញ្ជូន​ឈើ​ខុសច្បាប់​នោះទេ​។ សូម្បីតែ​លោក អ៊ុំ ម៉ា​រ៉ា ជា​អភិបាលខេត្ត​ព្រះវិហារ ក៏​មិនដែល​គិតគូរ​ចាត់វិធានការ​លើ​មន្ត្រី និង​សមត្ថកិច្ច​ពាក់ព័ន្ធ ដែល​ឃុបឃិត​ឲ្យ​មាន​បទល្មើស​ទាំងនោះ​ដែរ មិនដឹង​ជាមាន​អាថ៌កំបាំង​អ្វី​ទេ​។​

 

​មានការ​បញ្ជាក់​ផងដែរ​ថា ទីតាំង​សិប្បកម្ម​កែច្នៃ​ឈើ ខុសច្បាប់​របស់លោក គង់ រុន បាន​ប្រមូល​ទិញ​ឈើ​ប្រណីត​មកពី​ស្រុក​ជ័យ​សែន និង​ស្រុក​ឆែប ដឹកជញ្ជូន​ចូល​ទីតាំង​សិប្បកម្ម​នោះ ជា​​ចំ​ហ​​គ្មាន​​ការ​​លាក់​បាំង​​ទេ ហើយ​កន្លងមក​មន្ត្រី និង​សមត្ថកិច្ច​មួយចំនួន គិត​ឃើញថា​​ទី​តាំង​​សិ​ប្ប​កម្ម​​នោះ ស្ថិត​ក្រោម​​ឥ​ទ្ធិ​ពល​​របស់​ឧកញ៉ា ទ្រី ភាព មិនដែល​ហ៊ាន​ទៅ​អើត​ក្បែរ​នោះទេ​។ ប៉ុន្តែ​ក្រោយមក​ស៊ើប​ដឹងថា មិនមាន​ពាក់ព័ន្ធ​ជាមួយ​ឧកញ៉ា ទ្រី ភាព ក៏បាន​ទៅ​ទំនាក់ទំនង លា​បាតដៃ​សុំ​ប្រាក់​ពី​ក្រុម​ឈ្មួញ យកទៅ​ច្រក​ហោប៉ៅ ចែកគ្នា​ធ្វើ​មាន​ធ្វើបាន​ផ្ទាល់ខ្លួន យ៉ាង​រំភើយ​មិន​ខ្វល់ខ្វាយ ពី​ការបង្ក្រាប​បទល្មើស​នោះទេ​។

ទីតាំង​សិប្បកម្ម​របស់លោក គង់ រុន ដែល​បើក​ដំណើរការ ទ្រង់ទ្រាយ​ធំ​ក៏​រំខាន​ផងដែរ ដល់​ប្រជាពលរដ្ឋ​នៅក្បែរ​ខាង ដោយសារតែ​សំឡេង​ម៉ាស៊ីន​រោទ៍ ទាំងយប់​ទាំង​ថ្ងៃ រក​ដេក​ពួន​សឹង​មិនបាន ហើយ​បើ​គិតពី​ចម្ងាយ​រោង​សិប្បកម្ម មកដល់​សាលាស្រុក​រវៀង ប្រមាណ​២០០​ម៉ែត្រ​នោះ ឃើញថា មន្ត្រី​សាលាស្រុក ប្រកបការងារ​ប្រចាំថ្ងៃ​សឹង​មិនកើត​។ លោក ឯ សារ៉ូ ជា​អភិបាលស្រុក​រវៀង ក៏​ស្ងៀមស្ងាត់​មិនដែល​ហ៊ាន​ហើបមាត់ ពី​ទីតាំង​សិប្បកម្ម​កែច្នៃ​ឈើ​ខុសច្បាប់ របស់លោក គង់ រុន នោះដែរ ព្រោះ​គេ​ឧស្ស​ហ៍​ឃើញ​មេការ​របស់លោក គង់ រុន ស្កាត់​ទៅ​ជួប​លោក ឯ សារ៉ូ មិនដឹង​ជាមាន​កិច្ចការងារ​អ្វីខ្លះ​ទេ​។

ប៉ុន្តែ​ជាធម្មតា​នៅពេល​ក្រុម​ឈ្មួញ រកស៊ី​កែច្នៃ​ឈើ​ខុសច្បាប់ ទៅ​ជួប​ជាមួយ​អាជ្ញាធរ​ដែនដី គឺ​គ្មានអ្វី​ក្រៅពី​ការទំនាក់ទំនង​សុំ​ស្គាល់គ្នា ឬ​ការចែករំលែក​ផលប្រយោជន៍ ដើម្បី​កុំ​ឲ្យ​អាជ្ញាធរ​ដែនដី ទៅ​ប៉ះពាល់​ជំនួញ​រកស៊ី​ឈើ និង​ការកែច្នៃ​ឈើ​ដោយ​ខុសច្បាប់ របស់​ពួកគេ​។ ហេតុដូច្នេះ​ហើយ​បានជា គេ​សង្កេតឃើញ​លោក ឯ សារ៉ូ ស្ងៀមស្ងាត់ បើទោះបីជា​មន្ត្រី សាលាស្រុករ​វៀង​ជាច្រើន ធ្លាប់បាន​ទទូច​សុំ​ឲ្យ​លោក ឯ សារ៉ូ ចាត់វិធានការ​បង្ក្រាប​រោង​សិប្បកម្ម កែច្នៃ​ឈើ​ខុសច្បាប់​របស់លោក គង់ រុន ដែល​រំខាន​អារម្មណ៍​ពួកគេ​ធ្វើ​ការងារ ក៏ដូចជា​ការ​ប្តឹងផ្តល់​របស់​ប្រជាពលរដ្ឋ ក៏​លោក ឯ សារ៉ូ មិនដែល​រក​ដំណោះស្រាយ​។​

 

​លោក សាយ ដេ​ត ជា​អធិការ​ស្រុក​រវៀង ដែល​ល្បីឈ្មោះ​ជា​យូរ​មកហើយ ក្នុងការ​ឃុបឃិត​ឲ្យ​ក្រុម​ឈ្មួញ ទាំង​តូច​ទាំង​ធំ រកស៊ី​ដឹកជញ្ជូន​ឈើ​ខុសច្បាប់ និង​បង្កើត​រោង​សិប្បកម្ម កែច្នៃ​ឈើ​ខុសច្បាប់​ក្នុងភូមិ​សាស្ត្រ ដែល​គាត់​គ្រប់គ្រង ក៏​ទទួលបាន​ផលប្រយោជន៍ ច្រើន​ក្រាស់ក្រែល​ពី​លោក គង់ រុន ផងដែរ ព្រោះ​គេ​មិនដែល​ឃើញ​លោក សាយ ដេ​ត ចុះទៅ​ត្រួតពិនិត្យ ជនអន្តោប្រវេសន៍​យួន ខុសច្បាប់​ជាង ២០ នាក់​នោះ​ម្តងណា​ឡើយ ហើយ​ចង់ឃើញ​ថ្នាក់លើ ត្រួត​ពិនិត្យមើល​បញ្ហា​នេះ​ឡើងវិញ​ផង ព្រោះ​ក្នុង​មួយថ្ងៃៗ ទីតាំង​សិប្បកម្ម​របស់លោក គង់ រុន បាន​ប្រមូល​ទិញ​ឈើ ជាច្រើន​ម៉ែត្រគូប ដើម្បី​ផ្គត់ផ្គង់​សិប្បកម្ម​របស់គាត់​។​

លោក អ៊ុំ ម៉ា​រ៉ា ជា​អភិបាលខេត្ត​ព្រះវិហារ ហាក់ដូចជា​ធូររលុង មិនដែល​ចាត់វិធានការ​ក្តៅ ដឹក​នាំ​​កម្លាំង​ច​ម្រុះ​​របស់​​ខេត្ត ចុះទៅ​បង្ក្រាប​ការដឹកជញ្ជូន​ឈើ ខុសច្បាប់​ទ្រង់ទ្រាយ​ធំ ឬ​ការបើក​សិប្បកម្ម​​កែ​ច្នៃ​​ឈើ​​យ៉ាង​​អ​នា​ធិ​ប​តេយ្យ​នោះទេ នាំ​ឲ្យ​មានការ​រិះគន់​ពី​មន្ត្រី​តូចតាច​មួយចំនួន ហើយ​តាម​ពិត​​ទៅ​ក្នុង​​នា​ទី​​ជា​គណៈបញ្ជាការ​ឯកភាព ខេត្តព្រះវិហារ លោក អ៊ុំ ម៉ា​រ៉ា គួរតែ​ចេញ​បង្ក្រាប​បទល្មើស យក​ស្នាដៃ​បង្អួត​ថ្នាក់លើ មិនត្រូវ​ពឹងផ្អែក​លើ​មន្ត្រី​ជំនាញ និង​សមត្ថកិច្ច​ថ្នាក់ក្រោម ដែល​ភាគច្រើន​ពុករលួយ​ឃុបឃិត ឲ្យ​ក្រុម​ឈ្មួញ​ដឹកជញ្ជូន​ឈើ និង​បើក​សិប្បកម្ម​កែច្នៃ​ឈើ គ្មាន​ច្បាប់ទម្លាប់​តាម​អំពើ​ចិត្ត​នោះទេ​៕

Wat 151018 Wat 151019


Source from: watphnom-news.com

No comments:

Post a Comment